ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ពលករ​ជិត ២០​នាក់​ប្រុង​ឆ្លងដែន​ចូល​ប្រទេស​ថៃ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ធ្វើ​ចត្តា​ឡី​ស័ក​

​ពលករ​ជិត ២០​នាក់​ប្រុង​ឆ្លងដែន​ចូល​ប្រទេស​ថៃ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ធ្វើ​ចត្តា​ឡី​ស័ក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នគរបាល​ការិយាល័យ​ជំនាញ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បាន​ប្រាប់ឲ្យដឹង​ថា​÷ កម្លាំងចម្រុះ​ការពារ​សន្តិសុខ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ខណ​:​ចុះ​ត្រួតពិនិត្យ​ពលរដ្ឋ​ឆ្លងដែន និង​មេខ្យល់​នាំ​ពលករ ចេញ ចូល​ខុសច្បាប់​នៅ​ថ្ងៃ​ទី ២៣ ខែមិថុនា ឆ្នាំ ២០២១​នេះ​បាន​ឃាត់ខ្លួន​ពលករ​ប្រុស ស្រី​សរុប​ចំនួន ១៦​នាក់​ពេល​ដែល​ពួកគេ​កំពុង​ព្យាយាម​លួច​ឆ្លងដែន​ចូល​ក្នុងប្រទេស​ថៃ​ទាំង​ប្រថុយប្រថាន​តាម​ការអូសទាញ​របស់​មេខ្យល់​។​

ពលករ​ទាំងអស់​ខាងលើ​រួមមាន​ចំនួន ២​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នៅត្រង់ចំណុច​ភូមិសាស្ត្រ​ភូមិ​អូរ ឃុំ​សន្តិភាព និង​ពលករ​ខ្មែរ​សរុប​ចំនួន ១៤​នាក់​ផ្សេង​ទៀត​ត្រូវ​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន​បាន​ចំណុច​ឈម​គ្នា​ក្នុង​ភូមិសាស្ត្រ​ភូមិ​គី​ឡូ ៩ ឃុំ​ជ្រៃ​សីមា និង​ត្រង់ចំណុច​ភូមិសាស្ត្រ​ភូមិ​ពោធិ៍​ជ្រៃ ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន រូ​ច​ប្រគល់ឲ្យ​កម្លាំង​ការពា​រ​តំបន់​ព្រំដែន​កម្ពុជា​ដើម្បី​អនុវត្ត​ច្បាប់​។​

ជាមួយ​ការឃាត់ខ្លួន​នេះ​កម្លាំង​សមត្ថកិច្ច​បាន​សាកសួរ រួច​ណែនាំ​អប់រំ និង​ចុងក្រោយ​ប្រគល់​ពួកគាត់​ទៅឲ្យ​ក្រុម​គ្រូពេទ្យ​ដើម្បី​នាំយក​ទៅ​កាន់​មណ្ឌល​ច​ត្តា​ឡីស័​ក​អនុវិទ្យាល័យ​កូន​ភ្នំ ៣២​តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល ពិសេស​រាជរដ្ឋាភិបាល​ដែល​បាន​កំណត់​៕

Filed in: ព័ត៌មានជាតិ