ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ក្រោយ​សម្រាក​ព្យាបាល​កូវី​ដ ១៩ មួយរយៈ លទ្ធផល​ធ្វើ​តេស​លើក​ទី​១ របស់លោក​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ គឺ​«​អវិជ្ជមាន​»

ក្រោយ​សម្រាក​ព្យាបាល​កូវី​ដ ១៩ មួយរយៈ លទ្ធផល​ធ្វើ​តេស​លើក​ទី​១ របស់លោក​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ គឺ​«​អវិជ្ជមាន​»
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

យោង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក លោក ហែម ដា​រិទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ នា​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១​នេះ បានឲ្យដឹងថា «​ការធ្វើ​តេស​លើក​ទី​១ នៃ​ការព្យាបាល​ជំងឺ​កូវី​ដ​១៩​របស់លោក គឺ​អវិជ្ជមាន​ហើយ​»​។​

​ជាមួយគ្នា​នោះ លោក​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​អរគុណ​លោកគ្រូ​ពេទ្យ និង​បងប្អូន​ទាំងអស់ ថែម​ទាំង​ណែនាំ​ឲ្យ​បងប្អូន​ចងចាំ​នូវ​បាលី​របស់​សម្តេច​តេជោ 3​កុំ និង​3​ការពារ​ផងដែរ​។​

​គួរ​រម្លឹក​ផងដែរ​ថា តាម​ប្រភព​ព័ត៌មាន​ក្នុងស្រុក​មួយ បានឲ្យដឹងថា លោក​អភិបាលខណ្ឌ​ខាងលើ ត្រូវបាន​រកឃើញ​វិជ្ជ​មានកូ​វីដ​១៩​នេះ កាលពី​ថ្ងៃអាទិត្យ ទី​៦ ខែមិថុនា ឆ្នាំ​២០២១ ហើយ​ពុំ​ទាន់​ដឹងថា លោក​មាន​អាការៈ​ធ្ងន់ធ្ងរ​ដែរ ឬ​យ៉ាងណា​នោះទេ ប៉ុន្តែ​ចាប់ពី​ពេល ដែល​បាន​រកឃើញ​ជំងឺ​នេះ​មក លោក​បាន​សម្រាក​នៅ​ផ្ទះ​មិន​បាន​មក​ធ្វើការ​នៅ​សាលាខណ្ឌ​ឡើយ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា ការរកឃើញ វិជ្ជ​មានកូ​វីដ​ខាងលើនេះ ត្រូវ​សង្ស័យ​ថា​បាន​ឆ្លង​ពី​បុរស​ម្នាក់ ឈ្មោះ ធី ដែលជា​អ្នកបើកបរ​រថយន្ត​ឲ្យ​លោក​។​

​គួរ​បញ្ជាក់ដែរថា អភិបាល​ខណ្ឌ​រូបនេះ ក៏​ធ្លាប់បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ២​ដង​រួចមកហើយ មិនតែប៉ុណ្ណោះ​មួយ​រយៈពេល​នេះ​នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ មានការ​ផ្ទុះឡើង​នូវ​ជំងឺ​នេះ​យ៉ាង​ខ្លាំង​រហូត​តំបន់​មួយ ចំនួន​ក្លាយជា​តំបន់​ក្រហម​ថែមទៀត​ផង​៕

 

Filed in: ព័ត៌មានជាតិ