ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ប្រគល់​ថវិកា​មូ​និធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ជូន​ដល់​គ្រួសារ​កងរាជអាវុធហត្ថ និង​អតីត​សមាជិក​កងរាជអាវុធហត្ថ​ខេត្ត

បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ប្រគល់​ថវិកា​មូ​និធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ជូន​ដល់​គ្រួសារ​កងរាជអាវុធហត្ថ និង​អតីត​សមាជិក​កងរាជអាវុធហត្ថ​ខេត្ត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ព្រះសីហនុ ៖ អនុវត្តន៍​តាម​គោលការណ៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើ​ផ្ទៃ​ប្រទេស បាន​ណែនាំ​ដល់​លោក​មេបញ្ជាការ​-​រាជធានី​ខេត្ត ទាំង​២៥ ត្រូវ​យកចិត្តទុកដាក់​គិតគូរ​ជួយ​ដោះស្រាយ​ចំពោះ​សុខទុក្ខ ការលំបាក​ក្នុង​ជីវភាព​រស់នៅ​របស់​មន្ត្រី​និង​គ្រួសារ​កងរាជអាវុធហត្ថ​ក្រោម​ឱវាទ ដែល​មាន​ជំងឺ​ប្រចាំកាយ​ធ្ងន់ធ្ង​ន់ ខ្វះខាត មរណ​:​ភាព ចូល​សោធន​និវត្តន៍ ហើយ​នៅ​វេលា​ម៉ោង​១០:០០​នាទី​ព្រឹក ថ្ងៃ​ចន្ទ ទី​២១ ខែមិថុនា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុន​ទី មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ចាត់​តំណាង​ឲ្យ​លោក​ឧត្តមសេនីយ៍ត្រី ខៀវ សំណាង មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ និង​លោក​ប្រធាន​មន្ទីរ​រដ្ឋបាល​និង​ហិរញ្ញវត្ថុ ព្រមទាំង​សហការី ចំនួន​០៤​នាក់ ជួប​សំណេះសំណាល សួរសុខទុក្ខ និង​ប្រគល់​ថវិកា​មូ​និធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ជូន​ដល់​គ្រួសារ​កងរាជអាវុធហត្ថ និង​អតីត​សមាជិក​កងរាជអាវុធហត្ថ​ខេត្ត ដែល​បច្ចុប្បន្ន​កំពុង​ជួប​ការលំបាក ខ្វះខាត ចំនួន ០៣ គ្រួសារ ។

​ថវិកា​មូ​និធិ​មហា​គ្រួសារ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដែល​គ្រួសារ​កងរាជអាវុធហត្ថ និង​អតីត​សមាជិក​កងរាជអាវុធហត្ថ​ខេត្ត ទទួលបាន​នា​ពេល​នេះ បានមក​ពី​ការចូលរួម​ចំណែក​ដោយ​ការស្ម័គ្រចិត្ត ឧបត្ថម្ភ​ថវិកា​តាម​សទ្ធាចិត្ត​ជ្រះថ្លា​របស់​ថ្នាក់ដឹកនាំ និង​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ សរុប​ទឹកប្រាក់​ចំនួន ១០.៣០០.០០០​រៀល​។​

​ក្នុង​ឱកាស​នេះ គ្រួសារ​កងរាជអាវុធហត្ថ និង​អតីត​សមាជិក​កងរាជអាវុធហត្ថ​ខេត្ត បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ដ៏​ល្អ​ថ្លៃថ្លា​របស់ លោក​ឧត្តមសេនីយ៍ត្រី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ព្រមទាំង​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដែល​បាន​ឧបត្ថម្ភ​ថវិកា​ផ្ទាល់​ខ្លួន​ជួយ​ដោះស្រាយ​សម្រាល​បន្ទុក​នូវ​ការលំបាក​ចំពោះ​មុខ និង​សូម​ជូនពរ​ដល់​ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឱ្យ​ជួប​ប្រទះ​តែ​ពុទ្ធ​ពរ​ជ័យ​ទាំង​០៥​ប្រការ និង​ទទួលបាន​ការស្រលាញ់​គាំទ្រ​បន្ថែមទៀត ជាមួយ​នឹង​ភាព​ចម្រុងចម្រើន​ក្នុង​អង្គភាព​។​

Filed in: ព័ត៌មានជាតិ