ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

​ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​សកម្មភាព​ការស្ថាបនា​វិថី​តេជោ ស្ពាន​រំដោះ​ជំនន់​ទឹកភ្លៀង​នៅ​ផ្លូវ L.V និង​ស្ពាន​នៅខាងមុខ​អង្គការ​ម្លប់​តាប៉ាង ក្នុង​ភូមិសាស្ត្រ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ

​ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​សកម្មភាព​ការស្ថាបនា​វិថី​តេជោ ស្ពាន​រំដោះ​ជំនន់​ទឹកភ្លៀង​នៅ​ផ្លូវ L.V  និង​ស្ពាន​នៅខាងមុខ​អង្គការ​ម្លប់​តាប៉ាង ក្នុង​ភូមិសាស្ត្រ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃ​ពុធ ៧​រោច ខែជេស្ឋ​ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​សកម្មភាព​ការស្ថាបនា​វិថី​តេជោ ស្ពាន​រំដោះ​ជំនន់​ទឹកភ្លៀង​នៅ​ផ្លូវ L.V និង​ស្ពាន​នៅខាងមុខ​អង្គការ​ម្លប់​តាប៉ាង ក្នុង​ភូមិសាស្ត្រ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

​ក្នុងឱកាស​នោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ធ្វើ​ការណែនាំ​ដល់​ក្រុម​ការងារ​បច្ចេកទេស​ស្ថាបនា​វិថី​តេជោ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត​ភ្ជាប់​ពី​វិថី ២​ធ្នូ មក​ចុង​ផ្លូវ ៥០២ ស្ថិតនៅ​តំបន់​ពយ​តា​មូង ដើម្បី​ជួយ​សម្រួល​ការកកស្ទះ​ចរាច​រណ៍​ក្នុង​ក្រុង​ព្រះសីហនុ និង​ក៏​ជា​ទីកន្លែង​សម្រាប់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ និង​អ្នកវិនិយោគគិន​មក​គយគន់​ទេសភាព​ដ៏​ស្រស់ត្រកាល​នៃ​ឆ្នេរ សមុទ្រ​នៃ​ខេត្ត​ព្រះសីហនុ និង​មាន​ដាំ​ដើម​កោង​កាង​នៅតាម​បណ្តោយ​ឆ្នេរ​ដើម្បី​សោភ័ណភាព បរិស្ថាន​កាន់តែ​ល្អ​ថែមទៀត ព្រមទាំង​ជា​លំហរ​សម្រាប់​ការ​ហាត់ប្រាណ​ផងដែរ​។

​ទន្ទឹម​នោះ​ឯកឧត្ដម អភិបាលខេត្ត​ព្រះសីហនុ ក៏​បន្ត​ចុះ​ត្រួតពិនិត្យ​សកម្មភាព​ការស្ថាបនា​ស្ពាន L.V និង​ស្ពាន​នៅខាងមុខ​អង្គការ​ម្លប់​តាប៉ាង មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ព្រមទាំង​បាន​ធ្វើ​ការណែនាំ​ក្រុម​ការងារ​សាងសង់​ស្ពាន​ត្រូវ​ពន្លឿន​ការសាងសង់​ឱ្យ​បាន​លឿន នឹងត្រូវ​បញ្ចប់​ឱ្យបាន​មុន​រដូវវស្សា ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​៕

Filed in: ព័ត៌មានជាតិ