ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

រដ្ឋបាល​ខេត្ត​កំពត ចេញ​សេចក្តីសម្រេច ស្តី​ពី​អនុវត្ត​វិធានការ​រដ្ឋបាល​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​

រដ្ឋបាល​ខេត្ត​កំពត ចេញ​សេចក្តីសម្រេច ស្តី​ពី​អនុវត្ត​វិធានការ​រដ្ឋបាល​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​-១៩ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត រដ្ឋបាលខេត្ត បាន​ចេញ​សេចក្តីសម្រេច ស្តីពី ការអនុវត្ត​វិធានការ​រដ្ឋបាល​បណ្តោះអាសន្ន​។​

​សេចក្តីសម្រេច​នេះ បាន​ធ្វើឡើង​ស្របពេល​ខេត្ត​កំពត​បាន​រកឃើញ​អ្នក​វិជ្ជ​មានកូ​វីដ​-១៩ អំឡុងពេល​៣​ថ្ងៃ​បន្តបន្ទាប់ រហូតដល់​១៦៨​នាក់ ខណៈ​អ្នកពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ជាច្រើន​នាក់​ទៀត កំពុង​សម្រាក​ធ្វើ​ចត្តា​ឡី​ស័ក​។​

​សេចក្តីសម្រេច ក៏​តម្រូវ​ឲ្យ​គ្រប់​ផ្សារ​រដ្ឋ ផ្សារ​ឯកជន ផ្សារ​ម៉ា​ត ភោជនីយដ្ឋាន អាហា​រដ្ឋា​ន តូប​លក់​អាហារ ហាង​កាហ្វា ហាង​ភេសជ្ជៈ អាជីវកម្ម​ផ្នែក​អាហារ​-​ភេសជ្ជៈ អាជីវករ អ្នកលក់ដូរ អ្នក​ចែកចាយ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ត្រូវ​ផ្អាក​រាល់​ការបម្រើ និង​លក់​គ្រឿង​ស្រវឹង​ជូន​ភ្ញៀវ ព្រម​ទាំង​បិទ​ការធ្វើដំណើរ ឆ្លងកាត់ ដោយ​គិត​ចាប់ពី​ចន្លោះ​ម៉ោង​(២០)​រហូតដល់​ម៉ោង​៥​ទៀប​ភ្លឺ ក្នុង​រយៈពេល​មួយ​សប្តាហ៍ គិត​ចាប់ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២១ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​៕ សេង ណា​រិទ្ធ​
(​សូម​អាន​ព័ត៌មាន​លម្អិត​ក្នុង​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​ខេត្ត​កំពត​)

Filed in: ព័ត៌មានជាតិ