ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​គម្រោង​ស្តីពី “​ដំណោះស្រាយ​ប្រកបដោយ​ចីរភាព​លើ​ជំងឺ​ដំណាំ​ដំឡូង​មី​នៅ​តំបន់​អាស៊ីអាគ្នេយ៍​”

​គម្រោង​ស្តីពី “​ដំណោះស្រាយ​ប្រកបដោយ​ចីរភាព​លើ​ជំងឺ​ដំណាំ​ដំឡូង​មី​នៅ​តំបន់​អាស៊ីអាគ្នេយ៍​”
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បច្ចុប្បន្ន កម្ពុជា​បាន​ចាត់ទុក​ដំឡូង​មី​គឺជា​ដំណាំ​សំខាន់​ទី​២ បន្ទាប់​ពី​ដំណាំ​ស្រូវ​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក​(​ផលិត​អាហារ​មនុស្ស និង​សត្វ​) និង​នាំចេញ​(​ស្រស់ ចំណិត​ក្រៀម និង​ជា​ម្សៅ​)​។ យោង​លើ​របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​កសិកម្ម (១៦/៦/២០២១) បានឲ្យដឹងថា នៅ​ឆ្នាំ​២០២០ កម្ពុជា​មាន​ផ្ទៃដី​ដាំ​ដុះ​ដំឡូង​មី​សរុប​ចំនួន ៦៦៣ ៩២៩​ហ​ត បរិមាណ​ផល​សរុប​ចំនួន ១២ ៦៨០ ៩៨៧​តោន និង​ទទួលបាន​ទិន្នផល​ជា​មធ្យម​ចំនួន ២០,៥៥​ត​/​ហ​ត​។ ក្រៅ​ពី​ការ ប្រើប្រាស់​ក្នុង​ស្រុក កម្ពុជា​បាន​នាំចេញ​ដំឡូង​មី​ស្រស់ ម្សៅដំឡូង​មី ចំណិត​ដំឡូង​មី​ស្ងួត​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង មួយ​ពាន់ លាន​ដុល្លារ​/​ឆ្នាំ​។ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ ផលិតកម្ម​ដំឡូង​មី​មាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នៅក្នុង​តំបន់ ធ្វើឲ្យ​ផ្ទៃ​ដី​ដាំ​ដុះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា ក៏​មាន​ការកើនឡើង​គួរឲ្យ​កាត់សម្គាល់​ផង​ដែរ​។

​ព្រម​ជាមួយ​នឹង​កំណើន​បរិមាណ​ដំឡូង​មី​ដែល​ទីផ្សារ​ត្រូវការ និង​កំណើន​ផ្ទៃ​ដី​ដាំ​ដុះ ដំណាំ​ដំឡូង មី​នៅក្នុង​តំបន់ ក៏​ផ្ទះ​ឡើង​នូវ​ជំងឺឆ្លង​សំខាន់ ២​ប្រភេទ​គឺ​៖ ទី​១- ជំងឺ​កញ្ចុំ​ស្លឹក (CWBD) ដែល​បច្ចុប្បន្ន​បាន​រីក​រាលដាល​ពាសពេញ​អាស៊ីអាគ្នេយ៍ នាំឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​គុណភាព​ដំឡូង កម្រិត​ជាតិ​ម្សៅ និង​ទិន្នផល​រហូតដល់​ទៅ ៩០% ហើយ​ចៀស​មិន​ខាន​ផលិតកម្ម តម្លៃ និង​ផលិតកម្ម​កែច្នៃ​ត្រូវតែ​ទទួលរង​នូវ​ផលប៉ះពាល់​។ ទី​២- ជំងឺ​វីរុស​ម៉ូ​សា​អ៊ិក (CMD) កម្ពុជា​បាន​រកឃើញ​ជំងឺ​នេះ​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ​២០១៥ និង​ជា​បន្តបន្ទាប់​វា​បាន​រាល​ឆ្លង​ទៅ​តាម​បណ្តា​ខេត្ត​ចំនួន​១២ មាន​ជាអាទិ៍​៖ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ ពោធិ៍សាត់ បាត់ដំបង ព្រះវិហារ កំពង់ធំ បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ចាម និង​ខេត្ត​ស្ទឹងត្រែង​។ របាយការណ៍​បាន​បញ្ចាក់​ច្បាស់​ថា​ជំងឺ​នេះ​គ្មាន​ថ្នាំ​ការពារ និង​កម្ចាត់​ទេ វិធានការ​សមស្រប និង​មាន​ប្រសិទ្ធភាព​នោះ​គឺ​ការប្រើប្រាស់​ពូជ​ធន់ ពូជ​ត្រូវបាន​សម្រិតសម្រាំង មាន​ប្រភព​ច្បាស់លាស់ និង​គ្មាន​ជំងឺ​។​

​យល់ច្បាស់​ពី​កំហាត​បង់​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ច​ជាតិ អគ្គនាយកដ្ឋាន​កសិកម្ម ក្រោម​ការជួយ​ឧបត្ថម្ភ​ហិរញ្ញវត្ថុ​ពី​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ (ACIAR) និង​សហការ​ជាមួយ​មជ្ឈមណ្ឌល​អន្តរ​ជាតិ​សម្រាប់​កសិកម្ម​តំបន់​ត្រូពិក (CIAT) បាន​អនុវត្ត គម្រោង​មួយ​ស្តីពី “​ដំណោះស្រាយ​ប្រកបដោយ​ចីរភាព​លើ​ជំងឺ​ដំណាំ​ដំឡូង​មី​នៅ​តំបន់​អាស៊ីអាគ្នេយ៍​” មាន​រយៈពេល ០៤​ឆ្នាំ (២០២០-២០២៣) ដោយ​អនុវត្ត​នៅ​ខេត្ត​ចំនួន​១៤ រួមមាន​៖ ខេត្ត​កំពង់ចាម បាត់ដំបង បន្ទាយមានជ័យ ក្រចេះ ឧត្តរមានជ័យ ត្បូងឃ្មុំ កំពង់ធំ ប៉ៃលិន សៀម រាប ព្រះវិហារ ពោធិសាត់ រតនគិរី មណ្ឌលគិរី និង​ខេត្ត​ស្ទឹងត្រែង​។ ផលិតកម្ម​ខ្នាតតូច អាជីវកម្ម អ្នក​កែ​ច្នៃ និង​អ្នក​ធ្វើ​គោលនយោបាយ ត្រូវបាន​រំពឹងទុក​ថា​នឹង​ទទួលបាន​ផលប្រយោជន៍​ពី​គម្រោង​នេះ​។ ការលើកកម្ពស់​កម្រិត​ជីវភាព​របស់​កសិក​រ​ខ្នាត​តូច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ការកែលម្អ​ប្រព័ន្ធ​ផលិតកម្ម និង​ខ្សែ​ច្រវាក់​ផលិតកម្ម​កែច្នៃ តាមរយ​:​ការ​ការ ពារ និង​ដោះស្រាយ​បញ្ហា​ជំងឺ​ដំឡូង​មី​ឱ្យបាន​សមស្រប និង​ឆាប់រហ័ស គឺជា​គោលបំណង​ដ៏​សំខាន់​របស់​គម្រោង​។ គោលបំណង​នេះ​អាច​សម្រេច​បាន​ចាំបាច់​ត្រូវ​អនុវត្ត​នូវ​សកម្មភាព​សំខាន់ៗ ចំនួន ០៤ មាន​ដូចខាងក្រោម​៖

១- ធ្វើការ​ស្រាវជ្រាវ​តាមរយៈ​ការធ្វើ​ពិសោធន៍​ចន្លោះ​គុម្ព ពេលវេលា​ដាំ​ដុះ ពេលវេលា​ប្រមូល​ផល និង​ការដាំ​ពង្រីក​ពូជ​គ្មាន​ជំងឺ CMD ក្នុងផ្ទះ​ប្លា​ស្ទិច​។
២- ធ្វើ​បច្ចុប្បន្នភាព​ផែនទី​ស្តីពី​ការរីក​រាលដាល​ជំងឺ​ទាំងពីរ និង​ប្រជាករ​រុយ​ស​។​
៣- ចុះ​អង្កេត តាមដាន ប្រមូល​សំណាក​ជំងឺ​ទាំងពីរ និង​រុយ​ស​។​
៤- វាយតម្លៃ​បច្ចេកវិទ្យា​ថ្មី​សម្រាប់​ធ្វើ​រោគវិនិច្ឆ័យ​រហ័ស​លើ​សំណាក​ជំងឺ​ទាំងពីរ ជាមួយ​កម្មវិធី​ជាក់លាក់​នៅក្នុង​ប្រព័ន្ធ​គ្រាប់ពូជ​។​

​ការសិក្សា​ស្រាវជ្រាវ​បាន​ទទួល​លទ្ធផល​ដូចខាងក្រោម​៖
​ការប្រមូល​ផល​ពិសោធន៍​ចំនួន​០២​ពិសោធន៍​ក្នុង​ឆ្នាំ​២០២០-២០២១ ទៅលើ​ដង់ស៊ីតេ​ដាំ​ដុះ និង​ពេលវេលា​ប្រមូល​ផល​ទៅតាម​អាយុ​កាលកំណត់​រួមមាន ៦ ៨ និង​១០​ខែក្រោយ​ដាំ​។ ការប្រមូល​ផល​ចុង​ក្រោយ​ត្រូវ​បាន​បញ្ចប់​ក្នុង​ខែ​មេសា ២០២១ ដោយ​ទទួលបាន​លទ្ធផល​ដូច​ក្នុង​តារាង​លម្អិត​ខាងក្រោម​។​

​ក​. លទ្ធផល​ពិសោធន៍​លើ​ដង់ស៊ីតេ​
​លទ្ធផល​ពិសោធន៍​ឆ្នាំ​ទី​១ បានបង្ហាញ​ថា​ការលូតលាស់ ទិន្នផល និង​កម្រិត​ជាតិ​ម្សៅ​របស់​ដំឡូង មី អាស្រ័យ​លើ​ដង់ស៊ីតេ​ដាំ និង​ការប្រើប្រាស់​ជី​បាន​ត្រឹមត្រូវ​។ ជាក់ស្តែង ការពិសោធន៍​បាន​អនុវត្ត​តាម​បច្ចេកទេស​ត្រឹមត្រូវ​ដូច​បាន​រៀបរាប់​ខាងក្រោម នោះ​ទិន្នផល​នឹង​ទទួលបាន​ក្នុង​រង្វង់ ៤០​ត​/​ហ​ត ក្នុង​លក្ខខណ្ឌ​ដីក្រហម​ចម្ការលើ​។ ទិន្នផល​ខ្ពស់​បណ្តាលមកពី​បច្ចេកទេស​មុន និង​ក្រោយ ពេល​ពេល​ដាំ​រួមមាន​៖ – ការជ្រើសរើស​ពូជ គ្មាន​សត្វល្អិត​បំផ្លាញ និង​ជំងឺ ហើយ​ពូជ​ដែល​មាន​សក្តានុពល​គឺ​ពូជ​ខេ​យូ​៥០ (KU50) – ការរៀបចំ​ដី​ឱ្យបាន​ល្អ – ការថែទាំ​សម្អាត​ស្មៅ​ឱ្យបាន​ទៀត ទាត់ (​បី​ដង​ក្នុង​១​វដ្ត​ជីវិត​) – ការប្រើប្រាស់​ជី​បាន​ត្រឹមត្រូវ​ទៅ​តាម​តម្រូវការ​របស់​ដំណាំ​ដំឡូង​មី (​កម្រិត​ណែនាំ​តាម​បច្ច័យ​)​។​
​បច្ច័យ កម្ពស់​ដើម (​ម​) ទិន្នផល (​ត​/​ហ​.​ត​) កម្រិត​ជាតិ​ម្សៅ (%)
A- ១​ម x ១​ម = ១0000​ដើម​/​ហ​ត + ៨0N -២0 P២O៥-៨0 K២O
៣,៣០ ៣៩,៥០ ២៨,៩០
B- ១​ម x 0.៥​ម = ២0000​ដើម​/​ហ​ត + ៨0N – ២០ P២O៥ – ៨0 K២O ៣,១០ ៤៨,៨០ ៣១,០0
C- ១.៥​ម x 0.៥​ម = ១៣៣៣៣ ដើម​/​ហ​ត + ៨០N -P២O៥ -៨0 K២O ៣,៣០ ៤៦,៩០ ២៨,៩០
D- ១​ម x 0.៥​ម = ២0000 ដើម​/​ហ​ត + ១៦0N -៤0 P២O៥ -១៦0 K២O ៣,៤០ ៣៨,៣០ ២៧,៩០
E- ១.៥​ម x 0.៥​ម = ១៣៣៣៣​ដើម​/​ហ​ត + ១០៦.៧N-២៦.៧ P២O៥ -១០៦.៧ K២O ៣,៣០ ៣៦,៩០ ៣0,៣០
F-១​ម x ១​ម = ១0000 ដើម​/​ហ​ត (​អត់​ប្រើ​ជី​) ៣,១០ ៣៤,៦០ ២៧,៥០
​ខ​. លទ្ធផល​ពិសោធន៍​លើ​ពេលវេលា​ប្រមូល​ផល​
​លទ្ធផល​ពិសោធន៍​ឆ្នាំ​ទី​១ បានបង្ហាញ​ថា ការប្រមូល​ផល​នៅ​អាយុកាល ១០​ខែ ទទួល​បាន​ទិន្នផល​ខ្ពស់​ជាង​ការប្រមូល​ផល​នៅ​អាយុកាល​ខ្លី​ក្នុង​លក្ខខណ្ឌ​ដី​ក្រហម (​កសិដ្ឋាន​ផលិត​ពូជ​ដំណាំ​តំបន់​ដី​ខ្ពស់​ចម្ការលើ​) ចំណែក​កម្រិត​ជាតិ​ម្សៅ​ក៏​មិន​ខុស​គ្នា​ដែរ ប៉ុន្តែ​តាម​លទ្ធផល​នេះ​បង្ហាញ​ថា​កម្រិត​ជាតិ​ម្សៅ​នៅ​អាយុកាល ១០​ខែ ក្រោយ​ដាំ​មាន​ការថយចុះ នេះ​អាច​បណ្តាលមកពី​កម្រិត​ទឹកភ្លៀង​ខ្ពស់​ពេក​។ ការពិសោធន៍​បាន​អនុវត្ត​តាម​បច្ចេកទេស​មុន និង​ក្រោយពេល​ដាំ​ដូចជា​៖ – ការជ្រើសរើស​ពូជ គ្មាន​សត្វល្អិត​បំផ្លាញ និង​ជំងឺ ជ្រើសរើស​ពូជ​ដែល​មាន​សក្តានុពល​គឺ​ពូជ​ខេ​យូ​៥០ (KU50) – ការរៀបចំ​ដី​ឱ្យបាន​ស្អាត​ល្អ – ការថែទាំ​សម្អាត​ស្មៅ​ឱ្យបាន​ទៀត​ទាត់ (​បី​ដង​ក្នុង​១​វដ្ត​ជីវិត​) – ការប្រើប្រាស់​ជី​បាន​ត្រឹមត្រូវ​ទៅ​តាម​តម្រូវការ​របស់​ដំណាំ​ដំឡូង​មី (៨០N+ ២០P2O5 + ៨០K2O)​។​

​បច្ច័យ កម្ពស់​ដើម​(​ម​)​ទិន្នផល (​ត​/​ហ​ត​)​កម្រិត​ជាតិ​ម្សៅ (%)
​ប្រមូល​ផល​នៅ​អាយុកាល ០៦​ខែក្រោយ​ដាំ ៣,0០ ៣៤,៣០ ២៨,៦០
​ប្រមូល​ផល​នៅ​អាយុកាល ០៨​ខែក្រោយ​ដាំ ៣,0០ ៤៥,២០ ៣0,៣០
​ប្រមូល​ផល​នៅ​អាយុកាល ១០​ខែក្រោយ​ដាំ ៣,២០ ៥១,៤០ ២៧,៩០

​សន្និដ្ឋាន​៖
– ការដាំដុះ​ដំណាំ​ដំឡូង​មី ដោយ​អនុវត្ត​តាម​បទដ្ឋាន​បច្ចេកទេស​ត្រឹមត្រូវ ទាំង​មុន និង​ក្រោយពេល​ពេល​ដាំ ដែល​រួមមាន​៖ ការជ្រើសរើស​ពូជ គ្មាន​ជំងឺ គ្មាន​សត្វល្អិត ពូជ​KU50 និង​ការថែទាំ ការ ប្រើ​ជី​នឹង​ទទួលបាន​ទិន្នផល​ខ្ពស់​ពី ៣៤-៥០​ត​/​ហ​ត (​ក្នុង​លក្ខខណ្ឌ​ដី​ក្រហម កសិដ្ឋាន​ផលិត​ពូជ​ដំណាំ​តំបន់​ដី​ខ្ពស់​ចម្ការលើ​)​។
– ចំពោះ​ការដាំដុះ​តាម​ទម្លាប់​របស់​កសិករ​ក្នុង​លក្ខខណ្ឌ​ដី​ក្រហម (​ចម្ការលើ​) និង​ប្រើប្រាស់​ពូជ KU50 ដូចគ្នា​នឹង​ទទួល​បាន​ទិន្នផល​ពី ២០-២៣​ត​/​ហ​ត ប៉ុណ្ណោះ​ដោយសារ​ផ្ទៃ​ដី​ធំ មិន​បាន​ជ្រើសរើស​ពូជ​ត្រឹមត្រូវ ពូជ​គ្មាន​ប្រភព​ច្បាស់​លាស់ និង​មិន​បាន​មើល​ថែទាំ​ឲ្យបាន​ត្រឹមត្រូវ​។​

​គ​. ការងារ​ស្រាវជ្រាវ​សម្រាប់​ឆ្នាំ​២០២១-២០២២
​ក្រុម​ការងារ​បាន​ធ្វើកា​រ​ដាំ​ពិសោធន៍​ដំណាំ​នេះ លើ​ពេលវេលា​ដាំ​ដុះ​ផ្សេងគ្នា ដោយ​បាន​ចាប់ផ្តើម​នៅ​ពាក់កណ្តាល​ខែ​មករា ២០២១ (​បាន​ធ្វើ​ស្មៅ​ចំនួន​០២​លើក និង​ដាក់​ជី​បំប៉ន​)​។ ដោយឡែក ការពិសោធន៍​លើ​ដង់ស៊ីតេ​ដាំ​ដុះ​បានចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ២០២១ និង​បាន​ត្រៀម ផ្ទះ​ប្លា​ស្ទិច​ចំនួន​០៤ សម្រាប់​ដាំ​ពង្រីក​ដើម​ពូជ​ដំឡូង​មី គ្មាន​ជំងឺ CMD សម្រាប់​ចែក​ជូន​កសិករ​នាពេល​ខាង​មុន​។

​ឃ​. សកម្មភាព​ចុះ​អង្តេត​តា​មដាន​ជំងឺ​ម៉ូសា​អ៊ិ​ក (CMD) ជំងឺ​កញ្ចុំ​ស្លឹក (CWBD) និង​រុយ​ស​
– ក្រុម​ការងារ​បាន​រៀបចំ​ពិធីសារ​សម្រាប់​ចុះ​ប្រមូល​ទិន្នន័យ និង​បាន​កំណត់​ទីតាំង​ចំនួន ១៥០​ទីតាំង​សម្រាប់ សកម្មភាព​ចុះ​អង្តេត​តា​មដាន​ជំងឺ​ទាំងពីរ និង​រុយ​ស​ពី​ខេត្ត​គោលដៅ​។
– បាន​ធ្វើ​បច្ចុប្បន្នភាព​សម្រាប់​បញ្ជូល​ទិន្នន័យ​ចំនួន​៤៤​ទីតាំង​ក្នុង https://pestdisplace.org ។​

​ទីតាំង​ដែល​បញ្ជូល​ក្នុង​គេហទំព័រ https://pestdisplace.org

​ទិសដៅ​បន្ត គម្រោង​នឹង​៖
– បន្ត​តាមដាន​ការងារ​ពិសោធន៍ តាមរយៈ​ការវាស់ស្ទង់​ទិន្នន័យ ធ្វើ​ការសម្អាត​ស្មៅ និង​ដាក់​ជី​ទៅ​តាម​កម្រិត​ណែនាំ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ពេលវេលា​។
– ដាំ​ព្រងីក​ដើម​ពូជ​គ្មាន​ជំងឺ​ម៉ូ​សា​អ៊ិក​ក្នុង​ក្នុងផ្ទះ​ប្លា​ស្ទិ​ច​ចំនួន​០៤ រួច​បញ្ចេញ​ដាំ​ខាងក្រៅ​លើ​ផ្ទៃដី​០៣​ហិកតា​។
– ចុះ​អង្តេត​តា​មដាន​ជំងឺ​ម៉ូសា​អ៊ិ​ក (CMD) ជំងឺ​កញ្ចុំ​ស្លឹក (CWBD) និង​រុយ​ស​ក្នុង​ឆ្នាំ​២០២១ ចាប់ពី​ចុង​ខែ​មិថុនា ដល់​ខែ​វិច្ឆិកា​។
– បញ្ជូល​ទិន្នន័យ​ឆ្នាំ​២០២០​ដែល​នៅសល់​ទៅក្នុង​គេហទំព័រ https://pestdisplace.org ។​

Filed in: ព័ត៌មានជាតិ