ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

សាលាខេត្ត​ព្រះសីហនុ បាន​រៀបចំ​កិច្ចប្រជុំ​ស្តីពី​កិច្ចសហប្រតិបត្តិកា​ររ​វាង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ជាំ​ង​ស៊ូ ក្រោម​អធិបតីភាព លោក ឯម ភាព នាយក​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​លោក ហ័ង ស៊ីឈាំង (Huang Xiqiang) នាយក​មន្ទីរ​ការបរទេស​ខេត្ត​ជាំ​ង​ស៊ូ​

សាលាខេត្ត​ព្រះសីហនុ បាន​រៀបចំ​កិច្ចប្រជុំ​ស្តីពី​កិច្ចសហប្រតិបត្តិកា​ររ​វាង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ជាំ​ង​ស៊ូ ក្រោម​អធិបតីភាព លោក ឯម ភាព នាយក​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​លោក ហ័ង ស៊ីឈាំង (Huang Xiqiang) នាយក​មន្ទីរ​ការបរទេស​ខេត្ត​ជាំ​ង​ស៊ូ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​សាលាខេត្ត​ព្រះសីហនុ បាន​រៀបចំ​កិច្ចប្រជុំ​ស្តីពី​កិច្ចសហប្រតិបត្តិកា​ររ​វាង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ជាំ​ង​ស៊ូ ក្រោម​អធិបតីភាព លោក ឯម ភាព នាយក​រដ្ឋបាលខេត្ត​ព្រះសីហនុ និង​លោក ហ័ង ស៊ីឈាំង (Huang Xiqiang) នាយក​មន្ទីរ​ការបរទេស​ខេត្ត​ជាំ​ង​ស៊ូ ដោយ​ពិភាក្សា​លើ​គម្រោង​កិច្ចសហប្រតិបត្តិកា​ររ​វាង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​ជាំ​ង​ស៊ូ ក្នុង​ឆ្នាំ​បន្ត ឬ​ក្រោយ​ជំងឺ​កូវី​ដ​-១៩ បញ្ចប់ តាមរយៈ វិដេអូ zoom ដោយ​មាន​ការចូលរួម​ពី អភិបាលរង​ក្រុងព្រះសីហនុ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត អនុប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក​នាយក​ទីចាត់ការ ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​។​

​ភាគី​ទាំងពីរ​បាន​ពិភាក្សា និង​ឯកភាព​លើ​គម្រោង​អាទិភាព​ចំនួន ៣ សម្រាប់​ដាក់​បញ្ជូល​ក្នុង​គម្រោង​កិច្ចសហប្រតិបត្តិការរ​វាង​ភាគី​ទាំង​ពីរ​គឺ​៖
១. ការពង្រឹង និង​ជំរុញ​សកម្មភាព​វិនិយោគ និង​ឧស្សាហកម្ម​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​។ សម្រាប់​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​ផងដែរ នឹង​នៅតែ​បន្ត​ពង្រឹង​ការផ្សព្វផ្សាយ និង​អប់រំ​ដល់​បុគ្គលិក​កម្មករ ក្នុង​ការការពារ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​-១៩ និង​អនុវត្ត​វិធានការ​សុខាភិបាល ៣​កុំ និង​៣​ការពារ​។ ក្នុង​នោះ​ផង​ដែរ ភាគី​ខេត្ត​ព្រះសីហនុ បានបញ្ជាក់​ថា ក្រោយពី​ទទួលបាន​វ៉ាក់សាំង​កូវី​ដ​-១៩ ពី​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ដំណាក់​ការ​ក្រោយនេះ រដ្ឋបាល​ខេត្ត​នឹង​ចាត់ចែង​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ រួម​ទាំង​បុគ្គលិក កម្មករ និយោជិត និយោជក ខ្មែរ​និង​បរទេស ទូទាំង​ខេត្ត​ព្រះសីហនុ​។​
២.​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ ដោយ​ភាគី​ខេត្ត​ជាំ​ង​ស៊ូ និង​ផ្តល់​អាហារ​រូបករណ៍​ដល់​និស្សិត​ខេត្ត​ព្រះសីហនុ​បាន​សិក្សា​នៅ​ខេត្ត​ជាំ​ង​ស៊ូ​។​
៣.​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សុខាភិបាល ។ ភាគី​ទាំងពីរ​ពិភាក្សា​ផ្លាស់​ប្តូរ​ព័ត៌មាន និង​បទពិសោធន៍​ក្នុង​ការទប់ស្កាត់​ប្រយុទ្អ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩​។ ភាគី​ទាំងពីរ​បាន​ឯកភាព​ក្នុង​ការគាំទ្រ និង​ការជួយ​គ្នា​ទៅវិញទៅមក លើ វិស័យ​នេះ ជា​ពិសេស​ជំរុញ​ឱ្យ​ដំណើរការ​មន្ទីរពិសោធន៍​ជំងឺ​កូវី​ដ​-១៩ នៅ​ខេត្ត​ព្រះសីហនុ ឱ្យ​មាន​និរន្តរភាព​។​
(​ប្រភព​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​)

Filed in: ព័ត៌មានជាតិ