ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

អាជ្ញាធរ​ខេត្ត​បាត់ដំបង បើក​កិច្ចប្រជុំ​ពង្រឹង​ការងារ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ឆ្លងដែន​ខុសច្បាប់​គ្រប់​ប្រភេទ ក្នុង​ភូមិសាស្ត្រ​ស្រុក​សំឡូត​

អាជ្ញាធរ​ខេត្ត​បាត់ដំបង បើក​កិច្ចប្រជុំ​ពង្រឹង​ការងារ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ឆ្លងដែន​ខុសច្បាប់​គ្រប់​ប្រភេទ ក្នុង​ភូមិសាស្ត្រ​ស្រុក​សំឡូត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​)៖ លោក ណុប ដា​រ៉ា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ឆ្លងដែន​គ្រប់​ភេទ តំណាង​ឱ្យ​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២១ បាន​បើក​ប្រជុំ​ការងារ ដើម្បី​ពិភាក្សា​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ឆ្លងដែន​ខុសច្បាប់​គ្រប់​ប្រភេទ នៅក្នុង​ភូមិសាស្ត្រ ស្រុក​សំឡូត ខេត្ត​បាត់ដំបង​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ សំដៅ​ពង្រឹង​បន្ថែមទៀត ក្នុង​ការស្រាវជ្រាវ​បង្ក្រាប​បទល្មើស​ឆ្លងដែន​ខុសច្បាប់​គ្រប់​ប្រភេទ​ពិសេស​ស្រាវជ្រាវ​រក​មេខ្យល់​ដែល​នាំ​ពលករ​ចេញ​-​ចូល ប្រទេស​ថៃ ក៏ដូចជា​នាំ​ពលករ​គេចចេញ​ពី​ការធ្វើ​ចត្តា​ឡី​ស័ក​។​

​នា​ឱកាស​នោះ​ដែរ លោក​បាន​កោតសរសើរ​ដល់​កងកម្លាំង​ជួរ​មុខ​គ្រប់​ប្រភេទ​ដែល​បាន​លះបង់ កម្លាំងកាយ​ចិត្ត និង​ឃ្លាតឆ្ងាយ​ពី​គ្រួសារ​ជា​ទីស្រឡាញ់ ដើម្បី​ជាតិ​មាតុភូមិ ដោយ​ឃើញ​ផ្ទាល់​នូវ​ទុក​លំបាក​របស់​កងកម្លាំង​ជួរ​មុខ​នោះ លោក​បាន​សន្យាថា​នឹង​ពាំនាំ​បញ្ហា​ប្រឈម​ទាំងនេះ ជម្រាប​ជូន​ដល់​ថ្នាក់ដឹកនាំ​ខេត្ត ដើម្បី​ដោះស្រាយ​ជូន​ក្នុង​ពេល​ឆាប់ៗ​នេះ​។​

​ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​លោក ណុប ដា​រ៉ា បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ច្រក​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ (​ច្រក​៤០០) ផងដែរ​៕

Filed in: ព័ត៌មានជាតិ