ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

ឧត្តមសេនីយ៍ឯក ភួង ស៊ី​ភិន អញ្ជើញ​បើក​វគ្គ​បំប៉ន​កិច្ចការរដ្ឋបាល ដឹកនាំ​បញ្ជា នាយទាហានជាន់ខ្ពស់​នៃ​កងរាជអាវុធហត្ថ​

ឧត្តមសេនីយ៍ឯក ភួង ស៊ី​ភិន អញ្ជើញ​បើក​វគ្គ​បំប៉ន​កិច្ចការរដ្ឋបាល ដឹកនាំ​បញ្ជា នាយទាហានជាន់ខ្ពស់​នៃ​កងរាជអាវុធហត្ថ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ជុំ​រីករាយ​៖ ព្រឹក​ថ្ងៃ​ចន្ទ ទី​៧ ខែមិថុនា ឆ្នាំ​២០២១ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន កងរាជអាវុធហត្ថ​ភ្នំ​ជុំ​រីករាយ លោក ឧត្តមសេនីយ៍ឯក ភួង ស៊ី​ភិន មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តំណាង លោក នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អញ្ជើញ​បើក​វគ្គ​បំប៉ន​កិច្ចការរដ្ឋបាល ដឹកនាំ​បញ្ជា ដល់​នាយទាហានជាន់ខ្ពស់​នៃ​កងរាជអាវុធហត្ថ​។

​វគ្គ​សិក្សា​នេះ​រយៈពេល​បី​ថ្ងៃ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ឧត្តមសេនីយ៍ មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នាយសេនាធិការ នាយរង​សេនាធិការ ស្នងការ នាយការិយាល័យ​ពាក់ព័ន្ធ នាយខុទ្ទកាល័យ នាយ​ការិយាល័យ​ហិរញ្ញវត្ថុ នាយក នាយ​លេខាធិការដ្ឋាន​វិទ្យាស្ថាន​កងរាជអាវុធហត្ថ​កំបូល និង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងរាជអាវុធហត្ថ​ភ្នំ​ជំ​រាយ មេបញ្ជាការ នាយ​លេខាធិកាដ្ឋាន កងរាជអាវុធហត្ថ​រាជធានី ខេត្ត​ទាំងអស់​។​

Filed in: ព័ត៌មានជាតិ