ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើ​បញ្ចូល​គម្រោង​ធំ​៤ ចូល​ក្នុង​ផែនការ​មេ​ស្តី​ពី​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន ពហុ​មធ្យោបាយ និង​ភស្តុភា​រកម្ម​

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើ​បញ្ចូល​គម្រោង​ធំ​៤ ចូល​ក្នុង​ផែនការ​មេ​ស្តី​ពី​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន ពហុ​មធ្យោបាយ និង​ភស្តុភា​រកម្ម​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ស្នើ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ជួយ​ពិនិត្យ​បញ្ចូល​គម្រោង​សាងសង់​ត​ភ្ជាប់​ផ្លូវ​រថភ្លើង​ភ្នំពេញ​-​ហូជីមិញ​, គម្រោង​សាងសង់​ផ្លូវ​បាត់ដំបង​-​សៀមរាប​, គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៥៧ និង​គម្រោង​សាងសង់​ផ្លូវ​លេខ​៥០​សេ ចូលទៅ​ក្នុង​សេចក្តីព្រាង​ផែនការមេ​ស្តីពី​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន ពហុ​មធ្យោបាយ និង​ភស្តុភា​រកម្ម និង​បាន​ណែនាំ​ឱ្យ​ក្រុមការងារ​ពិនិត្យ និង​រៀបចំ​ផែនការ​សាងសង់​ផ្លូវ​៥​ឆ្នាំ​រំកិល ដើម្បី​យក​មក​បញ្ចូល​ក្នុង​សេចក្តីព្រាង​ផែនការ​មេនេះ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើ​ដូចនេះ នា​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង ក្នុងឱកាស​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​២ របស់​គណៈកម្មាធិការ​ជាតិ​ភស្តុភា​រកម្ម (​គ​.​ជ​.​ភ​) ដើម្បី​ពិនិត្យ​សេចក្តីព្រាង​ផែនការ​មេ​ស្តី ពី​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ និង​ភស្តុភា​រកម្ម​។​

​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ដោយ​ផ្ទាល់​ពី លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​, លោក កឹម ស៊ីថន រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​ពាណិជ្ជកម្ម​, លោក ឈិត សុខុន រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​ការចូលរួម​តាម​ប្រព័ន្ធ​វីដេអូ ពី​ចម្ងាយ ពី​លោក សុក ស៊ីផាន់ណា ទីប្រឹក្សា​ជាន់ខ្ពស់​រាជរដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​សរុប​ទាំង​អស់​ប្រមាណ​៧២​រូប​។​

​សេចក្តីព្រាង​ផែនការ​មេ​ស្តី​ពី​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន ពហុ​មធ្យោបាយ និង​ភស្តុភារ​កម្មនេះ រៀបចំ​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោម​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​របស់​ប្រទេស​ជប៉ុន (JICA) ចាប់តាំងពី​ខែ​កញ្ញា ឆ្នាំ​២០១៨ និង​ទទួល​បាន​ការអនុម័ត​ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២០២០ ដោយ​ក្រុមប្រឹក្សា​ជាតិ​ភស្តុភា​រកម្ម​។​

​បន្ថែម​ពី​នោះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​ផ្តល់​ធាតុ​ចូល​សំខាន់ៗ​បន្ថែមទៀត ដើម្បី​បញ្ចូល​ទៅក្នុង​សេចក្តីព្រាង​ផែនការមេ​ស្តីពី​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ និង​ភស្តុភា​រកម្ម​ឱ្យមាន​ភាព​គ្រប់​ជ្រុងជ្រោយ ដើម្បី​ស្នើសុំ​កម្មវិធី​ជួបពិភាក្សា​ជាមួយ លោក​បណ្ឌិត​សភា​ចារ្យ អូន​ព័ន្ធ មុនី​រ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ភស្តុភារ​កម្ម​កម្ពុជា ដើម្បី​ពិនិត្យ​លើ​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​នេះ​ចុងក្រោយ​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​ទេសរដ្ឋមន្ត្រី ក៏​បាន​ថ្លែង​ការកោតសរសើរ និង​អំណរគុណ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ផ្តល់​អនុសាសន៍​ក៏ដូចជា​ធាតុ​ចូល​សំខាន់ៗ សម្រាប់​ការរៀបចំ​សេចក្តីព្រាង​ផែនការមេ​ស្តីពី​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ពហុ​មធ្យោបាយ និង​ភស្តុភារ​កម្មនេះ​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ