ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​បើទោះជា​តំបន់​ទេសចរណ៍ ក្នុង​ខេត្ត​កំពត​-​កែប ពុំ​សូវ​សម្បូរ​ភ្ញៀវ ប៉ុន្តែ​តម្លៃ​គ្រឿង​សមុទ្រ​នៅតែ​មាន​ហាងឆេង​ធម្មតា​

​បើទោះជា​តំបន់​ទេសចរណ៍ ក្នុង​ខេត្ត​កំពត​-​កែប ពុំ​សូវ​សម្បូរ​ភ្ញៀវ ប៉ុន្តែ​តម្លៃ​គ្រឿង​សមុទ្រ​នៅតែ​មាន​ហាងឆេង​ធម្មតា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ថ្វី​ត្បិត​តំបន់​ទេសចរណ៍​នានា​ទូទាំង​ខេត្ត​កំពត​-​កែប ពុំ​សូវ​មាន​ក្រុម​ភ្ញៀវ​មក​ទស្សនា ប៉ុន្តែ​បើ​ក្រលេកមើល​ការលក់ដូរ​គ្រឿង​សមុទ្រ​នៅក្នុង​ផ្សារ​នៃ​តំបន់​ខាងលើ​ហាក់​នៅ​តម្លៃ​ធម្មតា​។​

​បើ​យោងតាម​របាយការណ៍​ដែល​ទទួលបាន​ពី លោក ឯម រតន៍​មុន្នី ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កែប នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២១ បានឲ្យដឹងថា ថ្វី​ត្បិត​ក្នុង​រមណីយដ្ឋាន​ខេត្ត​កែប ពុំ​សូវ​មាន​ភ្ញៀវ​មក​ទស្សនា សម្រាកលម្ហែ ដូច​មុន​ក៏ពិតមែន តែ​តម្លៃ​គ្រឿង​សមុទ្រ​ហាក់​មាន​ហាងឆេង​ធម្មតា​(​តម្លៃ​ទូទៅ​)​។​លោក​ថា ជួនកាល​ពេលខ្លះ​តម្លៃ​គ្រឿង​សមុទ្រ​អាចមាន​ហាងឆេង​ឡើង​ចុះ បណ្តាល​មក​ពី​ការងារ​នេសាទ​មាន​ការថយចុះ ដែល​ក​ត្រា​បែបនេះ​អាច​បណ្តាលមកពី​បញ្ហា​គ្រោះធម្មជាតិ ដូចជា​មាន​ភ្លៀងខ្យល់ ពិសេស​ព្រោះតែ​ទឹករលក​ធំៗ ទើប​អ្នកនេសាទ​ខ្លះ​អាក់ខាន​ពុំ​បាន​ចេញ​ទូក​នេសាទ​ក្នុង​លម្ហ​សមុទ្រ​។​

​លោក​ប្រធាន​បាន​បញ្ជាក់ទៀតថា ចំពោះ​តម្លៃ​ទូទៅ​រួម​មាន​៖ បង្គា​ស្រស់​លេខ​១ ក្នុង​១​គីឡូក្រាម តម្លៃ​ចាប់ពី​៤០,០០០៛​ទៅ​៤៥,០០០៛,​មឹក​ស្រស់​លេខ​១ ក្នុង​១​គីឡូក្រាម តម្លៃ​ចាប់ពី​៣៥,០០០៛ ទៅ​៤៥,០០០៛ ,​ក្តាមសេះ​លេខ​១ តម្លៃ​ចាប់ពី ៦០,០០០៛ ទៅ ៦៥,០០០៛​។​

​ដោយឡែក​បើ​យោង​តាម​តួលេខ​របស់ មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កំពត ក៏​បាន​បញ្ជាក់​ដែរ​ថា តម្លៃ​គ្រឿង​សមុទ្រ នៅ​ទីផ្សារ​ខេត្ត​កំពត គឺ​មាន​ហាងឆេង​ប្រហាក់ប្រហែល​គ្នា​នឹង​ខេត្ត​កែប​ដែរ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ