ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន សូត្រមន្ត​ចម្រើន​ព្រះជន្ម​ថ្វាយ​សម្តេច​ម៉ែ គម្រប់​៨៥ យាង​ចូល ៨៦ ព្រះវស្សា​

​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន សូត្រមន្ត​ចម្រើន​ព្រះជន្ម​ថ្វាយ​សម្តេច​ម៉ែ គម្រប់​៨៥  យាង​ចូល ៨៦ ព្រះវស្សា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ប៉ៃលិន ៖ គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន​នា​ព្រឹក​ថ្ងៃទី​១៧​ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​ប្រារព្ធ​ពិធីសូត្រមន្ត​ចម្រើន​ព្រះជន្ម​ថ្វាយព្រះពរ​ព្រះមហាក្សត្រី​នរោត្តម មុនីនាថ សីហនុ ព្រ​វររាជមាតា​ជាតិខ្មែរ ក្នុង​សេរីភាព​សេចក្តីថ្លៃថ្នូ និង​សុភមង្គល ជា​ព្រះប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា គម្រប់​៨៥​យាង​ចូល ៨៦​ព្រះវស្សា នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២១ ថ្ងៃ ស្អែក នេះ ។​

​ពិធី​ចម្រើន​មង្គល​ដ៍​ថ្លៃថ្លា​នេះ បាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត​ប៉ៃលិន និង​ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ដោយ​មាន​ការចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត លោក លោកស្រី សមាជិក​គណៈកម្មាធិកា​រ​សាខា អនុសាខា​កាកបាទក្រហម​ខេត្ត ក្រុង ស្រុក សមាជិកា​សាខា យុវជន​ស្ម័គ្រ​កាកបាទ​ក្រហម យុវជន សហភាព សហព័ន្ធ យុវជន កម្ពុជា និង​លោកយាយ លោកតា នៅ​បរិវេណ​វត្ត​រតន​:​សោភ័ណ្ឌ ហៅ​វត្ត​កោង​កាង ក្នុងភូមិ វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

​លោកជំទាវ បាន ស្រីមុំ តាង​នាម​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន លោក លោកស្រី ព្រមទាំង​យុវជន​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា នៃ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ទាំងអស់ សូម​ព្រះ​រាជានុញ្ញាត​ក្រាបបង្គំ​ទូលថ្វាយ​ព្រះ​សព្ទ សាធុ​ការ បវរ​សួស្ដី សិរី​មង្គល វិបុល​សុខ ជាមួយនឹង​មនោសញ្ចេតនា ក​ត្ត​ញ្ញូ​កតា វេទិតា​ធម៌​ដ៏​ជ្រាលជ្រៅ ចំពោះ សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ទ្រង់​ប្រកប​ដោយ​ព្រះ​សុខភាព​ល្អ មាន​ព្រះ​ជន្មាយុ​យឺនយូរ បាន​បន្ត​គង់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ​ដល់​កូនចៅ ចៅទួត ចៅ​លួត ជា​ដរាប​រៀង​ទៅ​។​

​ក្នុងនាម​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន នាង​ខ្ញុំម្ចាស់​ចង់ចាំ​ជានិច្ច​នូវ​ព្រះរាជ​លំ​អាន​ដ៏​ប្រសើរ​ថ្លៃថ្លា​នៃ សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ដែល​បាន​បូជា​ព្រះកាយពល បំពេញ​ព្រះរាជកិច្ច​ដ៏​ឧត្តុងឧត្តម​យាង​ដង្ហែ​ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះ​បរម​រតន​កោដ្ឋ ក្នុង​ព្រះរាជ​បូជនីយកិច្ច​ជា​ប្រវត្តិសាស្ត្រ​ដ៏​គួរ​ឱ្យ​ស្ញប់ស្ញែង ដើម្បី​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី​សុខសន្តិភាព ស្ថិរភាព និង​វឌ្ឍនភាព​ជាតិ ក្នុង​គ្រប​វិស័យ ហើយ​ដែល​នេះ​ជា​ព្រះ​គំរូ​វីរៈភាព​នៃ​មាគ៌ា​ដឹកនាំ​ដ៏​ត្រចះត្រចង់​គ្មានអ្វី​ប្រៀបផ្ទឹម​បានឡើយ​។​

​ដោយ​គារវកិច្ច​ភក្ដី​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​ព្រះករុណា​ទិគុណ​យ៉ាង​ជ្រាលជ្រៅ​នោះ ក្នុង​នាម​ប្រធាន​គណៈកម្មាធិការ​សាខា ព្រមទាំង​សហការី​នៃ​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន សូម​លើក ហត្ថ​ប្រណម្យ​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ គ្រប់​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់​ក្នុង​លោក ទេវតា​ថែរក្សា​ព្រះមហា​ស្វេត​ឆ័ត្រ ព្រះ​បារមី​នៃ​អតីត​ព្រះមហាក្សត្រ ព្រះមហាក្សត្រី​យានី​ខ្មែរ គ្រប់​ព្រះអង្គ ព្រះ​បារមី​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ ជាពិសេស​ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម មណ្ឌា​ទេវី សូម​ជួយ​បីបាច់​ថែរក្សា​សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត សូម​ព្រះអង្គ​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​ដល់​ប្រជានុរាស្ត្រ​ខ្មែរ ជា​កូនចៅ ចៅទួត របស់​ព្រ​អង្គ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ជា​រៀង​ដរាប​រៀង​ទៅ​។​

​ក្នុង​ឱកាស​ដ៏​មហាប្រសើរ គណៈអធិបតី និង​សមាជិក​កាកបាទ​ក្រហម ក៏​បាន​ប្រគេន​នូវ​ទេយ្យទាន​ដល់ ព្រះគ្រូ​ចៅអធិការ​វត្ត និង​ព្រះសង្ឃ​ក្នុង​វត្ត មាន​៖ អង្ករ ទឹកក្រូច ទឹក​សុទ្ធ មី ទឹកស៊ីអ៊ីវ ត្រីខ និង​បច្ច័យ​មួយចំនួន ព្រមទាំង​ចែក​ថវិការ​លោកតា​លោកយាយ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ