ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

​គណៈបញ្ជាការ​ឯកភាព ខណ្ឌដូនពេញ ចុះ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈ រថយន្តគួក​ជេ និង​រថយន្ត​ដែល​បាន​មក​ចត​ចោល​នៅលើ​ទ្រូងផ្លូវ និង​ចិញ្ចើមផ្លូវ និង​ទ្រូងផ្លូវ​សាធរណៈ​បណ្តាល​អោយ​បាត់បង់​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណ​:

​គណៈបញ្ជាការ​ឯកភាព ខណ្ឌដូនពេញ ចុះ​រៀបចំ​សណ្តាប់ធ្នាប់  របៀបរៀបរយ សាធារណៈ រថយន្តគួក​ជេ និង​រថយន្ត​ដែល​បាន​មក​ចត​ចោល​នៅលើ​ទ្រូងផ្លូវ និង​ចិញ្ចើមផ្លូវ  និង​ទ្រូងផ្លូវ​សាធរណៈ​បណ្តាល​អោយ​បាត់បង់​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណ​:
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ថ្ងៃ​សៅរ៍​ទី​១២ ខែមិថុនា ឆ្នាំ ២០២១ វេលា​ម៉ោង​៨:០០​នាទី​ព្រឹក ដល់​ម៉ោង​១១:៣០​នាទី​ព្រឹក​នេះ កម្លាំង​គណៈបញ្ជាការ​ឯកភាព ខណ្ឌដូនពេញ ដឹកនាំ​ដោយ លោក សុខ ពេញ វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ និង​ដោយ​មាន​ការចូលរួម ពី​លោក​ប្រធាន​ការិយាល័យ​សណ្តាប់ធ្នាប់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក លោកស្រី អភិបាលរង​នៃ​គណៈ​អភិបាលខណ្ឌ ដូនពេញ លោក​អធិការនគរបាល​ខណ្ឌ​ដូនពេញ លោក​អធិការរង លោក​មេបញ្ជាការ លោក​មេញ្ជា​ការរង​រាជ​អាវុធហត្ថ​ខណ្ឌដូនពេញ លោកនាយក នាយករង​រដ្ឋបាល លោក ប្រធាន​ការរិយាល័យ​នានា​ជុំវិញ​ខណ្ឌ បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈ រថយន្តគួក​ជេ និង​រថយន្ត​ដែល​បាន​មក​ចត​ចោល​នៅលើ​ទ្រូងផ្លូវ និង​ចិញ្ចើមផ្លូវ និង​ទ្រូងផ្លូវ​សាធរណៈ​បណ្តាល​អោយ​បាត់បង់​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណ​: បង្ករ​ការកកស្ទះ​ចរាច​រណ៍​និង​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​។​

​ជា​លទ្ធផល ៖ រថយន្ត​ចំនួន ២៧ គ្រឿង ត្រូវបាន​ស្ទូច និង​ដកហូត​យក​មក​រក្សាទុក​នៅ​រដ្ឋបាល​ខណ្ឌដូនពេញ​រួមមាន​៖
១/ រថយន្តគួក​ជេរ​ចំនួន ១៧ គ្រឿង​
២/ រថយន្ត​សំចត​សម្រាប់​ជួល ចំនួន ០៥ គ្រឿង ។
៣/​រថយន្ត​ប្រជាពលរដ្ឋ​ចំនួន ០៥ គ្រឿង ។

​ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​នូវ​វិធានការ​រដ្ឋបាល​នេះ កម្លាំងចម្រុះ​នឹង​បន្ត​ចុះ​អនុវត្ត​ការងារ​នេះ​ជា​បន្ត​ទៀត នៅវេលា​ម៉ោង​១៤:៣០​នាទី​រសៀល​នេះ​ជា​បន្ត​ទៀត​។​

Filed in: ព័ត៌មានជាតិ