ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​សុំ​ការយោគយល់ និង​សូមទោស​ប្រជាពលរដ្ឋ ករណី​កំណាត់​ផ្លូវជាតិ​លេខ​៣​កំពត​-​វាលរេញ សង់​ហើយ​ខូច​ជា​ច្រើន​ដង

​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​សុំ​ការយោគយល់ និង​សូមទោស​ប្រជាពលរដ្ឋ ករណី​កំណាត់​ផ្លូវជាតិ​លេខ​៣​កំពត​-​វាលរេញ សង់​ហើយ​ខូច​ជា​ច្រើន​ដង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពត​) ៖ ករណី​កំណាត់​ផ្លូវជាតិ​លេខ​៣​កំពត​-​វាលរេញ សង់​ហើយ​ខូច​ជា​ច្រើន​ដង ត្រូវបាន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែង​សុំ​ការយោគយល់ និង​សូមទោស​ប្រជាពលរដ្ឋ ចំពោះ​បញ្ហា​មួយ​នេះ ។​

​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​កំណាត់​ផ្លូវជាតិ​លេខ​៣​ពី​ក្រុង​កំពត ទៅ​វាលរេញ ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងថា ជា​រឿង​ខ្មាសអៀន​ខ្លាំងណាស់​សម្រាប់​រូបលោក​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចំពោះ​កំណាត់​ផ្លូវ​នេះ ដែល​សាងសង់​ហើយ បែរ​ជា​ខូច​ទៅ​វិញ​ជា​ច្រើន​ដង​។​

​កំណាត់​ផ្លូវជាតិ​លេខ​៣ ត​ភ្ជាប់​ពី​ក្រុង​កំពត ទៅដល់​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​កំពត មាន​ប្រវែង​សរុប​ជាង ៥៤​គីឡូម៉ែត្រ​។ កំណាត់​ផ្លូវ​នេះ ត្រូវបាន​ស្ថាបនា និង​លើកកម្ពស់​គុណភាព​ជា​ច្រើន​ដង​មក​ហើយ​។ បើ​តាម​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំណាត់​ផ្លូវ​នេះ ធ្លាប់បាន​សាងសង់​កាលពី​ឆ្នាំ​២០០៤, ២០០៨ និង​ឆ្នាំ​២០១៨​។ តែ​ក្រោយ​ពេល​សាងសង់​រួច​ប្រើ​មិន​បាន​ប៉ុន្មាន​ក៏​ខូច​ទៅវិញ​ដដែល​។​
​លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងថា «​ក្នុងនាម​ខ្ញុំ​ជា​រដ្ឋ​មន្ត្រី​សាធារណការ និង​ដឹកជញ្ជូន មន្ត្រី​សាធារណការ និង​ដឹកជញ្ជូន គឺ​សូមទោស​ទៅ​អ្នកប្រើប្រាស់​ផ្លូវ ដោយសារ​ផ្លូវ​នេះ​ធ្វើ​មិន​បាន​ជាប់ មិន​បាន​រឹងមាំ​»​។​

​លោក​រដ្ឋមន្ត្រី​បន្តថា «​នេះ​ជា​គម្រោង​មួយ​ដែល​ខ្ញុំ​ខ្មាស​គេ អាម៉ាស់​ណាស់​ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ធ្វើ​ផ្លូវ​នេះ​មិន​បាន​រឹងមាំ​។ ប៉ុន្តែ​មិនមែន​យើងខ្ញុំ​មិនដឹង​មូលហេតុ​ដែល​នាំ​ឱ្យ​មិន​បាន​រឹងមាំ​នោះ​ទេ​»​។​

​ជាមួយនឹង​ការ​ចេញ​មក​សូមទោស និង​បង្ហាញ​ការ​ខ្មាសអៀន​ចំពោះ​ការសាងសង់​កំណាត់​ផ្លូវ​នេះហើយ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅ​ចំពោះមុខ​អ្នកព័ត៌មាន​ក្នុងពេល​ចុះ​ពិនិត្យ​គុណភាព​ផ្លូវ​នៅ​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២១ ក៏​បាន​លើក​បង្ហាញ​នូវ​សាវតា​សាងសង់​ផ្លូវ បញ្ហា​សង់​ហើយ​ខូច និង​វិធានការ​ក្នុង​ការដោះស្រាយ​បញ្ហា​នេះ​ផង​ដែរ​។​

​បើ​តាម​លោក​ទេសរដ្ឋមន្ត្រី មន្ត្រី​ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស​សាងសង់ KCI ចំនួន ៦​នាក់ រួម​និង​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​គ្រប់គ្រង​គម្រោង​ផ្លូវ​នេះ​មួយរូប ត្រូវបាន​ដកចេញ​។​

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់​ដែរ​ថា ក្នុង​ប្រវែង​កំណាត់​ផ្លូវ​ជាង ៥៤​គីឡូម៉ែត្រ ពី​ក្រុង​កំពត ទៅ​វាលរេញ​នេះ គឺ​មាន​ប្រវែង​ប្រមាណ ២០​គីឡូម៉ែត្រ ពី​ចំណុច​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត រហូតដល់​ផ្លូវបំបែក​វាលរេញ រង​ការខូចខាត​ខ្លាំង​។​

​ការខូចខាត​ប្រវែង​២០​គីឡូម៉ែត្រ​នេះ មាន​កំណាត់​ផ្លូវ​ប្រវែង ១៥​គីឡូម៉ែត្រ ខូច​ដោយសារ​តែ​ស្ថានភាព​កសាង​គ្រឹះ​មិនបាន​រឹងមាំ ខណៈ​ប្រវែង ៥ គីឡូម៉ែត្រ​ភ្ជាប់​ទៅ​ផ្លូវបំបែក​វាលរេញ ស្ថានភាព​ដី​ខាងក្រោម​ស្អុយ​ជម្រៅ​ដល់​ទៅ ១៨​ម៉ែត្រ ដែល​ជា​ដើមចម​ចម្បង​មួយ​នាំឱ្យ​ផ្លូវ​សាងសង់​ហើយ​តែងតែ​ខូច​ទៅវិញ​។​

​លោក ស៊ុន ចាន់ថុល បាន​បង្ហាញ​ពី​បច្ចេកទេស​ដែល​ធ្វើឱ្យ​ផ្លូវ​នេះ​ជាប់​មាំ ដែល​សិក្សា​ដោយ​មន្ត្រី​ជំនាញ​របស់​ក្រសួង​ផង​ដែរ​។ បើ​តាម​លោក​ទេសរដ្ឋមន្ត្រី ដើម្បី​ឱ្យ​កំណាត់​ផ្លូវ​ប្រវែង ២០​គីឡូម៉ែត្រ​នេះ ជាប់​មាំ​ល្អ លែង​ខូច ក្នុង​នោះ​ប្រវែង ១៥​គីឡូម៉ែត្រ​ត្រូវ​កាយ​ដី​ចាក់​គ្រឹះ​ឡើងវិញ ហើយ​ចាក់​បេតុង​កម្រាស់ ២.៦​តឹក និង​ពង្រីក​ទទឹងផ្លូវ​ទៅ ១២​ម៉ែត្រ​។​

​ដោយឡែក ប្រវែង​ផ្លូវ​ប្រមាណ ៥​គីឡូម៉ែត្រ ទៅ​ផ្លូវបំបែក​វាលរេញ ត្រូវ​ចាក់​សសរ​គ្រឹះ​ចូលទៅក្នុង​ដី រួច​ទើប​ចាក់​បេតុង​ពីលើ​កម្រាស់ ២.៦​តឹក និង​ពង្រីក​ទទឹង​ផ្លូវ​ដល់​ទៅ ១៦​ម៉ែត្រ​។ លោក​ទេសរដ្ឋមន្ត្រី បាន​អះអាង​ថា ការធ្វើ​បែប​នេះ នឹង​ធ្វើឱ្យ​កំណាត់​ផ្លូវ​នេះ​ជាប់ ហើយ​លែង​ខូច​។​

​បើទោះបី​ការសិក្សា​រកឃើញ​ពី​បច្ចេកទេស​សាងសង់​កំណាត់​ផ្លូវ​នេះ​ឱ្យ​ជាប់​មាំ​យ៉ាងណាក្តី តែ​ក្រសួង​មិនទាន់​អាច​ដំណើរការ​សាងសង់​ផ្លូវ​នេះ​បាន​នៅឡើយ​ទេ ព្រោះ​ត្រូវ​ចំណាយ​ថវិកា​ច្រើន​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​។​

​លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ដើម្បី​ធ្វើឱ្យ​ផ្លូវ​ប្រវែង ២០​គីឡូម៉ែត្រ​នេះ​ជាប់​មាំ​ល្អ គឺ​ត្រូវការ​ថវិកា​ក្នុង​រង្វង់​ជាង ៦០​លាន​ដុល្លារ​អាមេរិក​យក​មក​សាងសង់ ដូច្នេះ​ពេល​នេះ​ក្រសួង​មិន​ទាន់​មាន​ថវិកា ហើយ​កំពុង​ស្វះស្វែង​រក​ថវិកា​មក​សាង​សង់​។ លោក​ទេសរដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា បើ​គ្មាន​ថវិកា​គ្រប់គ្រាន់ ដើម្បី​សាងសង់​ឱ្យ​បាន​ត្រូវ​តាម​បច្ចេកទេស​ទេ គឺ​លោក​មិន​សាងសង់​ផ្លូវ​នេះ​ឡើយ ព្រោះ​សង់​ហើយ​នឹង​ប្រឈម​ការ​ខូច​ទៅវិញ​ដដែល​។​

​បើ​ទោះបីជា​យ៉ាងណា ក្នុង​អន្តរកាល​នេះ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​សេដ្ឋកិច្ច បាន​ទម្លាក់​ថវិកា​ប្រមាណ ៧០​ម៉ឺន​ដុល្លារ សម្រាប់​កែលំអរ និង​ជួសជុល​ខ្លះៗ ជួយ​សម្រួល​ការធ្វើដំណើ​រ​កុំ​ឱ្យ​ពិបាក​ពេក​៕

Filed in: ព័ត៌មានជាតិ