ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

ក្រុម​គ្រូពេទ្យ​កំពង់តែ​ធ្វើ​បែបបទ​ឲ្យ ព្រះសង្ឃ សិស្ស -​និស្សិត យាយជី វត្ត​សារា​វ័ន​តេជោ បាន​ជាសះស្បើយ​ចំនួន ២១ អង្គ​/​អ្នក និមន្ត​វិលត្រឡប់​មក​កាន់​វត្ត​វិញ​

ក្រុម​គ្រូពេទ្យ​កំពង់តែ​ធ្វើ​បែបបទ​ឲ្យ ព្រះសង្ឃ សិស្ស -​និស្សិត  យាយជី វត្ត​សារា​វ័ន​តេជោ  បាន​ជាសះស្បើយ​ចំនួន  ២១ អង្គ​/​អ្នក និមន្ត​វិលត្រឡប់​មក​កាន់​វត្ត​វិញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​សូម​ក្រាបថ្វាយបង្គំ សម្តេច ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​សូម​ចំរើន​ពរ​ដល់​ញាតិ​ញោម​ពុទ្ធបរិស័ទ​ទាំងអស់ឲ្យ​បាន​ជ្រាបថា នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍​ត ៨​រោច ខែ​ជេស្ឋ ឆ្នាំ​ឆ្លូវ ព​.​ស​. ២៥៦៥ ត្រូវ​និង​ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១​នេះ ព្រះគ្រូ​ចៅអធិការ ព្រះ​គ្រូសូត្រស្តាំ​/​ឆ្វេង ព្រះសង្ឃ​គ្រប់​ព្រះអង្គ មានចិត្ត​សប្បាយ​រីករាយ​ក្រៃលែង ដោយ​បាន​ទទួលតំណឹង​ពី​ខាង មណ្ឌល​ព្យាបាល​ជំងឺ​កូវដ​-១៩ លម្រិត​ស្រាល​ទួល​ពង្រថា ព្រះសង្ឃ សិស្ស -​និស្សិត យាយជី វត្ត​សារា​វ័ន​តេជោ ដែល​បាន​ទៅ​សម្រាក​ព្យាបាល​នៅ​ទីនោះ​បាន​ជាសះស្បើយ​ចំនួន ២១​អង្គ​/​អ្នក ហើយ ក្រុម​គ្រូពេទ្យ​កំពង់តែ​ធ្វើ​បែបបទ​ឲ្យ​និមន្ត វិលត្រឡប់​មក​កាន់​វត្ត​វិញ​។ ដូច្នេះហើយ ក្នុងនាម វត្ត​សារា​វ័ន​តេជោ សូម​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ រាជរដ្ឋាភិបាល កម្ពុជា ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ដែល​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​ចំ​ពោះ ព្រះសង្ឃ សិស្ស -​និស្សិត តាជី យាយជី ក្នុង​វត្ត​សារា​វ័ន​តេជោ ជាពិសេស សូម​អរគុណ ដល់ ក្រុមគ្រូពេទ្យ​សម្ត​ច​តេជោ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ ដែល​បាន​យកចិត្ត​ទុក្ខ​ដាក់​ជួយ​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​របស់យេ​ី​ង​។ សូម​ថ្វាយព្រះពរ ប្រគេន​ពរ និង​ជូនពរ​ដល់ សម្តេច ព្រះសង្ឃរាជ សម្តេច ទ្រង់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាង​កញ្ញា ញាតិ​ញោមប្រុស ស្រី សូម​បាន​នូវ​សេចក្តីសុខ សេចក្តី ចំ​រេ​ី​ន សូម​ឲ្យ​រួចផុត​ពី​ជំងឺ​កូវី​ដ​-១៩ ជួបប្រទះ តែ​ពុទ្ធពរ ទាំង​៤​ប្រការ​គឺ អាយុ វណ្ណៈ សុខ​: ពល​: កុំបី​ឃ្លៀងឃ្លាត​ឡើយ ។ សូម​អរ​ព្រះ​គុណ និង​អរគុណ !

Filed in: ព័ត៌មានជាតិ