ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​សម្តេច​ហ៊ុន​សែន​៖​វ៉ាក់សាំង​ការពារកូ​វីដ​១៩​ស៊ីណូ​វ៉ាក់​(Sinovac Vaccine)​ចំនួន​១​លាន​ដូ​សទៀត​បានដឹក​មកដ​ល់​កម្ពុជា​ហើយ​

​សម្តេច​ហ៊ុន​សែន​៖​វ៉ាក់សាំង​ការពារកូ​វីដ​១៩​ស៊ីណូ​វ៉ាក់​(Sinovac Vaccine)​ចំនួន​១​លាន​ដូ​សទៀត​បានដឹក​មកដ​ល់​កម្ពុជា​ហើយ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ ខែមិថុនា ឆ្នាំ​២០២១​នេះ វ៉ាក់សាំង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩ ស៊ីណូ​វ៉ាក់ (Sinovac Vaccine) ចំនួន​១​លាន​ដូ​សទៀត ដែល​កម្ពុជា​បាន​បញ្ជារ​ទិញ​ពី​ប្រទេស​ចិន ត្រូវបាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ទៀត​ហើយ​។​

​គិត​ចាប់ពី​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ មកដល់​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២១ កម្ពុជា​ទទួលបាន​វ៉ាក់សាំង​ជាង ៨​លាន​ដូស​រួចហើយ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​។ វ៉ាក់សាំង​កូវី​ដ​១៩ ដែល​ទទួលបាន ហើយ​កំពុង​ចាក់​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​ភាគច្រើន​បំផុត​ជា​របស់​ប្រទេស​ចិន​។ រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​នេះ​ឱ្យបាន​លឿន តាម​ដែល​អាច​ធ្វើទៅបាន​ជូន​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​។ ទន្ទឹម​នឹង​នេះ​រាជរដ្ឋាភិបាល​ស្វះស្វែង​រក​វ៉ាក់សាំង ហើយ​បាន​នាំ​មក​ដល់​នូវ​វ៉ាក់សាំង​ជា​បន្តបន្ទាប់​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​។

​នៅក្នុង​ខែ​មិថុនា​នេះ វ៉ាក់សាំង​ប្រមាណ ៤.៥​លាន​ដូស នឹង​ដឹក​មកដល់​ប្រទេស​កម្ពុជា ដែល​ជា​ការជួយ​ឱ្យ​កម្ពុជា​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​។ កម្ពុជា​នឹង​សម្រេច​ការចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​ចំនួន ១០​លាន​នាក់ នៅក្នុង​ឆ្នាំ​២០២១​នេះ ឬ​យ៉ាងយូរបំផុត​នៅ​ដើមឆ្នាំ​២០២២៕

Filed in: ព័ត៌មានជាតិ