ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​អប់រំ​ប្រជា​នេសាទ​កុំឲ្យ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​

​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​អប់រំ​ប្រជា​នេសាទ​កុំឲ្យ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២១ មន្ត្រី​ជំនាញ​ជលផល​ខេត្ត​កែប និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះមក​ធ្វើការ​អប់រំ​ណែនាំ​ដល់​ប្រជា​នេសាទ ស្ថិត​នៅ​ចំណុច​កំពង់ទូក​ស្រែ​យោល ក្នុងភូមិ​អំពែង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ដើម្បី​ជំរុញ​ដល់​អ្នក​នរ​សាទ​កុំឲ្យ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​បន្តទៀត​។​ចំពោះ​ការចុះ​មក​ណែនាំ​នេះ បន្ទាប់ពី​មាន សារព័ត៌មាន​ក្នុងស្រុក​មួយ​បាន​សរសេរ​រិះគន់ និង​ចោទប្រកាន់ ដល់​មន្ត្រី​ជំនាញ​លើ​ករណី​ចាប់​បង្ក្រាប​ទូក​នេសាទ​ខុសច្បាប់ ដើម្បី​យក​លុយ​។​

​លោក ចក់ សុីនា​ថ នាយ​ផ្នែក​ជលផល​ខេត្ត​កែប បានឲ្យដឹងថា ជា​រៀងរាល់ឆ្នាំ​លោក​តែងតែ​ធ្វើ​ពិធី​ផ្សព្វផ្សាយ អប់រំ​ណែនាំ ដល់​ប្រជា​នេសាទ​ទាំងអស់​កុំឲ្យ​ប្រើ​ឧបករណ៍​ខុសច្បាប់ ព្រោះ​វា​នាំ​បង្ក​ឲ្យ​ប៉ះពាល់​ដល់​មច្ឆា​ជាតិ​គ្រប់​ប្រភេទ​ក្នុង​ទឹក​។​ដោយឡែក​ចំពោះ​ករណី​អ្នកសារព័ត៌មាន​ក្នុងស្រុក​ឡាយ​តាម​ប្រព័ន្ធ​ហ្វេ​ស​បុក​ចោទប្រកាន់ថា​លោក​ធ្វើទុក្ខបុកម្នេញ​ដល់​ប្រជា​នេសាទ​នោះ គឺជា​ការមូល​បង្កា​ច់មួយ​ដែល​លោក​មិន​អាច​ទទួលយក​បាន​ឡើយ​។​លោក​បន្តថា ការបង្ក្រាប​បទល្មើស​នេសាទ​គឺជា​ការចាំបាច់ ដោយ​ត្រូវ​បាន​អនុវត្ត​តាម​ច្បាប់​ជលផល ហើយ​ការចាប់​បង្ក្រាប​គឺ​ចាប់​យក​តែ​ឧបករណ៍​នេសាទ​ខុសច្បាប់​តែ​ប៉ុណ្ណោះ​។​ធ្វើ​បែប​នេះ​ដើម្បី​ការពារ និង​ថែរក្សា​ធម្ម​ធាន​ធម្មជាតិ​ក្នុង​ទឹក​ឲ្យ​កាន់តែ​សម្បូរ​បែប​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ការចុះ​មក​ធ្វើការ​អប់រំ​ណែនាំ​ដល់​ប្រជា​នេសាទ​នាពេលនេះ ក្រោយ​ពី​អ្នកសារព័ត៌មាន​ក្នុងស្រុក​បាន​មក​ថត​ផ្តិត​យក​រូបភាព​ទូក​នេសាទ ដោយ​បាន​ឡាយ​ចោទប្រកាន់​ដល់​មន្ត្រី​ជំនាញ​ជលផល​ថា​បាន​ចាប់​ទូក​អ្នកនេសាទ​យកលុយ​ផ្ទុយ​ពី​ការពិត​។ ហើយ​ជ​យំ​វិញ​ការចោទប្រកាន់​នេះ បើ​យោង​តាម​សំដី​អ្នកនេសាទ​ម្នាក់ ឈ្មោះ មុ​ី វុទ្ធី រស់នៅ​ភូមិ​អំពែង ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ដែល​ធ្លាប់​ផ្តល់​បទសម្ភាសន៍​ដល់​អ្នកកាសែត បានឲ្យ​ដឹង​ដែរថា កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២១ ពេល​រូបគាត់​កំពុង​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​តាម​សមុទ្រ ស្រាប់តែ​ជំនាញ​មក​ចាប់យក​ឧបករណ៍​របស់គាត់ លុះ​ពេល​ខឹង​ខ្លាំង​ពេក ទើប​រូបគាត់​ផ្តល់​ព័ត៌មាន​ទៅ​ឲ្យ​អ្នកកាសែត​ផ្សាយ​ដើម្បី​បំភ្លៃ​ការពិត​តែម្តង​។​

​ក្រោយពី​ការផ្តល់​សម្ភាស​ដល់​អ្នក​កាសែត​ដោយ​គ្មាន​ការ​ពិត​ខាងលើនេះ ដោយ​ខ្លាច​មាន​ទោសទណ្ឌ អ្នកនេសាទ ឈ្មោះ មុ​ី វុទ្ធី និង​ភរិយា ក៏​បាន​ធ្វើ​ការសុំ​អភ័យទោស ដល់​មន្ត្រី​ជំនាញ​ជលផល ដើម្បី​លុបលាង​កំហុស នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២១ ស្របពេល​ដែល​ជំនាញ​និង​អាជ្ញាធរ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ ណែនាំ ស្តីពី ច្បាប់​ជលផល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ