ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ អញ្ជើញ​ដឹកនាំ​មន្ត្រី ក្រោម​ឱវាទ ចុះ​ត្រួតពិនិត្យ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​តាម​បណ្តោយ​សួនច្បារ ច្រាំងទន្លេ ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​

លោក សុខ ពេញវុ​ធ អភិបាលខណ្ឌ​ដូនពេញ អញ្ជើញ​ដឹកនាំ​មន្ត្រី ក្រោម​ឱវាទ ចុះ​ត្រួតពិនិត្យ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​តាម​បណ្តោយ​សួនច្បារ ច្រាំងទន្លេ ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូនពេញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ៥​រោច ខែ​ជេស្ឋ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង ១៤:៣០​នាទី លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​អញ្ជើញ​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ជាក់ស្តែង នៅតាម​បណ្តោយ​សួនច្បារ និង ច្រាំងទន្លេ ចាប់​ពី​មុខ​ផ្សារ​រាត្រី រហូតដល់ កំពង់ចម្លង​ភ្នំពេញ​-​អរិយ៍​ក្សត្រ ហើយ​បាន​អនុវត្ត​ការងារ​ជាក់ស្តែង ដើម្បី​ពង្រឹង​លើ​កិច្ច​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់ អនាម័យ​សាធារណៈ តាម​បណ្តោយ​ច្រាំងទន្លេ​ជា​ពិសេស​តំបន់​ខាងមុខ​ព្រះបរមរាជវាំង ដែល​ជា​តំបន់​អភ័យ​ភូមិ ។​

​ក្នុងនោះ​ជា​គោលការណ៍ លោក អភិបាល បាន​ចាត់​អោយ​កម្លាំង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ទូក​ទេសចរណ៍ ដោយ​មិន​អនុញ្ញាអោយ​ចត​តាម​ច្រាំងទន្លេ រួម​ទាំង​ការនេសាទ​ផ្សេងៗ និង បាន​ចាត់​អោយ​មន្ត្រី​ពាក់ព័ន្ធ ត្រូវ ចុះ​ត្រួតពិនិត្យ​ជា​ប្រចាំ​តាម​សួនច្បារ​ច្រាំងទន្លេ ការលក់ដូរ​ផ្សេងៗ រួម​ទាំង​ការចត​យានយន្ត ដែល​បង្ករ​អោយ​បាត់បង់​ស្តាប់​ធ្នាប់​សាធារណៈ​ផងដែរ ។​ ​

Filed in: ព័ត៌មានជាតិ