ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

​ប្រជាពល​រដ្ឋ​ជាង​១០០​គ្រួសារ នៅ​ឃុំ​កោះ​តូច និង​ឃុំ​បឹង​ទូក ផ្ទុះ​ការតវ៉ា ខណៈ​ក្រុមហ៊ុន​សុខាអូតែល​បូកគោ ឈូសឆាយ​រំលោភ​យក​ដី​របស់​ពួកគាត់​

​ប្រជាពល​រដ្ឋ​ជាង​១០០​គ្រួសារ នៅ​ឃុំ​កោះ​តូច និង​ឃុំ​បឹង​ទូក ផ្ទុះ​ការតវ៉ា ខណៈ​ក្រុមហ៊ុន​សុខាអូតែល​បូកគោ ឈូសឆាយ​រំលោភ​យក​ដី​របស់​ពួកគាត់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ពលរដ្ឋ​ប្រមាណ​ជាង​១០០​គ្រួសារ ដែល​រស់នៅ​ក្នុង​ភូមិសាស្ត្រ​ឃុំ​ចំនួន​២ គឺ​ឃុំ​កោះ​តូច និង​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត បាន​នាំគ្នា​តវ៉ា ខណៈ​ក្រុមហ៊ុន​សុខាអូតែល​បូកគោ យក​គ្រឿងចក្រ​មក​ឈូសឆាយ​បំផ្លាញ​ផលដំណាំ​របស់​ពួកគាត់ ដើម្នី​រំលោភ​យកដី ស្ថិតនៅ​តាម​ជើងភ្នំ នៃ​ភូមិសាស្ត្រ​ឃុំ​ទាំង​ពីរ​ខាងលើ​។​

​ការផ្ទុះ​ការតវ៉ា​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១ ត្រង់​ចំណុច​ផ្លូវ​ឡើង​រមណីយដ្ឋាន ឋានសួគ៌​បូកគោ ក្នុង​ភូមិ​បឹង​ទូក ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​ជុំវិញ​ការតវ៉ា​នេះ ប្រជាពលរដ្ឋ​ខាងលើ​បាន​អះអាង​ថា ទីតាំង​ដី​ដែល​ក្រុមហ៊ុន​សុខាអូតែល​កំពុង​ឈូសឆាយ​បំផ្លាញ​ដំណាំ​ពួក​គាត់​នេះ ដើម្បី​ដាំ​ដំណាំ​ថ្មី​ជំនួស​វិញ ហើយ​កន្លងមក​ពួកគាត់​បាន​កាន់កាប់​អាស្រ័យ​ផល​លើ​ដី​នេះ​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​ពួកគាត់​ក៏​បាន​ដាំ​ដំណាំ​ជា​ប្រភេទ​រុក្ខជាតិ​ហូប​ផ្លែ​ជាច្រើន​មុខ ប៉ុន្តែ​ខណៈ​នេះ​ត្រូវបាន​ក្រុមហ៊ុន​សុខាអូតែល បញ្ជា​ឲ្យ​គ្រឿងចក្រ​ឈូសឆាយ​ផល​ដំណាំ​គ្រប់​ប្រភេទ​អស់​គ្មាន​សល់ រួច​ហើយ​ដាំ​រុក្ខជាតិ​ផ្សេងៗ​ជំនួស​វិញ​។​

​ប្រភព​ពី​ពល​ដ្ឋ​ដដែល​បាន​បញ្ជាក់ទៀតថា ចំពោះ​ការរំលោភ​បំពាន​ដីធ្លី​បែប​នេះ បាន​ធ្វើឲ្យ​ពលរដ្ឋ​រាប់រយ​គ្រួសារ​ត្រូវ​បាត់បង់​ដី​ដែល​ធ្លាប់​អាស្រ័យ​ផល ប្រកប​ការងារ​កសិកម្ម ព្រោះ​កន្លងមក​ពួក​គាត់​ម្នាក់ៗ​មាន​ដី​ត្រឹមតែ​ជាង​១​ហិកតា​ប៉ុណ្ណោះ ដើម្បី​ដាំ​ដំណាំ​រួមផ្សំ​អាស្រ័យ​ផល​សម្រាប់​ចិញ្ចឹម​គ្រួសារ ប៉ុន្តែ​ពេល​នេះ​បែរជា​ត្រូវ​រង​នូវ​ការកៀបសង្កត់​ពី​សំណាក់​ក្រុមហ៊ុន​សុខាអូតែល​ទៅវិញ​។​

​ទោះជា​បែបណា​នៅ​ព្រឹក​ថ្ងៃ​ដដែល អ្នកសារព័ត៌មាន​មិនអាច​សុំ​ការបំភ្លឺ​ពី​ខាង​ក្រុមហ៊ុន និង​ជំនាញ​ពាក់ព័ន្ធ​នៅ​ឡើយ​ទេ​។ តែ​ជុំវិញ​រឿង​រ៉ាង​នេះ ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​ខាងលើ បាន​សំណូមពរ​ដល់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ពិសេស ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត មេត្តា​ជួយ​រក​ដំណោះស្រាយ​ជូន​ពួកគាត់​ផង​។​

​សូមបញ្ជាក់​ថា ទីតាំង​ដី​ទំនាស់ គឺ​ស្ថិតក្នុង​ឃុំ​ចំនួន​២ គឺ​ឃុំ​កោះ​តូច និង​ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្ត​កំពត ដោយ​តំបន់​ខ្លះ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​សុខា​អូ​តែ និង​ភូមិសាស្ត្រ​ខ្លះទៀត​ជា​តំបន់​គ្រប់គ្រង​ដោយ​ជំនាញ​បរិស្ថាន ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​កាន់កាប់​អាស្រ័យ​ផល​ជាច្រើន​ឆ្នាំ​មកហើយ ដោយ​កន្លងមក ពលរដ្ឋ​ដែល​កាន់កាប់​ដី​ខាងលើ​ក៏​ធ្លាប់​នាំគ្នា​មកជួបជុំ​នៅមុខ​សាលាខេត្ត​កំពត ដើម្បី​សុំ​អន្តរាគមន៍​ពី​ប្រមុខ​ដឹកនាំ​ខេត្ត​ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ