ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ជួប​សំណេះសំណាល​និង​ផ្តល់​អំណោយ​ដល់​ជនពិការ​ក្រីក្រ​ចំនួន​១៦១​គ្រួសារ​នៅ​ស្រុក​ពញាក្រែក​

រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ជួប​សំណេះសំណាល​និង​ផ្តល់​អំណោយ​ដល់​ជនពិការ​ក្រីក្រ​ចំនួន​១៦១​គ្រួសារ​នៅ​ស្រុក​ពញាក្រែក​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ត្បូងឃ្មុំៈ ៖ លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​និង​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ​និង​ឃុំ​ជា​ច​ស្រុក​កំចាយមារ​ខេត្ត​ព្រៃវែង​និង​លោកស្រី​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​អញ្ជើញ​ចូលរួម​ពិធី​សំណេះសំណាល​និង​ចែក​អំណោយ​ជូន​ដល់​ជនពិការ​ក្រីក្រ​តាម​សហគម​ន៍​និង​គ្រួសារ​ដែល​ជួប​គ្រោះធម្មជាតិ​ចំនួន​១៦១​គ្រួសារ​ក្នុង​មូលដ្ឋាន​ឃុំ​ក្រែក​ស្រុក​ពញាក្រែក​ខេត្ត​ត្បូងឃ្មុំ​។​

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថាៈ​មន្ត្រី​គឺ​ត្រូវ​បំរើ​ប្រជារាស្ត្រ​នៅតាម​មូលដ្ឋាន​ឲ្យបាន​ត្រឹមត្រូ​វ​និង​តម្លាភាព​ហើយ​ជា​ពិសេស​មន្ត្រី​ដែល​គ្រប់គ្រង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ព្យាយាម​បំរើ​តាម​តម្រូវការ​ចុះ​សម្ភាសន៍​ផ្ទាល់ៗ​កុំ​រង់ចាំ​អស់​ពេល​បាន​ចុះ​ទៅ​ធ្វើ​ពោលគឺ​គ្រួសារ​ដែល​ក្រីក្រ​ពិតប្រាកដ​គឺ​ទទួលបាន​សាច់​ប្រាក់ឧបត្ថម្ភ​នេះ​។​

​លោក​បាន​បន្ថែមទៀតថា​:​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​លើ​ជីវភាព​ទូទាំង​ប្រទេស​ត្រូវ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​ហ៊ុន​សែន​ប្រមុខរាជរ​ដ្ឋា​ភិបាល​កម្ពុជា​បាន​ផ្តល់​សាច់ប្រាក់​ជួយ​សម្រួល​ជីវភាព​គ្រួសារ​ក្រីក្រ​ក្នុង​វិបត្តិកូ​វីដ​-១៩​នេះ​។​

​បើទោះបី​កម្ពុជា​រងគ្រោះ​ដោយ​វិបត្តិកូ​វីដ​-១៩​ក៏​រាជរដ្ឋាភិបាល​កម្ពុជា​នៅតែ​ផ្សព្វផ្សាយ​អប់រំ​និង​ជា​ពិសេស​ជួយ​ពលរដ្ឋ​ក្នុង​រូបភាព​ចែក​ជូន​អំណោយ​មនុស្សធម៌​ដែល​ជួប​ការរង​គ្រោះធម្មជាតិ​ខ្យល់​កន្ក្រាក់​ប៉ះពាល់​ផ្ទះសម្បែង​ក្នុងន័យ​ជួយ​សម្រួល​នូវ​ជីវភាព​គ្រួសារ​ពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើងវិញ​។​

​លោក​វង​សូត​បាន​ជម្រុញ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​អនុវត្តន៍​ឲ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​អនាម័យ​របស់​ក្រសួង​សុខាភិបាល​បី​ការពារ​បី​កុំ​និង​បង្កើន​ការការពារ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩​តាម​សហគមន៍​ខណៈ​កម្ពុជា​រក​ឃើញ​អ្នក​វិជ្ជ​មានកូ​វីដ​-១៩​ជា​បន្តបន្ទាប់​បន្ទាប់ពី​មាន​ព្រឹត្តការណ៍​សហគម​ន៍​២០​កុម្ភៈ​។​

​លោក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ក្រុមគ្រូពេទ្យ​ក្នុង​មូលដ្ឋាន​ក្នុង​ការតាមដាន​បញ្ហា​សុខភាព​ជា​ប្រចាំ​ដើម្បី​ចៀស​ឆ្ងាយ​ពី​ជំងឺឆ្លង​ដ៍​កាច​សាហាវ​មួយ​នេះ​៕​

Filed in: ព័ត៌មានជាតិ