ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​ជនសង្ស័យ​០២​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

អាវុធហត្ថ​រាជធានី​ភ្នំពេញ​បញ្ជូន​ជនសង្ស័យ​០២​នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​រសៀល​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សង្ស័យ​០២​នាក់ ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ក្រោយ​ពី​កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​កំបូល ធ្វើការ​បង្ក្រាប​បាន​ជាក់​ស្តែង​នៅ​ចំណុច​រោង​កម្មករសំណង់ ស្ថិតក្នុង ភូមិ​ថ្មដា សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ដោយ​ចាប់​យក​នូវ​វត្ថុតាង​ម្សៅ​ក្រាម​ស​ថ្លា ចំនួន​២០​កញ្ចប់ (០១​កញ្ចប់​ធំ ១៩​កញ្ចប់​តូច​) និង​សម្ភារៈ​សម្រាប់​សេព​គ្រឿងញៀន​បាន​មួយចំនួន​ទៀត​ផង​ដែរ​។​

​ជនសង្ស័យ​ទាំង​០២​មានឈ្មោះ ៖
១/​ឈ្មោះ ឌុ​ក ធែ​ល ភេទ ប្រុស អាយុ ៣២ ឆ្នាំ​មុខរបរ មិន​ពិតប្រាកដ (​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​) បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ថ្មដា សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​
២/​ឈ្មោះ តូច វណ្ណៈ ភេទ ប្រុស អាយុ ៣៥​មុខរបរ មិន​ពិតប្រាកដ (​មាន​សារធាតុ​ញៀន​) ទីលំនៅ​បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​ថ្ម​ដា សង្កាត់ កន្ទោក ខណ្ឌ កំបូល រាជធានី​ភ្នំពេញ​។​
​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​បាន​យក​សំណាក​រួច​ដោយ​ប្រើ​ឧបករណ៍​តេស្ត​រហ័ស ( Rapit Test) លទ្ធផល​អវិជ្ជ​មានកូវីត​-១៩​។​

 

Filed in: ព័ត៌មានជាតិ