ទាន់ហេតុការណ៍
ក្រសួងបរិស្ថាន៖ឃើញវត្តមានសត្វខ្ទីងមេ-កូន តែងដើរជាមួយហ្វូងគោអ្នកស្រុកក្នុងខេត្តព្រះវិហារ==>កម្ពុជាឆ្នាំនេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសជាង ៨១ម៉ឺនតោន រកចំណូលបានជាង ១ពាន់លានដុល្លារ==>ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

ខេត្ត​ប៉ៃលិន រក​ឃើញ​មនុស្ស​៧​នាក់​បន្ថែមទៀត ឆ្លង​ជំងឺ​កូវី​ដ​១៩ ខណៈ​ជាសះស្បើយ​៨​នាក់​

ខេត្ត​ប៉ៃលិន រក​ឃើញ​មនុស្ស​៧​នាក់​បន្ថែមទៀត ឆ្លង​ជំងឺ​កូវី​ដ​១៩ ខណៈ​ជាសះស្បើយ​៨​នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ប៉ៃលិន​)៖ រដ្ឋបាល​ខេត្ត​ប៉ៃលិន នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២១​នេះ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការ​រក​ឃើញ​មនុស្ស​ចំនួន​៧​នាក់​បន្ថែមទៀត ឆ្លង​ជំងឺ​កូវី​ដ​១៩ ខណៈ​ជា​អ្នក​សះស្បើយ​មាន​ចំនួន​៨​នាក់​។ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន ដែល​បណ្ដាញ​ព័ត៌មាន ទទួលបាន​។​

​អ្នក​ដែល​ទើប​រកឃើញ​កើត​ជំងឺ​កូវី​ដ​១៩​នេះ មាន​នៅ​ស្រុក​សាលា​ក្រៅ ចំនួន​៦​នាក់ និង​ក្រុងប៉ៃលិន ចំនួន​១​នាក់​។​

​ជាមួយគ្នានេះ រដ្ឋបាល​ខេត្ត​ប៉ៃលិន បាន​អំពាវនាវ​ដល់​សាធារណៈជន និង​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់ ឬ​ប្រយោល​ជាមួយ​អ្នកជំងឺ​កូវី​ដ​១៩ សូម​តាមដាន​សុខភាព​ជា​ប្រចាំ ក្នុងករណី​សង្ស័យ​ត្រូវ​រួសរាន់​ទៅ​ជួប​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ដ ក្រុង ស្រុក ឬ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត​រៀង​រាល់​ម៉ោង​ធ្វើការ (​រួម​ទាំង​ថ្ងៃ​ឈប់សម្រាក​)៕

Filed in: ព័ត៌មានជាតិ