ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

រដ្ឋបាល​ខណ្ឌ​ដូនពេញ​ចុះ​រៀបចំ​សណ្តាប់​ក្នុង​មូលដ្ឋាន ប្រមូល​សំរាម បាញ់ថ្នាំ​សម្លាប់​មេរោគ បាញ់​ទឹក​លាង​សំអាត​តាម​ដងផ្លូវ​

រដ្ឋបាល​ខណ្ឌ​ដូនពេញ​ចុះ​រៀបចំ​សណ្តាប់​ក្នុង​មូលដ្ឋាន ប្រមូល​សំរាម បាញ់ថ្នាំ​សម្លាប់​មេរោគ បាញ់​ទឹក​លាង​សំអាត​តាម​ដងផ្លូវ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែមិថុនា ឆ្នាំ​២០២១ ដោយ​អនុវត្ត​តាម​គោលការណ៍​ដឹកនាំ​របស់ លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ លោក ចាប ឌី​ណា នាយក​រដ្ឋបាល​ខណ្ឌ លោក ជូន វិចិត្រ អធិការរង​ខណ្ឌ លោក នី សា​មិត្ត ប្រធានការិយាល័យ​សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់​សាធារណៈ​ខណ្ឌ និង​លោក គីម វុត្ថា ប្រធាន​ផ្នែក​ប្រជា​ការពារ​ខណ្ឌ​បាន​ចុះ​អនុវត្ត​ការងារ​ដូច​ខាងក្រោម​៖
១/.​ដាក់​កម្លាំង​ចុះ​ទប់ស្កាត់​ការដាក់​ញត្ដិ​បង្ក​ភាព​អនាធិបតេយ្យនៅ​ស្ថានទូត​អង់គ្លេស​
២/.​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​មាន មហាវិថី​ព្រះមុនីវង្ស មហាវិថី​ព្រះ​នរោត្តម មហាវិថី​ព្រះសីហនុ មហាវិថី​ព្រះស៊ីសុវត្ថិ មហាវិថី​ព្រះ​សុរាម្រិត ផ្លូវ​លេខ ១៣ ១០៦ ១០៨ ១៣០ ១៣៦ ៥ ១៤៤ ១៤៨ ៥៣ ផ្លូវជាតិ​លេខ​៥ ជា​លទ្ធផល​÷
-​ស្ទូច​រថយន្ត​ចត​ឥត​សណ្តាប់ធ្នាប់​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ​ចំនួន ០២​គ្រឿង​
-​ចាក់សោរ​កង់​រថយន្ត​ទុក​នៅ​នឹង​កន្លែង​បាន​ចំនួន ០៥​គ្រឿង​
-​បាន​ចុះ​ផ្សព្វផ្សាយ​ណែនាំ​លុបបំបាត់​ផ្សារ​ក្រមួន និង​មិនឱ្យ​មាន​ការលក់ដូរ​នៅលើ​ចិញ្ចើមផ្លូវ​សាធារណៈ​។​
៣/.​បាន​ចុះ​ប្រមូល​សំរាម​ចេញ​ខុស​ម៉ោង និង​បាញ់​ទឹក​លាង​សម្អាត​តាម​ដេប៉ូ​សំរាម​បណ្តោះអាសន្ន តាម​សួនច្បារ​មុខ​ព្រះបរមរាជវាំង រហូត​ដល់​ផ្សារ​រាត្រី សួន​លោកតា ក្រម ង៉ុយ​។​
៤/.​ចុះ​រៀបចំ​បាញ់ថ្នាំ​សម្លាប់​មេរោគ អនាម័យ បរិស្ថាន និង​សណ្តាប់ធ្នាប់​នៅ​ជុំវិញ និង​ខាងក្នុង​មណ្ឌល​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ នៅ​សាលាបឋមសិក្សា​ហាំង​ង៉ោ​ស្រះចក វិទ្យាល័យ ហ៊ុន សែន​ប៊ុន រ៉ានី​វត្តភ្នំ អនុវិទ្យាល័យ ចតុមុខ សាលាបឋមសិក្សា ព្រះ​នរោត្តម វិទ្យាល័យ​អនុវត្ត​៕

Filed in: ព័ត៌មានជាតិ