ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

​ឯកឧត្តម វេង សាខុន វឌ្ឍនភាព​លើ​ការងារ​ផ្សព្វផ្សាយ​កសិកម្ម ក្រោម​កិច្ចសហប្រតិបត្តិកា​ររ​វាង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កម្ពុជា ជាមួយ​សាធារណៈរដ្ឋ​កូរ៉េ​

​ឯកឧត្តម វេង សាខុន វឌ្ឍនភាព​លើ​ការងារ​ផ្សព្វផ្សាយ​កសិកម្ម ក្រោម​កិច្ចសហប្រតិបត្តិកា​ររ​វាង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កម្ពុជា ជាមួយ​សាធារណៈរដ្ឋ​កូរ៉េ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

1. កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៃ​ប្រទេស​កម្ពុជា និង​ក្រសួង​កសិកម្ម ស្បៀងអាហារ និង​កិច្ចការ​ជនបទ នៃ​សាធារណរដ្ឋ​កូរ៉េ លើ​ការងារ​ផ្សព្វផ្សាយ​បាន​ចុះ​កិច្ច​ព្រមព្រៀង​លើ​កំណត់ត្រា ពិភាក្សា (Record of Discussion) កាលពី​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៧ លើ​ការអនុវត្ត​គម្រោង​ស្តីពី “​ការគាំទ្រ ការកសាង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ប​ច្ចេកទេស​កសិកម្ម​នៅ​កម្ពុជា​”(Support on Construction of Agriculture Technology Training Center in Cambodia)​។ គម្រោង​នេះ​ទទួលបាន​ជំនួយ​ទឹកប្រាក់​សរុប​ចំនួន​៣ ៥០០ ០០០USD (​បី​លាន​ប្រាំ​សែន​ដុល្លា​អាមេរិក​) មាន​រយៈពេល ៦០​ខែ ចាប់ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២២​។ គម្រោង​នេះ​អនុវត្ត នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​កសិកម្ម​តា​ស្អាង ខេត្ត​ស្វាយរៀង​។ គោលបំណង របស់​គម្រោង​គឺ​៖
បណ្តុះបណ្តាល​អ្នកឯកទេស​កសិកម្ម​ តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​សម្ភារ​បរិក្ខារ​ប្រើប្រាស់​ជំនួយ​ក្នុង​ការបណ្តុះបណ្តាល ផ្សព្វផ្សាយ និង​ផ្តល់​ឱកាស​ការងារ​ដល់​អ្នកឯកទេស​កសិកម្ម​ បង្កើន​សមត្ថភាព​កសិក​រ​ក្នុង​តំបន់​តាមរយៈ​ការផ្ទេរ​បច្ចេកវិទ្យា​ថ្មីៗ​
បង្កើន​ប្រាក់ចំណូល​កសិករ​តាមរយៈ​ការលើកកម្ពស់​ផលិតភាព និង​គុណភាព​ផលិតផល​កសិកម្ម​។​

​សកម្មភាព​សំខាន់ៗ របស់​គម្រោង​មាន​៖
១. ការងារ​សាងសង់ និង​ជួលជុល​អាគារ នៅ​ក្នុង​មជ្ឈមណ្ឌល​
២. ការគាំទ្រ​សម្ភារ​បរិក្ខា​កសិកម្ម និង​គ្រឿងយន្ត​កសិកម្ម​
៣.​ការកសាង និង​បង្កើន​សមត្ថភាព​មន្ត្រី និង​កសិករ​
​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​កន្លងមកនេះ​ការអនុវត្ត​គម្រោង​ទទួលបាន​លទ្ធផល​ដូចខាងក្រោម​៖
១. ការងារ​សាងសង់ និង​ជួលជុល​អាគារ និង​ការគាំទ្រ​សម្ភារ​បរិក្ខា​កសិកម្ម និង​ម៉ាស៊ីន​កសិកម្ម​
– សាងសង់​អគារ​ស្នាក់នៅ​ថ្មី​ចំនួន​១​ខ្នង កម្ពស់​២​ជាន់ រួម​មាន​បន្ទប់​ស្នាក់នៅ ផ្ទះបាយ ការិយាល័យ បណ្ណាល័យ សរុប​ចំនួន ២៤​បន្ទប់ ដែល​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដោយ​មាន​ការចូលរួម​ពី​ស្ថានទូត​កូរ៉េ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា នាយក​ប្រតិបត្តិ​សាជីវកម្ម​សហគមន៍ ជនបទ​កូរ៉េ និង​តំណាង​ក្រសួង​កសិកម្ម ស្បៀងអាហារ និង​កិច្ចការ​ជនបទ​កូរ៉េ ផងដែរ​
– ជួសជុល និង​កែលម្អរ អគារ​បណ្តុះបណ្តាល​កម្ពស់ ២​ជាន់ មាន​ចំនួន​៦​បន្ទប់​
– ជួសជុល និង​កែលម្អរ​បន្ថែម​អាហា​រដ្ឋា​ន​ចំនួន ១​ខ្នង​
– ជួសជុល និង​កែលម្អរ អគារ​ស្នាក់​នៅ​បុគ្គលិក​កម្ពស់​២​ជាន់ ចំនួន​១​ខ្នង​
– ជួសជុល​ឃ្លាំង​ស្តុក​សម្ភារ​កសិកម្ម ចំនួន ២​ឃ្លាំង​
– សាងសង់​ផ្ទះ​សំណាញ់​ចំនួន ១០​ខ្នង​
២. ការគាំទ្រ​សម្ភារ​បរិក្ខា​កសិកម្ម និង​គ្រឿងយន្ត​កសិកម្ម​
– ត្រាក់ទ័រ ម៉ាស៊ីន​ស្ទូង ម៉ាស៊ីន​ពូន​រង ម៉ាស៊ីន​កាត់​ស្មៅ ម៉ាស៊ីន​បាញ់ថ្នាំ និង​សម្ភារ​កសិកម្ម​មួយចំនួនទៀត​
– បំពាក់​សម្ភារ​បរិក្ខា​ប្រើប្រាស់​ក្នុង​អគារ​ស្នាក់នៅ​
– បំពាក់​សម្ភារ​ការិយាល័យ​ក្នុង​អគារ​បណ្តុះបណ្តាល​
៣. ការកសាង និង​បង្កើន​សមត្ថភាព​មន្ត្រី និង​កសិករ​
– ទស្ស​កិច្ច​សិក្សា​ផ្លាស់ប្តូរ​បទពិសោធន៍រ​បស់​គណប្រតិភូ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កម្ពុជា នៅ​សាធារណៈរដ្ឋ​កូរ៉េ លើ​ប្រធានបទ​ស្តីពី បច្ចេកទេស​កសិកម្ម​ទំនើប​និង​ការពង្រឹង​ការប្រកួតប្រជែង ធុរៈកិច្ច ថ្នាក់​ពិភពលោក​
– បណ្តុះបណ្តាល​មន្ត្រី​កសិកម្ម ឱ្យ​ក្លាយជា​គ្រូ​បង្គោល បាន​ចំនួន​៥០​នាក់​
– ពង្រឹង​សមត្ថភាព​មន្ត្រី​កសិកម្ម លើ​បច្ចេកទេស​កសិកម្ម​ទំនើប ចំនួន​១០​នាក់​នៅ​សាធារណរដ្ឋ​កូរ៉េ​
– បណ្តុះបណ្តាល​កសិករ​បា​ន​ចំនួន​១៥០​នាក់ (​ស្រី​៣៥​នាក់​) លើ​បច្ចេកទេស​កសិកម្ម ស្តី​ពី​ផលិតកម្ម​ដំណាំ ស្រូវ និង​ផលិតកម្ម​ដំណាំ​បន្លែ​)
– ចងក្រង និង​បោះពុម្ព​ឯកសារ​បច្ចេកទេស​កសិកម្ម​ចំនួន​២០ ០០០​ក្បាល (១.​ផលិតកម្ម​ដំណាំ​ស្រូវ និង​បច្ចេកទេស ក្រោយ​ប្រមូល​ផល ២.​សាក​វប្បកម្ម ៣.​ការធ្វើ​ទីផ្សារ​កសិកម្ម ៤.​ការផ្សព្វផ្សាយ​កសិកម្ម ៥.​ការថែទាំ និង​ប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​)​។​
– កសិករ​៩២​ភាគរយ (៧០​នៃ​៧៥​គ្រួសារ​) ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ផលិត​កម្ម​ដំណាំ​បន្លែ បាន​អនុវត្ត​តាម​បច្ចេកទេស ហើយ​ផលិត​បន្លែ​បាន​ទិន្នផល​ជា​មធ្យម ៦៣៦ គីឡូក្រាម លើ​ផ្ទៃដី ជា​មធ្យម ៦​អា ក្នុង​មួយ​គ្រួសារ (​កសិករ​អាច​ដាំ​បន្លែ​បាន​៣​ដង​ក្នុង​១​ឆ្នាំ​)​។ កសិករ​អាច​ទទួលបាន​ប្រាក់​ចំណូល​សរុប​ជា​មធ្យម​ពី​៦(​ប្រាំមួយ​)​ទៅ​១០ (​ដប់​)​លាន​រៀល ក្នុង​មួយ​ឆ្នាំ ក្នុង​មួយ​គ្រួសារ​។ បន្លែ​ដែល​កសិករ​បាន​ផលិត​រួមមាន ខ្ទឹម​ស្លឹក ស្ពៃ​ខៀវ សណ្តែក​កួ ត្រសក់ ត្រឡាច ម្រះ និង​ឆៃថាវ ដែល​ជា​ផលិតផល​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។​
– កសិករ​៩៥​ភាគរយ (៧១​នៃ​៧៥​គ្រួសារ​) ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ផលិត​កម្ម​ស្រូវ បាន​ទទួល​ប្រាក់​ចំណូល​សរុប​ជា​មធ្យម​ចំនួន​៥(​ប្រាំ​) ទៅ​៨(​ប្រាំបី​)​លាន​រៀល ក្នុង​មួយ​ឆ្នាំ លើ​ផ្ទៃដី​ជា​មធ្យម​១​ហិកតា ក្នុង​មួយ​គ្រួសារ ។​
​ក្នុង​ឆ្នាំ​២០២១​នេះ​គម្រោង​មាន​ទិសដៅ​បន្ត​
– រៀបចំ និង​ដំណើរការ​វគ្គ​បណ្តុះបណ្តាល​ដល់​កសិក​រ​ស្តីពី​ផលិតកម្ម​បន្លែ​
– រៀបចំ​ដាំ​ដុះ​ដំណាំ​បន្លែ​សុវត្ថិភាព​នៅក្នុង​ផ្ទះ​សំណាញ់​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​
– សហការ​បញ្ជូន​កសិក​រ​ទៅ​សិក្សា​បន្ថែម​ពី​បច្ចេកទេស​ដាំ​ដំណាំ​បន្លែ​បែប​ទំនើបកម្ម​នៅ​សាធារណៈរដ្ឋ​កូរ៉េ​
2. បន្ថែម​លើ​គម្រោង “​ការគាំទ្រ​ការសាងសង់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ប​ច្ចេកទេស​កសិកម្ម​នៅ​កម្ពុជា​” ក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កម្ពុជា​ក៏​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​កសិកម្ម ស្បៀងអាហារ និង​កិច្ចការ​ជនបទ​កូរ៉េ តាមរយៈ​សាជីវកម្ម​សហគមន៍​ជនបទ​កូរ៉េ (Korea Rural Community Cooperation, KRC) បាន​ចុះ​អនុស្សារណ​លើ​កំណត់ត្រា​នៃ​ការពិភាក្សា​(Record of Discussion)​កាលពី​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២០ ក្នុង​ការអនុវត្ត​គម្រោង​ស្តីពី “​ការគាំទ្រ​មជ្ឈមណ្ឌល​កសិកម្ម នៅ​ខេត្ត​ក្រចេះ ប្រទេស​កម្ពុជា​” (Supporting Agricultural Center in Kratie, Cambodia) ដែល​ទទួលបាន​ទឹកប្រាក់​ចំនួន ២ ៩០០ ០០០​ដុល្លា (​ពីរលាន​ប្រាំបួន​សែន​ដុល្លា​សហរដ្ឋអាមេរិក​)​។ គម្រោង​នេះ​មាន​រយពេល​៤៨​ខែ ចាប់ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០២៤ អនុវត្ត​នៅ​ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។ គម្រោង​នេះ​មាន​គោលបំណង​៖
គាំទ្រ​ការសាងសង់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​កសិកម្ម​
បណ្តុះបណ្តាល​បច្ចេកទេស​កសិកម្ម និង​ផ្ទេរ​ចំណេះដឹង​ដល់​មន្ត្រី និង​កសិករ​លើ​ដំណាំ​ដំឡូង​មី ពោត និង​ផលិតកម្ម​ដំណាំ​បន្លែ​
បង្កើន​ប្រាក់ចំណូល និង​ជីវភាព​រស់នៅ​របស់​កសិករ​តាមរយៈ​ការផ្ទេរ​បច្ចេ​ក​វិទ្យា​កសិកម្ម ។​
​គម្រោង​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ឆមាស​ទី​២​ក្នុង​ឆ្នាំ​២០២១​នេះ លើ​សកម្មភាព​ដូចជា​៖
១) ការសាងសង់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​កសិកម្ម រួមមាន​៖
អគារ​គោល​នៅ​ចំ​កណ្តាល (Main building) កម្ពស់​២​ជាន់​ចំនួន ០១ (​មាន​បន្ទប់រៀន​ចំនួន​០៤ បន្ទប់ពិសោធន៍​ចំនួន​០១ បន្ទប់​ស្តុក​គ្រាប់​ពូជ​ចំនួន​០១ បណ្ណាល័យ​ចំនួន​០១ ព្រមទាំង​បំពាក់​គ្រឿង​បរិក្ខា​ប្រើប្រាស់ និង​សម្ភារ​ការិយាល័យ​
អន្តេវាសិកដ្ឋាន​កម្ពស់​២​ជាន់ ចំនួន​០១ អគារ និង​មាន​បំពាក់​សម្ភារ​គ្រប់​បន្ទប់​ (​បន្ទប់​ស្នាក់នៅ​ចំនួន ១២​បន្ទប់ និង​បន្ទប់​បោកគក់​សម្លៀកបំពាក់ ចំនួន​១​បន្ទប់​
អាហា​រដ្ឋា​ន​ចំនួន ០១ កម្ពស់​១​ជាន់ ដែល​អាច​ទទួល​សិក្ខាកាម និង​ភ្ញៀវ​បាន​ចំនួន ៣០​នាក់​
អគារ​ស្នាក់​នៅ​រប​ស់​បុគ្គលិក​ចំនួន ០១ (​មាន​បន្ទប់​គេង ២ និង​បន្ទប់ទទួលភ្ញៀវ​ចំនួន ១)
ឃ្លាំង​ទុក​សម្ភារៈ ចំនួន ០១
ប៉ុស្ត​សន្តិសុខ ចំនួន ០១
២) ការរៀបចំ​ប្លង់ និង​ទីវាល​សម្រាប់​ការងារ​ពិសោធន៍ និង​ផ្សព្វផ្សាយ​៖
ដំណាំ​ដំឡូង​មី លើ​ផ្ទៃដី​ចំនួន​០,៥​ហិកតា​
ដំណាំ​បន្លែ លើ​ផ្ទៃដី​ចំនួន​០,៣​ហិកតា​
ដំណាំ​ពោត លើ​ផ្ទៃដី​ចំនួន​០,៨​ហិកតា​
រៀបចំ​ប្រព័ន្ធ​ស្រោចស្រព​សម្រាប់​កសិដ្ឋាន​
៣) ការផ្តល់​នូវ​សម្ភារ​បរិក្ខា និង​គ្រឿងយន្ត​កសិកម្ម​៖
ត្រាក់ទ័រ (50 HP) ចំនួន ១​គ្រឿង​
គោយន្ត​ភ្ជួរ​ដី (10 HP) ចំនួន ២​គ្រឿង​
ត្រាក់ទ័រ​តូច ចំនួន ២​គ្រឿង​
ម៉ាស៊ីន​សម្ងួ​តគ្រាប់​ធញ្ញជាតិ (4 tons) ចំនួន ២​គ្រឿង​
ម៉ាស៊ីន​ប្រលេះ​គ្រាប់​ពោត (200- 400 kg/hr) ចំនួន ២​គ្រឿង​
ម៉ាស៊ីន​បាញ់ថ្នាំ ចំនួន ២​គ្រឿង​
៤) ការកសាង និង​ពង្រឹង​សមត្ថភាព​មន្ត្រី និង​កសិករ​
គណៈប្រតិភូ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កម្ពុជា​ចំនួន ៨​រូប​ នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា​ផ្លាស់ប្តូរ​បទពិសោធន៍​លើ​ការងារ​កសិកម្ម​ទំនើប​នៅ​ប្រទេស​កូរ៉េ​
បណ្តុះបណ្តាល​មន្ត្រី​ឱ្យ​ក្លាយជា​គ្រូ​បង្គោល​ចំនួន​៣០​នាក់​
មន្ត្រី​កសិកម្ម​ចំនួន​១០​នាក់​នឹង​ត្រូវ​បាន​ទៅ​សិក្សា​រៀនសូត្រ​ផ្លាស់ប្តូរ​បទពិសោធន៍​បន្ថែម​លើ​ការ​ធ្វើ​កសិកម្ម​ទំនើប​នៅ​សាធារណរដ្ឋ​កូរ៉េ​
បណ្តុះបណ្តាល និង​ពង្រឹង​សមត្ថភាព​កសិក​រ​នៅ​តំបន់​គោលដៅ ចំនួន​ប្រមាណ ៥០០​នាក់​ លើ​ផលិតកម្ម​ដំណាំ​ដ​ឡូ​ង ពោត និង​បន្លែ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​នៅក្នុង និង​ក្រៅប្រទេស​
3. ក្រៅ​ពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួង​កសិកម្ម ស្បៀងអាហារ និង​កិច្ចការ​ជនបទ​កូរ៉េ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជា ក៏​បាន​ស្វះស្វែង​រក​កិច្ចសហការ និង​គាំទ្រ​ពី​ទីភ្នាក់ងារ​សហ​ប្រតិ​ប​ត្ត​ការ​អន្តរជាតិ​កូរ៉េ (KOICA) លើ​ការងារ​ផ្សព្វផ្សាយ​កសិកម្ម តាមរយៈ​ការស្នើសុំ​គម្រោង​ស្តីពី “​ការជំរុញ​ការផ្សព្វផ្សាយ​បច្ចេកវិទ្យា កសិកម្ម​តាម​ប្រព័ន្ធ​ឌីជីថល​” (Promoting Digital Agricultural Technology) ក្នុង​ថវិកា​ចំនួន​ប្រមាណ ៧ (​ប្រាំពីរ​) លាន​ដុល្លា​អាមេរិក ដែល​មាន​រយៈពេល​០៥​ឆ្នាំ (២០២៣-២០២៧​។ គម្រោង​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​៖
១. ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ផ្សព្វផ្សាយ​កសិកម្ម​តាម​ប្រព័ន្ធ​ឌីជីថល រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ឱ្យមាន​ប្រសិទ្ធភាព​
២. ពង្រឹង​ដំណើរការ​ប្រព័ន្ធ​ឌីជីថល និង​អត្រា​អ្នកទទួលបាន​ចំណេះដឹង​លើ​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​សម្រាប់​ការផ្សព្វផ្សាយ​កសិកម្ម​
៣. ពង្រឹង​សមត្ថភាព​មន្ត្រី​ផ្សព្វផ្សាយ និង​ភ្នាក់ងារ​ផ្សព្វផ្សាយ​កសិកម្ម​ឃុំ លើ​បច្ចេកវិទ្យា​ឌីជីថល​
​សកម្មភាព និង​លទ្ធផល​សំខាន់ៗ​របស់​គម្រោង​មាន​ដូចជា​៖
បង្កើត​កម្មវិធី​ក្នុង​ទូរស័ព្ទ (Mobile Application) សម្រាប់​អ្នក​ប្រើប្រាស់​ដើម្បី​ទទួល​សេវា​ព័ត៌មាន​កសិកម្ម​ដែល​មាន​អត្ថប្រយោជន៍​ដល់​ភាគី​ពាក់ព័ន្ធ​ដូចជា អ្នក​ផលិត (​កសិករ សហគមន៍​កសិកម្ម​) អ្នកជំនួញ អ្នក​កែ​ច្នៃ និង​ភ្នាក់ងារ​ផ្សព្វផ្សាយ​
បង្កើត​មជ្ឈមណ្ឌល​សិក្សា​សហគមន៍ (Community Learning Center) ចំនួន​១០០ នៅក្នុង​ខេត្ត​គោលដៅ​ទាំង​១០​ខេត្ត ដើម្បី​ផ្តល់​នូវ​ឱកាស និង​ជា​កន្លែង​ផ្លាស់ប្តូរ​បទពិសោធន៍ ចំណេះដឹង និង​ព័ត៌មាន​ផ្សេងៗ​រវាង កសិករ ភ្នាក់ងារ​ផ្សព្វផ្សាយ មន្ត្រី​បច្ចេកទេស​
បណ្តុះបណ្តាល​ភ្នាក់ងារ​ផ្សព្វផ្សាយ​ឃុំ ចំនួន​២០០​នាក់​ បាន​ក្លាយ​ជា​អ្នកជំនាញ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សាព្វផ្សាយ​ឌីជីថល ដើម្បី​ផ្សព្វផ្សាយ និង​គាំទ្រ​បច្ចេកទេស​ដល់​កសិករ​នៅក្នុង​មណ្ឌល​សិក្សា​សហគមន៍​
បង្កើត​មជ្ឈមណ្ឌល​សិក្សា​ចល័ត ចំនួន​១០ (Mobile Extension Clinic) ដែល​អាច​ឱ្យ​កសិករ​មាន ឱកាស​បាន​លើកឡើង​នូវ​បញ្ហា និង​ដោះស្រាយ​បាន​ភ្លាមៗ​ពី​អ្នកបច្ចេកទេស​ដែល​ទាក់ទង នឹង​បច្ចេកទេស កសិកម្ម​ដូចជា កត្តា​ដី ការប្រើប្រាស់​ជី ការគ្រប់គ្រង​កត្តាចង្រៃ ផលិតកម្ម​ដំណាំ​បន្លែ ផលិតកម្ម​ដំណាំ​ស្រូវ ដំណាំ​ឧស្សាហកម្ម វារីវប្បកម្ម និង​ការ​ចិញ្ចឹមសត្វ​ជាដើម​
រៀបចំ​ការផ្សាយ​ផ្ទាល់​( Q&A Live streaming) ចំនួន​២៦០​ដង នឹង​រៀបចំ​ឡើង​ដើម្បី​ផ្តល់​ឱកាស​ដល់ កសិករ ផលិត​ករ និង​អ្នកបច្ចេកទេស​កសិកម្ម បាន​សាកសួរ និង​ដោះស្រាយ​បញ្ហា ទៅ​អ្នកជំនាញ​បច្ចេកទេស​ដំណាំ​បន្លែ ស្រូវ ការ​ចិញ្ចឹមសត្វ វារីវប្បកម្ម និង​ដំណាំ​ឧស្សាហកម្ម ដែល​កើតមានឡើង​នៅក្នុង​ការងារ​កសិកម្ម​
រៀបចំ​ស្ទូឌីយូ​សម្រាប់​គាំទ្រ​ដល់​ការផលិត​វីដែអូ​បច្ចេកទេ​សខ្លីៗ និង​ការផ្សាយ​ផ្ទាល់​តាមរយៈ បណ្តាញ​សង្គម​
ផលិត​សម្ភារ​ផ្សព្វផ្សាយ (​ស្ពត​វីដេអូ សៀវភៅ​បច្ចេកទេស ព្រឹត្តិបត្រ​) លើ​ប្រធានបទ ផលិតកម្ម​ដំណាំ ការ​ចិញ្ចឹមសត្វ វារីវប្បកម្ម ការស្វែងយល់​ពី​ទីផ្សារ​កសិកម្ម និង​ការ​បទពិសោធន៍​ល្អៗ​លើ​ការងារ​កសិកម្ម​។​
គាំទ្រ​ដល់​កសិករ​បង្ហាញ​ចំនួន​១០០​នាក់ ក្នុង​ការអនុវត្ត​កសិកម្ម​វ៉ៃ​ឆ្លាត​ (​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​លើ​ការ​ស្រោច​ទឹក និង​ដាក់​ជី​ដោយ​ប្រើ​ប្រព័ន្ធ​ទូរស័ព្ទ​) ដោយ​មិន​ប្រើប្រាស់​សេវា​អ៊ិន​ធើ​ណេត​។​

Filed in: ព័ត៌មានជាតិ