ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង ឯកឧត្តម អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ចុះសួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត នៅ​តំបន់​បិទ​ខ្ទប់ រយៈពេល​១៤​ថ្ងៃ ក្នុង​ឃុំ​ស្ទឹង​កាច់

​លោកជំទាវ បាន ស្រីមុំ  អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង ឯកឧត្តម អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន ចុះសួរសុខទុក្ខ  និង​នាំ​យក​ស្បៀងអាហារ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត នៅ​តំបន់​បិទ​ខ្ទប់ រយៈពេល​១៤​ថ្ងៃ ក្នុង​ឃុំ​ស្ទឹង​កាច់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

រសៀល​ថ្ងៃ​ពុធ ទី​០២ ខែមិថុនា ឆ្នាំ​២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន សមាជិក សមាជិកា យុវជន​ស​.​ស​.​យ​.​ក​ខេត្ត យុវជន​កាកបាទក្រហម​ខេត្ត និង​អាជ្ញាធរ​ភូមិ​ឃុំ​ស្រុក បាន​អញ្ជេី​ញ​ចុះសួរសុខទុក្ខ និង​នាំ​យក​ស្បៀងអាហារ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត នៅ​តំបន់​បិទ​ខ្ទប់ រយៈពេល​១៤​ថ្ងៃ ក្នុង​ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ចំនួន ១២៥​គ្រួសារ ។​

​ក្នុងឱកាស​នោះ លោកជំទាវ បាន​នាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​ការសួរសុខទុក្ខ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្នាក់នៅ​តំបន់​បិទ​ខ្ទប់​នេះ ដែល​ជានិច្ចកាល​សម្តេច​ទាំង​ទ្វេរ តែងតែ​នៅ​រួមសុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​គ្រា​លំបាក និង​មិន​ទុកអោយ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ដាច់​ស្បៀង​ស្លាប់​ដោយ​លោក​មិន​បានដឹង និង​មិន​បាន​ដោះស្រាយ​ជូន​ឡើយ ។

​ទន្ទឹមនឹងនេះ លោកជំទាវ បានរៀបចំ​ជា​កញ្ចប់​អាហារ​ក្នុង​មួយថ្ងៃ ២​ពេល​គឺ​ពេលព្រឹក និង​ពេល​ល្ងាច ចំនួន​៥០០​ប្រអប់ និង​ទឹកបរិសុទ្ធ ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត កម្មករ អ្នករត់​ម៉ូតូឌុប តាក់ស៊ី​..​ពិសារ​ដោយ​ឥតគិតថ្លៃ ។​

​លោកជំទាវ បាន​អំពាវនាវ សូមឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ចូលរួម​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ស្រប​តាម​ប្រធានបទ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨ ឧសភា ឆ្នាំ​២០២១ “​ទាំងអស់​គ្នា​រួម​ជាមួយ​កាកបាទក្រហមកម្ពុជា ប្រយុទ្ធ​នឹង​កូវី​ដ​-១៩ និង​កសាង​ភាព​ធន់​របស់​សង្គមជាតិ​” ដោយ​ផ្លាស់ប្តូរ​ឥរិយាបទ​ក្នុង​ការរស់នៅ​ជាធម្មតា​តាម​កន្លង​ថ្មី រក្សា​អនាម័យ​លាងដៃ ពាក់​ម៉ាស់​ក្នុង​ករណី​ចាំបាច់ និង​ការរក្សា​គម្លាត​ពីគ្នា មិន​ត្រូវ​លួច​រត់ចេញ​ពី​តំបន់​បិទ​ខ្ទប់​នេះ ពិសេស​អនុវត្ត​នូវ​វិធានការ ៣ កុំ ៣ ការពារ របស់​ប្រមុខ​រាជរដ្ឋាភិបាល​ជា​ប្រចាំ​ផង​ដែរ ។​

​សូមបញ្ជាក់​ថា ស្បៀង​អាហារ​ដែល​បាន​ផ្តល់ជូន តាម​ខ្នង​ផ្ទះ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន ៖ អង្ករ ២៥ គី​ឡូ ត្រីខ ១​យួរ ទឹក​ស៊ី​អ៉ីវ ១​យួរ មី ២​កេស ពង​ទា ១ ថា​ស ទឹក​សុទ្ធ ១​កេស ។​

Filed in: ព័ត៌មានជាតិ