ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

អាជ្ញាធរ​ខណ្ឌ​ដូនពេញ បន្ត​ចុះ​ត្រួតពិនិត្យ​ដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​

អាជ្ញាធរ​ខណ្ឌ​ដូនពេញ បន្ត​ចុះ​ត្រួតពិនិត្យ​ដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ​៖ លោក ម៉ុក ច័ន្ទ​ករុណា អភិបាលរង នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធាន​មណ្ឌល​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ វិទ្យាល័យ​អនុវត្ត នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ០៨​កើត ខែ​បឋម​សា​ឍ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​០៨ និង​០០​នាទី បាន​ចុះ​ត្រួតពិនិត្យ​ដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​២ សង្កាត់​ផ្សារ​ថ្មី​ទី​៣ និង សង្កាត់​ចតុមុខ ស្ថិត​នៅក្នុង​បរិវេណ​វិទ្យាល័យ​អនុវត្ត សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។​

នា​ឱកាស​នោះ លោក ម៉ុក ច័ន្ទ​ករុណា បាន​សាកសួរ​សុខទុក្ខ​ក្រុម​ការងារ​សម្របសម្រួល និង​កងកម្លាំង​យាម​ប្រចាំការ រួច​បាន​ណែនាំ​ដល់​សង្កាត់​ទាំង​៣ ឲ្យ​ជំរុញ​ការកៀងគរ​ប្រជាពលរដ្ឋ​ទូទៅ មក​ទទួល​វ៉ាក់សាំង​ឲ្យបាន​គ្រប់​គ្នា ។​

ជាមួយគ្នានេះ លោក​អភិបាលរង ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុម​ការងារ​បាញ់ថ្នាំ​សម្លាប់​មេរោគ បាន​ឧបត្ថម្ភ​ថវិកា​បន្ថែម​ចំនួន ៣០០,០០០​រៀល​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ