ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​ថ្នាក់​ខេត្ត ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ និង​ដាក់ឲ្យ​ដំណើរការរ​ដ្ឋ​បាល​ក្រុង​បូកគោ ខេត្ត​កំពត តាមរយៈ​អន​ឡា​ញ ក្រោម​អធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​

ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​ថ្នាក់​ខេត្ត ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ និង​ដាក់ឲ្យ​ដំណើរការរ​ដ្ឋ​បាល​ក្រុង​បូកគោ ខេត្ត​កំពត តាមរយៈ​អន​ឡា​ញ ក្រោម​អធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២១ ឯកឧត្តម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​ឯកឧត្តម​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត អភិបាលស្រុក​ទឹកឈូ និង​អង្គភាព​ជំនាញ សរុប​ចំនួន​១៨​រូប ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ និង​ដាក់ឲ្យ​ដំណើរការរ​ដ្ឋ​បាល​ក្រុង​បូកគោ ខេត្ត​កំពត ។

​កិច្ចប្រជុំ​មាន​របៀបវារៈ ចំនួន ០៦ ដែល​ក្នុងនោះ​មាន​៖
១. ការរៀបចំ​រចនាសម្ព័ន្ធ​មន្ត្រីរាជការ​រដ្ឋបាល​ក្រុង និង​អង្គភាព​កងកម្លាំង​ទាំង​៣​ប្រភេទ របស់​ក្រុង​បូកគោ​
២. ការកំណត់​ទីតាំង​ជាក់លាក់​របស់​សាលាក្រុង​
៣. ការរៀបចំ​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ និង​ការងារ ដែល​ត្រូវ​ផ្ទេរ​ពី​រដ្ឋបាល​ស្រុក​ទឹកឈូ មក​រដ្ឋបាល​ក្រុង​បូកគោ​
៤. ការរៀបចំ​ថវិកា​ប្រចាំឆ្នាំ​របស់​ក្រុង​
៥. ការប្រកាស​ចូល​កាន់​មុខតំណែង​របស់​ក្រុមប្រឹក្សា​ក្រុង និង​គណៈ​អភិបាលក្រុង​។​

​ក្នុង​កិច្ចប្រជុំ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ផ្តល់​អនុសាសន៍​ជូន ឯកឧត្តម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ ឯកឧត្តម អភិបាល​ខេត្ត​កំពត និង​ឯកឧត្តម អគ្គនាយករង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នូវ​ការងារ​សំខាន់ៗ ដូចជា ការរៀបចំ​ស្នើសុំ​សមាសភាព​គណៈ​អភិបាល សមាសភាព​មន្ត្រីរាជកា​រ​តាម​រចនាសម្ព័ន្ធ​រដ្ឋបាល​ក្រុង កងកម្លាំង​ទាំង​បី រៀបចំ​ប្លង់​គោល​សម្រាប់​អាគារ​រដ្ឋបាល​ក្រុង និង​កិច្ចការ​សំខាន់ៗ​មួយចំនួនទៀត ដែល​ត្រូវ​ត្រៀម​សម្រាប់​ពិធី​ប្រកាស​ដាក់ឲ្យ​ដំណើរការរ​ដ្ឋ​បាល​ក្រុង​បូកគោ និង​ការចូល​បំពេញ​ការងារ​របស់​រដ្ឋបាល​ក្រុង​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ