ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

បុរស​ម្នាក់​ដែល​រត់​ចេញពី​មណ្ឌល​ព្យាបាល​ជំងឺ​កូវី​ដ​១៩ ត្រូវបាន​បញ្ជូន​ចូល​ពន្ធនាគារ​ព្រៃ​ស (​ម​១)

បុរស​ម្នាក់​ដែល​រត់​ចេញពី​មណ្ឌល​ព្យាបាល​ជំងឺ​កូវី​ដ​១៩ ត្រូវបាន​បញ្ជូន​ចូល​ពន្ធនាគារ​ព្រៃ​ស (​ម​១)
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នា​ល្ងាច ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២១ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន បុរស​ម្នាក់ ដែល​បាន​រត់ចេញ​ពី​មណ្ឌល​ព្យាបាល កូវី​ដ​-១៩ កាលពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ឆ្នាំ​២០២១ ទៅកាន់ ពន្ធនាគារ​ព្រៃ​ស (​ម​១) តាម​ដី​ការ​បង្គាប់​ឲ្យ​ឃុំខ្លួន​លេខ ៣៥២៣ ខ​.​ដ​.​ឃ​.​ដ ចុះ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២១ របស់​ចៅក្រម​ស៊ើបសួរ រស់ សាម៉ឺឌី បន្ទាប់ពី​បុរស​រូប​នេះ ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ពី​ជំងឺ​កូវី​ដ​-១៩​រួចរាល់​។​

​យោង​តាម​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ការ​រត់​គេចចេញ​ពី​មណ្ឌល​ព្យាបាល ត្រូវ​ប្រឈម​នឹង ការផ្តន្ទាទោស​ដាក់​ពន្ធា​គា​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល ទៅ ២០​លាន​រៀល តែបើ មាន​ការចម្លង​ដល់​អ្នកដទៃ នឹងត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ ទៅ ១០​ឆ្នាំ ជាមិនខាន​។​

​អាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការអំពាវនាវ​ជាថ្មី​ម្តងទៀត ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល វិជ្ជមាន​ជំងឺ​កូវី​ដ​-១៩ សូមមេត្តា​ចូលរួម​អនុវត្តតាម​វិធានការ​ព្យាបាល របស់​ក្រសួង​សុខាភិបាល ដោយ​ការ អត់ធ្មត់​ដើម្បី​ឲ្យ​ជាសះស្បើយ ជៀសវាង​រត់គេច​ដែល​អាច​នាំទុក្ខ​ដល់​សុខភាព​ខ្លួន​ផង នាំទុក្ខ​ដល់​អ្នក​ដ៏​ទៃ​ក្នុង​ក្រុម​គ្រួសារ​និង​សហគមន៍​ផង និង ត្រូវមាន​ទោសទណ្ឌ ជាប់ពន្ធនាគារ​រយៈពេល​វែង​ផងដែរ​។​

​គួរ​រំលឹក​ផងដែរ​ថា បុរស​ខាងលើ បាន​ព្យាយាម​រត់​ចេញពី​មណ្ឌល​ព្យាបាល​ជ​ងឺ​កូវី​ដ​១៩ បង្ក​ការភ្ញាក់ផ្អើល ដល់​ក្រុម​គ្រូពេទ្យ ដែល​ប្រចាំការ​ក្នុង​មណ្ឌល​គ្រប់ៗ​គ្នា កាលពី​ល្ងាច ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២១​។ បន្ទាប់ពី​បាន​ទទួល​ការស្នើសុំ ឲ្យជួយ​អន្តរាគមន៍​ពី​ក្រុមគ្រូ​ពេទ្យ កម្លាំង គ​-​អន្តរាគមន៍ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានចេញ ស្រាវជ្រាវ​រុករក​មុខសញ្ញា​តាម​បណ្តា​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ រយៈពេល​ត្រឹមតែ​១៥​នាទី ក៏​រកឃើញ​អ្នកជំងឺ​កូវី​ដ​១៩​ម្នាក់​នោះ នៅ​ចំណុច​ផ្លូវ​៣៧១ កែង​នឹង​ផ្លូវ​២០០២ ទើប​សមត្ថកិច្ច​អាវុធហត្ថ​ភ្នំពេញ​ដែល​បាន​ត្រៀម​រួចជាស្រេច ជាមួយ​សម្លៀកបំពាក់ ការពារ​មេរោគ និង ឧបករណ៍​ចាប់ពី​ចម្ងាយ​ស្វ័យប្រវត្តិ ចាប់​ឃាត់ខ្លួន​អ្នកជំងឺ​កូវី​ដ​១៩​នោះ​ភ្លាមៗ តែម្តង​៕

Filed in: ព័ត៌មានជាតិ