ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​អាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​ចាប់ បុរស​ម្នាក់​មាន​វិជ្ជ​មានកូ​វីដ​១៩ គេចវេស​ពី​ការព្យាបាល​!

​អាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​ចាប់ បុរស​ម្នាក់​មាន​វិជ្ជ​មានកូ​វីដ​១៩ គេចវេស​ពី​ការព្យាបាល​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​រសៀល ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២១ នេះ មាន​បុរស​ម្នាក់ បាន​ទៅយក​សំណាក នៅ​មណ្ឌល​សុខភាព​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រកឃើញ​វិជ្ជ​មានកូ​វីដ​-១៩ ក៏​បាន​ធ្វើការ​គេចខ្លួន ដោយ​មិន​ទទួលយក​ការព្យាបាល បើ​ទោះបីជា​ក្រុម​គ្រូពេទ្យ​បាន​ព្យាយាម​បញ្ចុះបញ្ចូល ពន្យល់​ហេតុផល​យ៉ាងណាក៏ដោយ​។​

​បន្ទាប់ពី​បាន​ទទួល​ការស្នើសុំ ឲ្យជួយ​អន្តរាគមន៍​ពី​ក្រុមគ្រូ​ពេទ្យ កម្លាំង គ​-​អន្តរាគមន៍ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ក្រសួង​សុខាភិបាល បានចេញ ដេញតាម​មុខសញ្ញា​រហូត​ដល់​ចំណុច វាលស្រែ​មួយកន្លែង ក្នុង​ភូមិ​ជ្រេស សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ពេលនោះ​សមត្ថកិច្ច​និង​ក្រុមគ្រូពេទ្យ​បាន​ព្យាយាម​ពន្យល់ ណែនាំ​បុរស​រូប​នោះ យល់​អំពី​សារៈប្រយោជន៍​នៃ​ការព្យាបាល​ព្រមទាំង​ទោសទណ្ឌ​នៃ​ការ​គេចវេស តែ​បុរស​រូប​នោះ​នៅតែ​មិន​ព្រម ស្ម័គ្រចិត្ត​ទទួលយក​ការព្យាបាល ថែម​ទាំង​រើស​ដុំថ្ម ព្យាយាម​វាយប្រហារ​មក​លើ​សត្ថកិច្ច​ថែមទៀត​ផង ដោយ​មាន​ការហ៊ុព័ទ្ធ​និង​បង្ខំ ពី​សមត្ថកិច្ច បុរស​នោះ​ក៏​ព្រម​ឡើង​រថយន្ត​ជាមួយ ក្រុមគ្រូពេទ្យ ដើម្បី​ទៅ​ធ្វើការ​ព្យាបាល នៅ​មណ្ឌល​សម្រាក​ព្យាបាល​ជំងឺ​កូវី​ដ​-១៩ កម្រិត​ស្រាល វិទ្យាល័យ ហ៊ុន សែន បុរី​១០០​ខ្នង​។​

​ដោយ​បុរស​នោះ​មានឈ្មោះ ជា គា ភេទ ប្រុស​អាយុ ៣៩​ឆ្នាំ ស្នាក់នៅ​ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​យោង​តាម​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ និង​ជំងឺឆ្លង​កាច​សាហាវ ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ករណី​គេចវេស​ពី​ការព្យាបាល​នេះ ត្រូវ​ប្រឈម​នឹង ការផ្តន្ទាទោស​ដាក់​ពន្ធា​គា​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល ទៅ ២០​លាន​រៀល តែបើ មាន​ការចម្លង​ដល់​អ្នកដទៃ នឹងត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ ជាមិនខាន​។​

​អាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការអំពាវនាវ​ម្តង​ហើយ​ម្តងទៀត ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ សូមមេត្តា​ចូលរួម​អនុវត្តតាម​វិធានការ​ព្យាបាល របស់​ក្រសួង​សុខាភិបាល ដោយ​ការ អត់ធ្មត់​ដើម្បី​ឲ្យ​ជាសះស្បើយ ជៀសវាង​រត់គេច​ដែល​អាច​នាំទុក្ខ​ដល់​សុខភាព​ខ្លួន​ផង នាំទុក្ខ​ដល់​អ្នក​ដ៏​ទៃ​ក្នុង​ក្រុម​គ្រួសារ​និង​សហគមន៍​ផង និង ត្រូវមាន​ទោសទណ្ឌ ជាប់ពន្ធនាគារ​រយៈពេល​វែង​ផងដែរ​៕
#PhnomPenhGRK

 

Filed in: ព័ត៌មានជាតិ