ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

​សេចក្ដីជូនដំណឹង​! ពលរដ្ឋ​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង នៅ​ខណ្ឌ​ដូនពេញ​, ជ្រោយចង្វារ និង​ខណ្ឌ​ព្រែក​ព្នៅ ត្រៀម​ចាក់​វ៉ាក់​ជំងឺ​កូវី​ដ ដូសទី​១ នៅ​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​២៣ ខែមិថុនា​

​សេចក្ដីជូនដំណឹង​! ពលរដ្ឋ​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង នៅ​ខណ្ឌ​ដូនពេញ​, ជ្រោយចង្វារ និង​ខណ្ឌ​ព្រែក​ព្នៅ ត្រៀម​ចាក់​វ៉ាក់​ជំងឺ​កូវី​ដ ដូសទី​១ នៅ​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​២៣ ខែមិថុនា​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ដំណើរការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ជូន​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ពី​១៨​ឆ្នាំ​ឡើង​ទៅ ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​ព្រែក​ព្នៅ​។​

​ក្នុង​សេចក្ដីជូនដំណឹង​ដែល​បណ្ដាញ​ព័ត៌មាន ទទួល​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ដំណើរការ​ចាក់​វ៉ាក់​ការពារជំងឺ​កូវី​ដ​១៩ ដូសទី​១ នៅ​ខណ្ឌ​ទាំង​៣​ខាងលើនេះ នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២១​ខាងមុខនេះ​។ ខណៈ​ដូសទី​២ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ដល់​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២១​។​

​ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​បង្ហាញ​ទីតាំង និង​លេខ​ទូរស័ព្ទ​អ្នកសម្របសម្រួល សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ការទំនាក់ទំនង ពាក់ព័ន្ធ​ការចាក់​វ៉ាក់សាំង​នៅ​ខណ្ឌដូនពេញ ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​ព្រែក​ព្នៅ ដែល​មាន​សរុប​១៤​ទីតាំង​។​

​ខាងក្រោម​នេះ ជា​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​៖

Filed in: ព័ត៌មានជាតិ