ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វឌ្ឍនភាពនៃការអនុវត្តគម្រោងកម្មវិធីទី១១៖ កម្មវិធីស្តីពី “ការគ្រប់គ្រងធនធានទឹក និងវិវឌ្ឍនាការកសិកម្មអេកូឡូស៊ីនៅកម្ពុជា(ជំហាន ១)” Water Resources Management and Agro-ecological Transition for Cambodia (WAT4CAM) Program (Phase 1) WAT4CAM បានទទួលហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ជាប្រាក់កម្ចីចំនួន ៥៥លានអឺរ៉ូ និងពីសហភាពអឺរ៉ុប ជាប្រាក់ជំនួយ ចំនួន ១១.៥ លានអឺរ៉ូ) ដោយមានរយ:ពេល ៤ឆ្នាំ (២០២០-២០២៣)។ កម្មវិធីមានគោលបំណងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពងាយរងគ្រោះចំពោះប្រជាជននៅតំបន់ជនបទដោយសារការប្រែប្រួលអាកាសធាតុ ការស្តារឡើងវិញនូវហេដ្ឋារចនាសមម្ព័ន្ធធារាសាស្ត្របម្រើឲ្យវិស័យកសិកម្ម តាមរយៈវិធីសាស្ត្ររួមបញ្ចូលគ្នាក្នុងខ្សែច្រវាក់ផលិតកម្មតែមួយនៃការគ្រប់គ្រងទឹក សេវាកម្មធនធានទឹក និងផលិតកម្មកសិកម្ម។
WAT4CAM មានសមាសភាព ៤ធំៗ ដូចខាងក្រោម៖
១- ការស្តារឡើងវិញ និងការបំពេញបន្ថែមនូវហេដ្ឋារចនាសម្ពន្ធស្រោចស្រព។
២- ការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ និងការពង្រឹងសហគមន៍។
៣- ការត្រួតពិនិត្យ និងគ្រប់គ្រងធនធានទឹក និងពង្រឹងគណៈកម្មកាអាងទន្លេ។
៤- ការគាំទ្រដល់ការអនុវត្តកសិកម្មទំនើប ខ្សែច្រវាក់ផលិតកម្មស្រូវ និងពិពិធកម្មកសិកម្ម។
ដើម្បីអនុវត្តសមាសភាពទាំង៤ នេះឲ្យសម្រេចបានជោគជ័យ ក្រុមទីប្រឹក្សា NIRAS និង CIRAD បានសម្រេចផ្តល់ជំនួយបច្ចេកទេស ការធ្វើផែនការ និងការសម្របសម្រួល ដោយបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/អគ្គនាយកដ្ឋានកសិកម្ម
នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ និងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។ លទ្ធផលនៃការអនុវត្តសមាសភាពទី៤ រួមមាន៖
• សមាសភាគរងទី៤.១៖ ជាមួយស្ថាប័នពាក់ព័ន្ធ
– បានប្រជុំពិភាក្សាជាមួយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) និងសហពន្ធ័ស្រូវអង្ករកម្ពុជា លើលទ្ធភាពនៃការគាំទ្រសកម្មភាពដើម្បីឲ្យមានការអនុម័តលើសេចក្តីព្រាងគោលនយោបាយស្រូវអង្ករដំណាក់កាលទី២។
បានពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ គម្រោងអភិវឌ្ឍន៍នានា និងដៃគូរអភិវឌ្ឍន៍ផ្សេងៗ -អំពីការកែសម្រួលលើអនុក្រឹត្យស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា។
– បានពិភាក្សា ជាមួយគម្រោងអភិវឌ្ឍនានា និងដៃគូផ្សេងៗ លើការៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រកសិកម្មវៃឆ្លាតនឹងអាកាសធាតុតាមរយៈប្រពន្ធ័ស្រោចស្រព។
– បានពិគ្រោះយោបល់ ជាមួយនឹងក្រុមការងារបច្ចេកទេសកសិកម្មនិងទឹក ដើម្បីដាក់បញ្ជូល កសិកម្មអេកូឡូស៊ីទៅក្នុងគោលនយោបាយពាក់ពន្ធ័ផ្សេងៗ។
– បានរៀបចំពិធីប្រកាសដំណើរការអនុវត្តកម្មវិធីគ្រប់គ្រងធនធានទឹក និងវិវឌ្ឍនាការកសិកម្មអេកូឡូស៊ីនៅកម្ពុជាជាផ្លូវការក្នុងខេត្តកណ្តាល។
• ទី៤.២៖ ការស្រាវជ្រាវដើម្បីអភិវឌ្ឍក្នុងកសិកម្មអេកូឡូស៊ី និងប្រព័ន្ធកសិកម្ម
-ធ្វើការពិសោធន៍ដែលមានកម្រិតសាមញ្ញរយៈពេលខ្លីលើការប្រៀបធៀបប្រសិទ្ធភាពនៃការប្រើប្រាស់ជីវធ្យូង (Biochar) បន្ថែមពីការប្រើប្រាស់ដំណាំគម្របដី ដែលត្រូវបានរៀបចំឡើងដោយសហការជាមួយកសិករក្នុងប្រព័ន្ធធារាសាស្ត្រអូកំបោរខេត្តព្រះវិហារ លើស្រែបង្ហាញចំនួន ០២កន្លែង លើផ្ទៃដីសរុបចំនួន ៩៤ហត។
– ធ្វើការពិសោធន៍លើការគ្រប់គ្រង និងការប្រើប្រាស់ដំណាំគម្របដីដោយប្រៀបធៀបវិធីសាស្ត្រដាំស្រូវលើដំណាំគម្របស្រស់ ការដាំស្រូវលើគម្របដីស្ងួត និងការគ្រប់គ្រងដំណាំតាមគោលការណ៍សរីរាង្គដោយយកបច្ចេកទេសដាំដុះតាមទម្លាប់សម្រាប់វាស់វែងដែលត្រូវបានរៀបចំឡើងលើផ្ទៃដីចំនួន ៤ហត ក្នុងប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ខេត្តកំពង់ធំ។
– ធ្វើការពិសោធន៍រយៈពេលមធ្យមដែលគ្របដណ្តប់លើដីស្រែទំហំ ៤ហត ដើម្បីវាយតម្លៃប្រព័ន្ធដាំដុះថ្មី និងបម្រើឱ្យការសិក្សាស្រាវជ្រាវដើម្បីផលិតភ័ស្តុតាងវិទ្យាសាស្ត្រលើប្រធានបទជាច្រើនរួមមាន៖ ប្រសិទ្ធភាពនៃប្រព័ន្ធដាំដុះនីមួយៗលើប្រសិទ្ធភាពប្រើប្រាស់ទឹក បម្រែបម្រួលសុខភាពដី បរិមាណបំភាយឧស្ម័នផ្ទះកញ្ចក់ ការរាតត្បាតជំងឺ និងសត្វល្អិតលើដំណាំ។
– បានបង្កើតបណ្តាញកសិករគំរូសម្រាប់ផ្សារភ្ជាប់វិស័យឯកជន ដើម្បីផ្សព្វផ្សាយបច្ចេកទេសដាំដុះថ្មី បញ្ជូលការប្រើប្រាស់គ្រឿងម៉ាស៊ីនកសិកម្មសមស្របថ្មីៗសំរាប់ផលិតកម្មស្រូវ និងដំណាំមិនមែនស្រូវក្នុងរដូវប្រាំង ក្នុងគោលបំណងកាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនប្រសិទ្ធភាពគ្រប់គ្រងទឹក និងសារធាតុចិញ្ចឹម ប្រើប្រាស់ដំណាំគម្របដីបង្កើនជីជាតិដីដើម្បីបង្កើនទិន្នផល និងប្រាក់ចំណេញឆ្ពោះទៅរកការផ្លាស់ប្តូរពីការអនុវត្តការដាំដុះតាមទំលាប់មកប្រើប្រាស់បច្ចេកទេសកសិកម្មអេកូឡូស៊ី។
– បានរៀបចំកម្មវិធីបង្កើតតម្រូវការ (Demand Creation) ចំនួន ០៣លើកផ្សេងៗគ្នាដែលមានសេវាករគ្រឿងយន្តកសិកម្មចំនួន ៣៥នាក់ កសិករចំនួន ២០០នាក់ ក្រុមការងារអនុវត្តកម្មវិធីថ្នាក់ខេត្ត និងក្រុមហ៊ុនផ្គត់ផ្គង់គ្រាប់ពូជដំណាំគម្របដី។
- បានដាក់តាំងបង្ហាញគ្រាប់ពូជដំណាំគម្របដីដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនស្មាតអាក្រូ និងគ្រឿងយន្តកសិកម្មសមស្របដែលផលិតក្នុងស្រុក និងនាំចូលដោយរោងជាងឡារ៉ាណូ រួមមាន៖ ឧបករណ៍កៀពង្រាបដី ឧបករណ៍ជ្រោយបំបែកស្រទាប់រឹងបាតនង្គ័ល ម៉ាស៊ីនដាំស្រូវ ឧបករណ៍ឆូតចង្អូរបង្ហួរទឹក និងឧបករណ៍វាយពន្លិចកាកសំណល់ចូលទៅក្នុងដី (Rotavator) ជូនដល់សេវាករ និងកសិករដើម្បីអោយពួកគាត់ជ្រាបពីប្រសិទ្ធភាព សារៈប្រយោជន៍ និងការបង្កើតតម្រូវការប្រើប្រាស់ឧបករណ៍ទាំងនោះ ក្នុងគោលបំណងបង្ហាញពីឱកាសវិនិយោគថ្មីក្នុងការផ្តល់សេវាកម្មសំរាប់សេវាករ។
– បានរៀបចំវគ្គបណ្តុះបណ្តាលពីចម្ងាយ (Webinar) ដើម្បីចែករំលែកពីលទ្ធផលស្រាវជ្រាវស្តីពីបម្រែបម្រួលការប្រើប្រាស់ដីទៅលើជីជាតិដីក្នុងផលិតកម្មស្រូវសរីរាង្គនៅស្រុករវៀង។
– បានចងក្រងខិតប័ណ្ណវិទ្យាសាស្តខ្លីៗ (Leaflet) ដើម្បីបង្ហាញពីបទពិសោធន៍ និងចំណាប់អារម្មណ៍របស់កសិករស្តីពីការប្រើប្រាស់ដំណាំគម្របដី និងបម្រែបម្រួលទិន្នផលស្រូវ។
• ទី៤.៣៖ ការបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្មអេកូឡូស៊ី និងពិពិធកម្មកសិកម្ម
- បានកែលម្អជីជាតិដីស្រែបន្ទាប់ពីរដូវដាំដុះស្រូវរួចតាមរយៈការដាំដំណាំគម្របដីដូចជា Stylo, Rattle pod (ochroleuca), Sunn hemp, និង សណ្តែកបាយ លើផ្ទៃដីស្រែចំនួន ៤២.៦ ហត ជាមួយកសិករ ៤៨គ្រួសារ។
– បានធ្វើពិពិកម្មដំណាំសណ្តែកដីសរីរាង្គ សណ្តែកក្រហម និងល្ងខ្មៅសុវត្ថិភាព បន្ទាប់ពីដំណាំគម្របដីរួចលើផ្ទៃដីស្រែចំនួន ១៣ ហត ជាមួយគ្រួសារគំរូ១៦គ្រួសារ ដោយប្រើប្រាស់ប្រព័ន្ធស្រោចស្រពសន្សំសំចៃទឹក ដូចជាប្រព័ន្ធតំណក់ទឹក ប្រព័ន្ធស្ព្រីងខ្ល័រ និងប្រព័ន្ធស្រោចស្រពបែបទឹកភ្លៀង។
– បានធ្វើពិពិធកម្មដំណាំស្មៅចំណីសត្វអចិន្ត្រៃយ៍លើដីស្រែ ដោយផ្លាស់ប្តូរពីការធ្វើស្រែមកដាំ ដំណាំស្មៅគោ និងភ្ជាប់ជាមួយផលិតកម្មចិញ្ចឹមគោជាលក្ខណៈពាណិជ្ជកម្ម លើដីដែលធ្លាប់ធ្វើស្រែចំនួន ៣.២ ហត។
– បានធ្វើពិពិកម្មដំណាំស្មៅចំណីសត្វលើដីស្រែនារដូវប្រាំងចំនួន ២.៣ ហត ជាមួយកសិករចំនួន ២គ្រួសារ ដោយផ្សាភ្ជាប់នឹងការចិញ្ចឹមគោ។
– បានដាំដំណាំបន្លែ (ឪឡឹក និងត្រឡាច) លើដីស្រែបន្ទាប់ពីច្រូតតកាត់រួច ១.៩ ហត សម្រាប់កសិករចំនួន ៣គ្រួសារ ដោយប្រើប្រាស់ប្រព័ន្ធស្រោចស្រពសន្សំសំចែទឹក។
– បានចិញ្ចឹមត្រីក្នុងស្រះក្បែរដីស្រែចំនួន ៣កន្លែង និងចិញ្ចឹមកង្កែបតាមបែបកសិកម្មអេកូឡូស៊ីចំនួន ១កន្លែង។
– បានដាំដំណាំបន្លែយកស្លឹកតាមរយៈផ្ទះសំណាញ់ តាមស្តង់ដារការអនុវត្តកសិកម្មល្អចំនួន ១១កន្លែង សម្រាប់កសិករចំនួន ១១គ្រួសារ ដើម្បីផ្គត់ផ្គង់ទៅទីផ្សាក្នុងស្រុក តាមរយៈផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុនឯកជន ដូចជា REMIC។
- បានផ្តល់វគ្គបណ្តុះបណ្តាលដល់កសិករធ្វើបង្ហាញអំពីការអនុវត្តកសិកម្មអេកូឡូស៊ី និងពិពិធកម្មកសិកម្មចំនួន ៣វគ្គ ដល់កសិករធ្វើបង្ហាញចំនួន ៤១នាក់។
– បានបណ្តុះបណ្តាលកសិករគំរូអំពីការចិញ្ចឹមត្រីក្នុងស្រែ ការកែលម្អគុណភាពដី និងការដាំដំណាំស្មៅចំណីគោ ដល់កសិករគំរូចំនួន ៤៦នាក់។
– បានរៀបចំទស្សនកិច្ចសិក្សាពីបទពិសោធន៍នៃការធ្វើកសិកម្មអេកូឡូស៊ី និងពិពិធកម្មកសិកម្ម សម្រាប់កសិករធ្វើបង្ហាញចំនួន ៤២នាក់ ដើម្បីសិក្សាពីមេរៀន និងបទពិសោធន៍នៃការអនុវត្តកសិកម្មអេកូឡូស៊ី និងពិពិធកម្មកសិកម្មរបស់កសិករក្នុងខេត្តសៀមរាប និងបាត់ដំបង។
– បានរៀបចំផែនការគ្រប់គ្រងធនធានជលផលនៅក្នុងតំបន់ប្រព័ន្ធស្រោចស្រព និងព្រែក ក្នុងខេត្តកណ្តាល ដើម្បីធានានិរន្តរភាព និងការបម្លាស់ទីនៃធនធានជលផលពីទន្លេបាសាក់មកបឹងធម្មជាតិនិងវាលស្រែ តាមរយៈព្រែកដែលបានកែលម្អ និងការគាំទ្រលើការបង្កើតសហគមន៍អភិរក្សបឹងធម្មជាតិ សហគមន៍នេសាទ និងសហគមន៍កសិករប្រើប្រាស់ទឹក។
• ទី៤.៤៖ ការគាំទ្រលើខ្សែច្រវាក់ផលិតកម្មដំណាំស្រូវ បន្លែ និងសាកវប្បកម្ម
– បណ្តុះបណ្តាលស្តីពីការកសាងផែនការអាជីវកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុសហគមន៍ដល់គណកម្មការគ្រប់គ្រងសហភាពសហគមន៍កសិកម្មបាត់ដំបង ចំនួន១២រូប។
– រៀបចំផែនការកែលម្អគុណភាពស្រូវអង្ករក្នុងខេត្តបាត់ដំបង និងព្រះវិហារ ឲ្យស្របតាមស្តង់ដារសម្រាប់នាំចេញ ដោយសហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា។
– សម្របសម្រួលឱ្យមានការផ្សាភ្ជាប់រវាងស្ថាប័នមីក្រូហិរញ្ញវត្ថុ/ធនាគារ និងសហភាពសហគមន៍កសិកម្ម ជាពិសេសរវាងស្ថាប័នមីក្រូហិរញ្ញវត្ថុចម្រើន និងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម ជាមួយនឹងសហភាពសហគមន៍កសិកម្មបាត់ដំបង និងសហគមន៍កសិកម្មដែលជាសមាជិករបស់ខ្លួនដើម្បីទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ធ្វើជំនួញតាមផែនការអាជីវកម្មរបស់ខ្លួន។
សម្របសម្រួលឱ្យមានការផ្សាភ្ជាប់រវាងក្រុមហ៊ុនអ្នកទទួលទិញផលិតផលតាមរយៈផលិតកម្មកសិកម្មតាមកិច្ចសន្យាដូចជា៖ ១. ក្រុម AMRU RICE, BRICO និង AgriBee ដើម្បីទិញស្រូវដែលធ្វើតាមបែបផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព (SRP) ជាមួយនឹងសហភាពសហគមន៍កសិកម្មបាត់ដំបង។ ២. ក្រុមហ៊ុន REMIC KOC និងក្រុមហ៊ុន DAVANN ដែលទទួលទិញបន្លែតាមស្តង់ដារកសិកម្មល្អ (GAP) និងគ្រាប់ធញ្ញជាតិសរីរាង្គ និងសុវត្ថិភាព ជាមួយនឹងក្រុមផលិតរបស់កម្មវិធី។ ៣. ក្រុមហ៊ុន Krassna Management Pvt Co Ltd ដែលទទួលទិញរមៀត និងខ្ញីសរីរាង្គ។
– សម្របសម្រួលឱ្យមានការផ្សាភ្ជាប់រវាងអ្នកផ្តត់ផ្គង់ធាតុចូលកសិកម្ម អ្នកផ្តល់សេវាកម្មកសិកម្មជាវិស័យឯកជន និងកសិករជាអ្នកផលិត និងសហគមន៍កសិកម្ម ដើម្បីផ្គត់ផ្គង់ធាតុចូលនិងសេវាកសិកម្មដែលមានតម្លៃសមស្រប និងទទួលយកបានពីកសិករដូចជា៖
១. ក្រុមហ៊ុន HUSK លក់ជីធ្យូងអង្កាម។
២. ក្រុម AgriSmart លក់គ្រាប់ពូជដំណាំកែលម្អជីជាតិ និងគ្រាប់ពូជដំណាំផ្សេងៗ។
៣. ក្រុមហ៊ុន LARANO ផលិត និងលក់គ្រឿងយន្តកសិកម្ម។
៤. ក្រុមហ៊ុន KAP លក់សម្ភារៈប្រព័ន្ធស្រោចស្រពទំនើប។
សម្របសម្រួលឲ្យមានការផ្សាភ្ជាប់គ្នា និងចុះកិច្ចសន្យាផលិតកម្មកសិកម្ម លើដំណាំស្រូវប្រកបដោយនិរន្តរភាព ដើម្បីផលិត និងផ្គត់ផ្គង់ស្រូវក្រអូបចំនួន ៣៨០០តោន ក្នុងរដូវកាលដាំដុះក្នុងឆ្នាំ២០២១ រវាងក្រុមហ៊ុន អាហ្គ្រីប៊ី ម.ក និងសហគមន៍កសិកម្មចំនួន៩ មកពីខេត្តបាត់ដំបង។