ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អភិបាល​ខេត្ត​កំពត ចុះ​ពិនិត្យ​ទីតាំង​សម្រាប់ សង់​អគារ​រដ្ឋបាល​ក្រុង​បូកគោ​ខេត្ត​កំពត​

អភិបាល​ខេត្ត​កំពត ចុះ​ពិនិត្យ​ទីតាំង​សម្រាប់ សង់​អគារ​រដ្ឋបាល​ក្រុង​បូកគោ​ខេត្ត​កំពត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមិថុនា ឆ្នាំ​២០២១ នេះ ឯកឧត្តម​ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត អមដំណើរ ដោយ លោក​អភិបាលរង​ខេត្ត មន្ត្រី​នៃ​មន្ទីរ​អង្គភាព​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​អញ្ជើញ​ជួប​ជាមួយ​នឹង អ្នកឧកញ៉ា សុខ គង់ អគ្គនាយក​ក្រុមហ៊ុន​សុខា hotel group ដើម្បី​ពិនិត្យ រក​ទីតាំង​សម្រាប់​សាងសង់​អគារ​រដ្ឋបាល​ក្រុង​បូកគោ នៃ​ខេត្ត​កំពត​។​

​ការចុះពិនិត្យ​ដល់​ទីតាំង ក្នុងឱកាស​នោះ គឺ​ស្ថិតនៅ ជិត​ចំណុច​ប៉ុស្តិ៍​ត្រួតពិនិត្យ​ផ្លូវ​ឡើង រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​ឋានសួគ៌​បូកគោ ដែល​ជា​ជម្រើស ផ្ដល់ជូន​នឹង​បង្ហាញ​ដោយ​ក្រុមហ៊ុន sokha hotel​។​

​ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត​បាន​មានប្រសាសន៍​បញ្ជាក់​ថា ការចុះ​មក​ពិនិត្យ និង​ការជ្រើសរើស​រក​ទីតាំង​សម្រាប់​សាងសង់​អគារ​រដ្ឋបាល​ក្រុង​កំពត ពេលៗ​នេះ គឺ​ផ្អែក​តាម​អនុសាសន៍​ណែនាំ នៅក្នុង​កិច្ចប្រជុំ​លើក​ទី​២ តាមរយៈ​វីដេអូ Zoom របស់ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ និង​ដាក់ឲ្យ​ដំណើរការរ​ដ្ឋ​បាល​ក្រុង​បូកគោ នៃ​ខេត្ត​កំពត កាលពី​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មីៗ​នេះ ដោយ​ធ្វើយ៉ាងណា​ឱ្យ​រដ្ឋបាល​ខេត្ត​កំពត​មាន​កិច្ចសហការ​នឹង​ដាក់​សំណើ​ទៅ​ក្រុមហ៊ុន sokha hotel ដើម្បី​ជ្រើសរើស​កំណត់​ទីតាំង​ឲ្យបាន​ជាក់លាក់​ក្នុង​ដំណើរការ​សាងសង់​អគារ​រដ្ឋបាល​ក្រុង​បូកគោ រួម​និង​ហេដ្ឋារចនាសម្ព័ន្ធ ឱ្យមាន​លក្ខណៈ​សមរម្យ​ងាយស្រួល បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​បាន​ល្អ ក៏ដូចជា​ការងារ​ដឹក​នាំ​ក្នុង​កិច្ចអភិវឌ្ឍន៍​ក្នុង​តំបន់​ដែល​មាន​សក្ដានុពល​នេះ​ផងដែរ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត ក៏បាន​សំណូមពរ​ដល់​អ្នក​ឧកញ៉ា សុខ គង់ អគ្គនាយក​ក្រុមហ៊ុន សុខាអូតែល ស្នើ​ឲ្យមាន​កិច្ច​សហការ​ផ្តល់​លទ្ធ​ភាព ដល់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេស​មន្ត្រី​នៃ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត ដើម្បី​ធ្វើ​យ៉ាងណា ឱ្យបាន​ដំណើរការ​សាងសង់​អាគា​រ​រដ្ឋបាល​ក្រុង​បូកគោ បាន​លេច​ជា​រូបរាង​ឡើង​ឆាប់ៗ​ខាងមុខនេះ​។​

​ក្នុងឱកាស​នោះ អ្នកឧកញ៉ា សុខ គង់ អគ្គនាយក​ក្រុមហ៊ុន sokha hotel group ក៏​បាន​សម្ដែង​ការស្វាគមន៍ នឹងចូលរួម​កិច្ចសហការ​គាំទ្រ​ចំពោះ​ដំណើរការ​សាងសង់​អគារ​រដ្ឋបាល​ក្រុង​បូកគោ​ខេត្តកំពត​នេះ ឲ្យបាន​ឆាប់​នៅពេល​ខាងមុខ​នេះ ដោយ​អ្នកឧកញ៉ា​បាន បង្ហាញ​ទីតាំង​ដី​ដែល​ជា​ជម្រើស​ការសាងសង់ គឺ​នៅ​ទីតាំង​ស្នាក់ការ​ចាស់​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​កំពត ជាប់​នឹង​ផ្លូវ​នៅ​ជិត​ប៉ុស្តិ៍​ត្រួតពិនិត្យ​ឡើង​ទៅ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​តែម្តង​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ