ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​លោក​វរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការ​វរ​សេ នា តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨១៩ ដឹកនាំ​កម្លាំង​ក្នុង​អង្គភាព​ពិនិត្យ​កម្លាំង​នៅ​ប៉ុស្តិ៍​ព្រំដែន​ជួរមុខ សួរសុខទុក្ខ​គ្រួសារ​មន្ត្រីនគរបាល​ទើប​សម្រាលកូន មន្ត្រី​នគរបាល​មាន​ជម្ងឺ​និង​មន្ត្រីនគរបាល​ជា​និវត្ត​ជន​

​លោក​វរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការ​វរ​សេ នា តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨១៩ ដឹកនាំ​កម្លាំង​ក្នុង​អង្គភាព​ពិនិត្យ​កម្លាំង​នៅ​ប៉ុស្តិ៍​ព្រំដែន​ជួរមុខ សួរសុខទុក្ខ​គ្រួសារ​មន្ត្រីនគរបាល​ទើប​សម្រាលកូន មន្ត្រី​នគរបាល​មាន​ជម្ងឺ​និង​មន្ត្រីនគរបាល​ជា​និវត្ត​ជន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ថ្ងៃ​ទី​៨​ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៣ និង ០០​នាទី​រសៀល ដោយ​បាន​ការអនុញ្ញាត​ពី លោក​ឧត្តម សេនីយ៍​ទោ សាត គឹម​សាន ស្នង ការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង លោក​វរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការ​វរ​សេ នា តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៩ បាន​ដឹកនាំ​កងកម្លាំង​ក្នុង​អង្គភាព​ពិនិត្យ​កងកម្លាំង​នគរបាល​ដែល​កំពុង​បំពេញ​ការងារ​នៅ​ប៉ុស្តិ៍​គោលដៅ​ជួរមុខ និង​បាន​សួរសុខទុក្ខ​កងកម្លាំង​នគរបាល ដែល​មាន​ជម្ងឺ ព្រមទាំង​សួរសុខទុក្ខ​ក្រុមគ្រួសារ​មន្ត្រីនគរបាល​ដែល​ទើប​សម្រាលកូន​នា ពេល​កន្លង​ទៅ​រួមទាំង​មន្ត្រីនគរបាល​ជា​និវត្តជន​ផងដែរ ។​

​ក្នុង​ពេល​ពិនិត្យ​និង​សួរសុខទុក្ខ​នេះ​លោក​មេ​បញ្ជា ការ​បាន​នាំ​យក​សម្ភារៈ​ថវិកា​មួយចំនួន​ប្រគល់ជូន​ដែល​ក្នុងនោះ​គឺ​៖
-​ប៉ុស្តិ៍​នគរបាល​ព្រំដែន​ទទួលបាន​ថវិកា​ចំនួន​១ ០០,០០០​រៀល ទឹកបរិសុទ្ធ​ចំនួន​៥០​យួរ មី​ចំនួន​០១ កេស​តូច ត្រីខកំប៉ុង​ចំនួន ០១ យួរ ។​
-​មន្ត្រី​នគរបាល​មាន​ជម្ងឺ​ចំនួន​០១​នាក់​ទទួលបាន​ថវិ កា​ចំនួន​៥០០,០០០​រៀល មី​ចំនួន​០២​កេស​តូច ត្រីខកំប៉ុង​ចំនួន​០២​យួរ​អង្ក​ចំនួន ៩៥​គីឡូក្រាម​( ដែល ថវិកា​នេះ​បានការ​ឧបត្ថម​បន្ថែម ពី​លោក​ប្រធាន​ស្នាក់ការ​ច្រក​តំបន់​អូរ​រំដួល​ចំនួន ២០០, ០០០ រៀល​)​។​
-​គ្រួសារ​មន្ត្រីនគរបាល​ដែល​ទើប​សម្រាក​កូន​មាន​ចំនួន ០២​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ២០០,០០០​រៀល អង្ក​ចំនួន ៤០ គីឡូក្រាម មី​ចំនួន ០២ កេស​តូច​និង ត្រីខកំប៉ុង​ចំនួន ០២​យួរ ។​
-​មន្ត្រីនគរបាល​ជា​និវត្តជន​ចំនួន ០១​នាក់​ទទួលបាន ថិ​កា ៥០,០០០​រៀល និង​មី​ចំនួន ០១​កេស​តូច ។​
(​រូបភាព នគរបាល​វរៈ​ព្រំដែន​គោក​លេខ​៨១៩)

Filed in: ព័ត៌មានជាតិ