អញ្ជើញមកកាន់រាជធានីភ្នំពេញវិញ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកជើងព្រៃ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម, ស្រុកដំបែរ ខេត្តត្បូងឃ្មុំ បានឈាងចូលមជ្ឈមណ្ឌលចត្តាឡីស័កស្ថិតក្នុងបរិវេណសាលាបឋមសិក្សាស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីសួនាំសុខទុក្ខបងប្អូនដែលកំពុងធ្វើចត្តាឡីស័កមានសរុបចំនួន ៣១នាក់។
លោកអភិបាលស្រុកបានឲ្យដឹងថាស្រុកមាន ៥មណ្ឌល បច្ចុប្បន្ននៅមានប្រជពលរដ្ឋស្ថិតក្នុងមណ្ឌលត្រឹមតែ ២២២នាក់។
ក្នុងឱកាសនោះ ដោយមានសំណូមពរពីអភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ ឯកឧត្តមរដ្ឋមន្ត្រីបានជួយឧបត្ថម្ភបន្ថែមនូវទឹកប្រាក់ចំនួន ៤ ៤០០ដុល្លារអាមេរិក សម្រាប់ចំណាយលើការ តភ្ជាប់អគ្គីសនីចូលក្នុងមណ្ឌលចត្តាឡីស័កទាំង៥ និងរៀបចំបណ្តាញសម្រាប់ប្រជាពលរដ្ឋដែលមកធ្វើចត្តាឡីស័កប្រើប្រាស់នៅក្នុងមជ្ឈមណ្ឌល។