ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

ឯ​ក​ឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​បន្តដំណើរ​មក​កសិដ្ឋាន​ចិញ្ចឹម​ត្រី​របស់លក សុខ ហៃ នៅ​ភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​

ឯ​ក​ឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​បន្តដំណើរ​មក​កសិដ្ឋាន​ចិញ្ចឹម​ត្រី​របស់លក សុខ ហៃ នៅ​ភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ឆ្នាំង​) នា​ព្រឹក​ថ្ងៃ​ដដែល ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​បន្តដំណើរ​មក​កសិដ្ឋាន​ចិញ្ចឹម​ត្រី​របស់លោក សុខ ហៃ លេខ ទូរ​សព្ទ​ទំនាក់ទំនង ០៩៧ ៣១៧ ៨០៣០ នៅ​ភូមិ​ត្រពាំង​អញ្ចាញ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។ លោក សុខ ហៃ បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ជ្រាបថា រូបលោក​បាន​ប្រកាន់​យក​របរ​ចិញ្ចឹ​ត្រី​នេះ​បាន​ជាង ៣​ឆ្នាំ មក​ហើយ​ដោយ​មាន​ស្រះ​ធំៗ ចំនួន ២​ស្រះ​។

ក្នុង​ស្រះ​និមួយៗ គាត់​បាន​ដាក់​ចិញ្ចឹម​កូន​ត្រី​ប្រា​ចំនួន​ប្រមាណ​ជា ១០០​ពាន់ ទៅ ១៣០​ពាន់​ក្បាល ដែល​ពេលវេលា​នៃ​ការ​ដាក់​កូន​ត្រី​ពូជ​ចិញ្ចឹម​មាន​គម្លាត​ពេល​ខុសៗ​គ្នា​ពី​ស្រះ​មួយ​ទៅ​ស្រះ​មួយទៀត​។ លោក​បន្ថែមថា ក្នុង​មួយ​រដូវ​កាល​នៃ​ការ​ដាក់​កូន​ត្រី​ចិញ្ចឹម​លោក​អាច​ប្រមូល​ផល​ត្រី​ក្នុង​បរិមាណ​សរុប​ប្រមាណ​ពី ៥០​ទៅ ៨០​តោន​ក្នុង ១​ស្រះ​។ អ្វី​ដែល​ជា​វិជ្ជមាន​នោះ​គឺ ក្នុងពេល​បច្ចុប្បន្ន​នេះ លោក​បាន​បញ្ជាក់បន្ថែម​ថា កសិដ្ឋាន​របស់លោក​មិន​មាន​បញ្ហា​ទីផ្សារ​នោះទេ គឺមាន​ទទួលបាន​ការបញ្ជាទិញ​ជាប្រចាំ​ជាង ១-២​តោន​ជា​រៀងរាល់ថ្ងៃ ហើយ​តម្លៃ​ដែល​ទទួល​បាន​គឺ ៥ ០០០​រៀល​/​គីឡូក្រាម​លក់​ក្នុង​ខេត្ត និង​ចន្លុះ​ពី ៤ ៥០០-៥ ០០០​រៀល​/​គីឡូក្រាម​លក់​ក្រៅ​ខេត្ត​។ ហើយ​ដោយ​មាន​ការថែទាំ ផ្តល់​ចំណី និង​ការណែនាំ​ផ្នែក​បច្ចេកទេស​ពី​មន្ត្រី​ជំនាញ លោក​រំពឹងថា​នឹង​ប្រមូល​ផល​បាន​ច្រើន​ជាង​ការរំពឹង​ទុក​។​

​នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ធ្វើ​ការកោតសរសើរ និង​លើកទឹកចិត្ត​ចំពោះ​ការព្យាយាម និង​ខិតខំ​ប្រឹងប្រែង​របស់​លោក សុខ ហៃ ក្នុង​ការប្រកាន់​ភ្ជាប់​របរ​ចិញ្ចឹម​ត្រី​ដើម្បី​លើកកម្ពស់​វិស័យ​វារីវប្បកម្ម​ក្នុងស្រុក ហើយ​ក៏​សារ​ទរ​ចំពោះ​ព័ត៌មាន​ដែល​ទទួលបាន​ពាក់ព័ន្ធ​នឹង​ទីផ្សារ និង​តម្លៃ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ផងដែរ​។ បន្ថែម​ពី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ណែនាំ​ដល់​ឯកឧត្តម ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល មន្ត្រី​ជំនាញ​នៃ​រដ្ឋបាល​ជលផល និង​មន្ទីរ​រាជធានី​-​ខេត្ត​ទាំងអស់​ត្រូវ​ខិតខំ​សិក្សា ស្រាវជ្រាវ ពិសោធ និង​ផលិត​ពូជ​ត្រី​ដែល​មាន​គុណភាព លើកកម្ពស់​ការងា​រ​បណ្តុះបណ្តាល​បច្ចេកទេ​ស​ថ្មីៗ​ដើម្បី​បង្កើន​គុណភាព​ផល​ត្រី និង​ភាព​ប្រកួតប្រជែង ផ្តល់​ការលើកទឹកចិត្ត និង​ជួយ​ផ្សាភ្ជាប់​រវាង​វា​រី​វប្បករ​ដែលជា​អ្នក​ផលិត​និង​អ្នក​ប្រមូល​ទិញ ជា​ពិសេស​ពង្រឹង​ការអនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​លួច​នាំ​ចូល​ខុសច្បាប់​។​

​តាម​របាយការណ៍​របស់​ឯកឧត្តម ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​បានឲ្យដឹងថា សម្រាប់​៦​ខែ ដើមឆ្នាំ​២០២១ ទិន្នផល​វារីវប្បកម្ម​សរុប​រួម​របស់​ខេត្ត​កំពង់ឆ្នាំង​បាន​ប្រមាណ​ជា ១០ ៥០០​តោន ក្នុងនោះ​ស្រះ​ដំណើរការ​មាន​ចំនួន ៦៣១ ស្រះ ទទួលបាន​ផល​ត្រី​ស្មើនឹង ៣ ២០០ តោន និង​មាន​បែ​សរុប​រួមមាន ៧៤០​បែ ស្មើ ៧ ៣០០​តោន​។ ទន្ទឹមនឹងនេះ ក្នុង​ឆ្នាំ​២០២០​កន្លងទៅ​មាន​ការចិញ្ចឹម និង​នាំចេញ​ត្រី​ខ្យា​ទៅ​សាធារណរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ​ឡាវ បាន​ជាង ២៥០​តោន និង​ក្នុង​ឆ្នាំ​២០២១ នេះ​បាន​ប្រមាណ​ជា ១៨០ តោន​ផងដែរ​។​

Filed in: ព័ត៌មានជាតិ