ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​នៅ​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង និង​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស ចេជាង

​អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​នៅ​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង និង​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស ចេជាង
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ព្រឹក​ថ្ងៃ​អង្គារ ៦​រោច ខែ​ជេស្ឋ ឆ្នាំឆ្លូវ​ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​នៅ​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង ឃុំ​បិត​ត្រាំ​ង និង​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស ចេជាង ស្ថិតនៅ​ឃុំ​ជើង​គោ និង​បន្ត​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ ក្នុង​ភូមិ​ត្រពាំង​គារ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​ក្នុងឱកាស​នោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា រោងចក្រ​ភាគច្រើន​បាន​គោរព​តាម​ការណែនាំ​របស់​រដ្ឋ​បាល​ខេត្ត បាន​បំពាក់​ទូរ​បាញ់ថ្នាំ​សម្លាប់​មេរោគ កន្លែង​លាងដៃ នៅ​មុខ​រោងចក្រ ព្រមទាំង​បាន​ធ្វើ​ការណែនាំ​ដល់​មន្ត្រី​ប្រចាំការ​នៅ​គោលដៅ​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ទាំងពីរ​ខាងលើ ត្រូវ​បន្ត​ពិនិត្យ​រោងចក្រ​ទាំងអស់​ឱ្យ​បំពាក់​ទូ​បាញ់ថ្នាំ អាល់កុល​សម្លាប់​មេរោគ​ឱ្យ​បាន​ពីរ ឬ​បី បើ​អាចដាក់​កាន់តែ​ច្រើន​រឹតតែ​ល្អ ដើម្បី​ងាយស្រួល​ឱ្យ​កម្មករ កម្មការិនី​យើង​ចូលធ្វើការ និង​ចេញពី​ធ្វើការ​បាន​បាញ់សម្លាប់​មេរោគ​បាន​គ្រប់គ្នា ជា​ជំរើស​ល្អ​ក្នុង​ការជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូវី​ដ​-១៩ ទន្ទឹម​នោះ​ត្រូវ​ពិនិត្យ​ការ​ទទួលទាន​របស់​ក​ម្មករ មិន​ត្រូវ​ប្រមូលផ្តុំ ត្រូវមាន​បាយ​កញ្ចប់​រៀងៗ​ខ្លួន​នៅ​ពេល​ថ្ងៃត្រង់ ដោយ​រក្សា​គម្លាត​សុវត្ថិភាព​ជា​ចំបង​។

​ឯកឧត្តម​អភិបាលខេត្ត​បាន​បន្តថា រោងចក្រ​នីមួយៗ​ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​កម្មករ បុគ្គលិក​របស់​ខ្លួន ដើម្បី​មាន​ភាពងាយស្រួល​ដល់​ក្រុមការងារ​របស់​យើង ប្រសិនបើ​មាន​ការសង្ស័យ​រោងចក្រ​ណាមួយ​មាន​ឆ្លង​ជំងឺ​កូវី​ដ​-១៩ យើង​នឹង​យក​សំណាក​ពួកគាត់​បាន​ទាន់ពេលវេលា បញ្ចៀស​ការឆ្លង​រីក​រាលដាល​ទៅ​រោងចក្រ​ដទៃទៀត ម្យ៉ាងទៀត​ម៉ោង​ចេញ និង​ចូល​ធ្វើការ​ត្រូវតែ​ខុសគ្នា ដើម្បី​បញ្ចៀស​ការកកស្ទះ​បណ្តាល​ឱ្យ​មាន​ការឆ្លង​ជំងឺ​កូវី​ដ​-១៩​។

​ជាមួយគ្នានេះដែរ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​អញ្ជើញ​បន្ត​ចុះ​សាកសួរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ត្រ​ពាំង​គារ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ដែល​មាន​សមាជិក​របស់​ពួកគាត់​មាន​វិជ្ជ​មានកូ​វីដ​-១៩ ដោយ​ធ្វើ​ការណែនាំ​ត្រូវ​រស់នៅ​តាម​បែប​កន្លង​ថ្មី មិន​ត្រូវ​ចេញ​ទៅ​ក្រៅ ត្រូវធ្វើ​ចត្តា​ឡីស័​កនៅ​ក្នុង​ផ្ទះ​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល និង​វិធានការ ៣.​ការពារ ៣.​កុំ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រួមគ្នា​កាត់ផ្តាច់​ប្រភព​ចម្លងជំងឺ​កូវី​ដ​-១៩ ឱ្យ​ទទួលបាន​ជោគជ័យ​៕

Filed in: ព័ត៌មានជាតិ