ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

​ក្រសួងការពារជាតិ​កម្ពុជា ចេញ​សេចក្តីថ្លែងការណ៍​ថា ការ​ចោទ​របស់​ស្ថានទូត​អាមេរិក​ថា «​កម្ពុជា​ពុំ​បាន​ផ្តល់​ភាព​ពេញលេញ​ដល់​ដំណើរ​ទស្សនកិច្ច​» គឺជា​ការព្យាយាម​បង្កើត​បញ្ហា​ថ្មី និង​បំភ្លៃ​ការពិត​

​ក្រសួងការពារជាតិ​កម្ពុជា ចេញ​សេចក្តីថ្លែងការណ៍​ថា ការ​ចោទ​របស់​ស្ថានទូត​អាមេរិក​ថា «​កម្ពុជា​ពុំ​បាន​ផ្តល់​ភាព​ពេញលេញ​ដល់​ដំណើរ​ទស្សនកិច្ច​» គឺជា​ការព្យាយាម​បង្កើត​បញ្ហា​ថ្មី និង​បំភ្លៃ​ការពិត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា នៅ​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីថ្លែងការណ៍ បំភ្លឺថា ការ​ចោទ​របស់​ស្ថានទូត​អាមេរិក​ថា «​យោធា​កម្ពុជា​ពុំ​បាន​ផ្តល់​ភាព​ពេញលេញ​ដល់​ដំណើរ​ទស្សនកិច្ច​» របស់ខ្លួន ក្នុង​ការពិនិត្យ​មើល​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម គឺជា​ការព្យាយាម​បង្កើត​បញ្ហា​ថ្មី និង​បំភ្លៃ​ការពិត ដែលនាំឱ្យ​មាន​ភាពល្អក់​កករ​កាន់តែ​ខ្លាំង​ឡើង ដល់​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំង​ពីរ​។​

​នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​ដែល​បណ្តាញ​ព័ត៌មាន ទទួលបាន​មុននេះ​បន្តិច​នា​ព្រលប់​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២១​។​

​សេចក្តីថ្លែងការណ៍​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​ស្ថានទូត​អាមេរិក បានចេញ​សេចក្តីថ្លែងការណ៍​មួយ​តាម​បណ្តាញ​សង្គម​ថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​យោធា​អាមេរិក ចូល​ទៅកាន់​គ្រប់​កន្លែង​នោះទេ​។ ស្ថានទូត​បាន​លើកឡើង​ថា​៖ «​នៅក្នុង​ពេល​ទស្សនកិច្ច​ដ៏​ខ្លី​នោះ មន្ត្រី​យោធា​កម្ពុជា​មិន​បាន​អនុញ្ញាត​ឲ្យ​លោក​អនុព័ន្ធ​យោធា ទៅ​មើល​គ្រប់កន្លែង នៅក្នុង​មូលដ្ឋាន​កងទ័ពជើងទឹក​នោះទេ​»​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា សម្តែង​ការសោកស្ដាយ​យ៉ាង​ក្រៃលែង ចំពោះ​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បែបនេះ​។ អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ បាន​ធ្វើ​ការបំភ្លឺ​ថា ក្រសួង​ការពារជាតិ​បាន​យកចិត្តទុកដាក់​រៀបចំ​ឱ្យ​មាន​ដំណើ​រទស្ស​កិច្ច​ដូច​បាន​ពោល​ខាងលើ តាម​សេចក្តីសម្រេច​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​សន្យា​ជាមួយ​លោកស្រី Wendy Sherman អនុ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២១ និង​ស្រប​តាម​សំណើ​របស់​អនុព័ន្ធ​យោធា​អាមេរិក​នៅ​កម្ពុជា​។​

​នៅក្នុង​អំឡុង​ពេល​ទស្ស​ន​កិច្ច​នៅ​មូលដ្ឋាន​សមុទ្រ​រាម​នេះ ក្រុម​ការងារ​សម្របសម្រួល​ក្រសួង​ការពារជាតិ បាន​ព្យាយាម​បំពេញ​បំណង​របស់​ប្រតិភូ​អាមេរិក ដោយ​អនុលោម​ទៅតាម​គោលការណ៍​ដែល​បាន​កំណត់ និង​ការព្រមព្រៀង​គ្នា​។ សកម្មភាព​សំខាន់ៗ​មួយចំនួន រួម​មាន​ជំនួប​ពិភាក្សា​ការងារ ដែល​ស្នើ​ដោយ​ភាគី​អាមេរិក មាន​រយៈពេល​ជាង​មួយ​ម៉ោង ការចុះ​ទៅ​ពិនិត្យមើល​អាគារ​សង់​ថ្មី​២​ខ្នង​សម្រាប់​ការ​ស្នាក់នៅ​របស់​កម្មក​រ​សំណង់ ដំណើរ​ពិនិត្យមើល​ផែ និង​នាវា របស់​កងទ័ពជើងទឹក ការ​ទស្សនា​រោង​ជាង​ដែល​ជា​ជំនួយ​របស់​ប្រទេស​អូស្ត្រាលី ការធ្វើ​ទស្សនកិច្ច​នៅ​មន្ទីរពេទ្យ និង​ការធ្វើដំណើរ​ទៅ​ពិនិត្យ​មើល​សំណង់​ទីបញ្ជាការ​ជួរមុខ​របស់​គណៈកម្មាធិកា​រ​ជាតិ សន្តិសុខ​លម្អ​សមុទ្រ នៅ​កោះ​ព្រាប​។​

​ក្រសួង​ការពារជាតិ​បានបញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​ទាំងមូល ដែល​ចាប់ផ្តើម​ពី​ម៉ោង​៩​កន្លះ បានអូសបន្លាយ​អស់​រយៈពេល​ប្រមាណ​៣​ម៉ោង​។ តែ​ទោះជា​ដូច្នេះ​ក្តី ក្រៅ​ពី​ទីកន្លែង​ទាំង​ប៉ុន្មាន​ខាងលើ ដែល​បាន​ស្នើ និង​បាន​ឯកភាពគ្នា ភាគី​អាមេរិក​បាន​បង្កើត​ស៊ីណា​រី​យ៉ូ​ថ្មី​ភ្លាមៗ ដោយ​ទាមទារ​ចូលទៅ​មើល​កន្លែង​ផ្សេងទៀត ដែល​ពុំ​មាន​ការស្នើសុំ​ពីមុនមក​។ ដោយ​មើលឃើញ​ភាពមិនប្រក្រតី និង​យល់ឃើញ​អំពី​ការ​មិន​គោរព ចំពោះ​អធិបតេយ្យ​របស់​កម្ពុជា និង​ចេតនា​ធ្វើ​ជា​មិន​យល់​អំពី​លក្ខណការណ៍​របស់​កង​ទ័ព ក្រុម​ការងារ​បាន​បដិសេធ​ចំពោះ​សំណើ​ថ្មី​នេះ​។ លើសពីនេះទៅទៀត អនុព័ន្ធ​យោធា​អាមេរិក ហាក់ បង្ហាញ​អំពី​ភាព​មានៈ នៅ​ក្នុង​ការ​ជម្នះ​ចូល​ទៅ​កាន់​ទីនោះ ប៉ុន្តែ​នៅតែ​មិន​ត្រូវបាន​អនុញ្ញាត​។​

«​ផ្អែក​លើ​កត្តា​ទាំងអស់​ខាងលើ ក្រសួង​ការពារជាតិ ចាត់ទុក​ប្រតិកម្ម​របស់​ស្ថានទូត​សហរដ្ឋអាមេរិក ជា​ការព្យាយាម​បង្កើត​បញ្ហា​ថ្មី និង​បំភ្លៃ​ការពិត ដែលនាំឱ្យ​មាន​ភាពល្អក់​កករ​កាន់តែ​ខ្លាំង​ឡើង ដល់​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំង​ពីរ​។ ក្រសួង​ការពារជាតិ ចាត់ទុក​ចំណាត់ការ​របស់​ក្រុម​ការងារ​សម្របសម្រួល​ដំណើរ​ទស្សនកិច្ច​ថា មាន​ភាពត្រឹមត្រូវ និង​ប្រកបដោយ វិជ្ជាជីវៈ​»​។ នេះ​ជា​ការបញ្ជាក់​យ៉ាងច្បាស់ៗ នៅក្នុង​សេចក្តីថ្លែងការណ៍​ក្រសួង​ការពារជាតិ​។​

​ក្រសួង​ការពារជាតិ ក៏​ស្នើសុំ​ដោយ​ទទូច​ដល់​សហរដ្ឋអាមេរិក ឱ្យ​បញ្ឈប់​ការបង្កើត​ស៊ីណា​រី​យ៉ូ​ថ្មីៗ ដែល​នាំមក​នូវ​ភាពអវិជ្ជមាន និង​សូម​ឱ្យ​គោរព​ដល់​អធិបតេយ្យ និង​លាក់​ការណ៍​កងទ័ព របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ចំពោះ​សំណើ​ធ្វើ​ទស្សនកិច្ច​នាពេល​អនាគត ក្រសួង​ការពារជាតិ​នឹង​ពិចារណា​យ៉ាង​ហ្មត់ចត់​តាម​ករណី​នី​មួយៗ​។ តែ​ទោះជា​យ៉ាងណាក៏ដោយ ក្រសួង​ការពារជាតិ​សូមបញ្ជាក់​ថា សកម្មភាព​ទាំងឡាយ​នៅក្នុង​បរិវេណ​មូលដ្ឋាន​កងទ័ព ដែល​បាន​ទទួល​ការអនុញ្ញាត គឺជា​ការធ្វើ​ទស្សនកិច្ច ពុំមែន​ជា​ការ​ទៅ​ធ្វើ​ការត្រួតពិនិត្យ ឬ​ឆែកឆេរ នោះឡើយ​។​

​សូមបញ្ជាក់​ថា កន្លង​ទៅ​សារព័ត៌មាន​មួយចំនួន​របស់​សហ​អាមេរិក នៅតែ​បន្ត​វាយប្រហារ​ជា​បន្តបន្ទាប់​ថា កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ចិន ដាក់​មូលដ្ឋានទ័ព​នៅក្នុង​ប្រទេស នៅ​តំបន់​រាម ខណៈ​ដែល​កម្ពុជា​បាន​បំភ្លឺ​ម្តង​ហើយ​ម្តងទៀត​ថា ខ្លួន​មិន​អនុវត្ត​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​ប្រទេស​នោះឡើយ ហើយក៏​មិន​មាន​មូលដ្ឋានទ័ព​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា​ដូច​ការផ្សព្វផ្សាយ​បំភ្លៃ​នោះដែរ​៕

Filed in: ព័ត៌មានជាតិ