ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

​អាជ្ញាធរ ជំនាញ និង​ក្រុមគ្រូពេទ្យ​មក​ធ្វើ​តេស្ត​យក​សំណាក​កម្មករ​រោងចក្រ​ពូ​ចិន ខណៈ​រកឃើញ​កម្មករ​២១​នាក់ មាន​វិជ្ជ​មានកូ​វីដ​-១៩ កាល​ពី​ម្សិលមិញ​

​អាជ្ញាធរ ជំនាញ និង​ក្រុមគ្រូពេទ្យ​មក​ធ្វើ​តេស្ត​យក​សំណាក​កម្មករ​រោងចក្រ​ពូ​ចិន ខណៈ​រកឃើញ​កម្មករ​២១​នាក់ មាន​វិជ្ជ​មានកូ​វីដ​-១៩ កាល​ពី​ម្សិលមិញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២១ អាជ្ញាធរ​ស្រុក​កំពង់ត្រាច និង​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត ព្រមទាំង​ក្រុម​គ្រូពេទ្យ បាន​ចុះ​ធ្វើតេស្ត យក​សំណាក​កម្មករ​រោងចក្រ​ពូ​ចិន នៅ​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត បន្ទាប់​ពី​ពិនិត្យ​ធ្វើតេស្ត​យក​សំណាក ក្នុងចំណោម​កម្មករ​ចំនួន​៤៤​នាក់ រក​ឃើញ​អ្នក​វិជ្ជ​មានកូ​វីដ​-១៩ ចំនួន​២១​នាក់ កាលពី​ល្ងាច​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១ ម្សិលមិញ​។​

​ចំពោះ​ការចុះពិនិត្យ​ធ្វើតេស្ត​យក​សំណាក់​ដល់​កម្មក​រនា​ព្រឹក​នេះ ក៏​មាន​វត្តមាន​លោក អូន ខន អភិបាល​ស្រុក​កំពង់ត្រាច និង លោក អឹុង ប៉ូ​ហេង ប្រធាន​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវ​:​ខេត្ត​កំពត ព្រមទាំង​សមត្ថកិច្ច​ក្នុង​តំបន់​ផងដែរ​។​

​ទាក់ទិន​នឹង​ការ​ធ្វើ​តេស្ត​កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១ ម្សិលមិញ លោក​អូន ខន អភិបាល​ស្រុក​កំពង់ត្រាច បាន​បញ្ជាក់​ដែរ​ថា ចំពោះ​តួលេខ​កម្មករ​វិជ្ជ​មានកូ​វីដ​-១៩ ចំនួន​២១​នាក់ គ្រាន់​ជា​តួលេខ​បឋម មិនទាន់​ជា​ផ្លូវការ​នៅឡើយ​ទេ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ