ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​អាជ្ញាធរ​រាជធានី​ភ្នំពេញ មាន​បំណង​បង្កើត​ឱ្យមាន​យន្តការ​រួម​គ្នា​អនុវត្ត​សេចក្តីណែនាំ ឈាន​ទៅ​កាត់ផ្តាច់​ឱ្យបាន​ជំងឺ​កូវី​ដ​១៩ នៅក្នុង​រោងចក្រ​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ មាន​បំណង​បង្កើត​ឱ្យមាន​យន្តការ​រួម​គ្នា​អនុវត្ត​សេចក្តីណែនាំ ឈាន​ទៅ​កាត់ផ្តាច់​ឱ្យបាន​ជំងឺ​កូវី​ដ​១៩ នៅក្នុង​រោងចក្រ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ស្នើ​ឱ្យ​ក្រសួង ពាក់ព័ន្ធ​ទាំងអស់ ជួយ​រែក​ពន្ធ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ពិសេស​នៅតាម​រោងចក្រ សហគ្រាស​នានា​នៅក្នុង​រាជធានី​ភ្នំពេញ ខណៈ​ដែរ​នៅ​តាម​រោងចក្រ សហគ្រាស​មួយ​ចំនួន​បាន​នឹង​កំពុង រីក​រាលដាល​ជំងឺ​នេះ មិន​ឈប់ឈ​រសោះ​។​

​ការស្នើ​បែបនេះ របស់លោក ឃួ​ង ស្រេង បាន​ធ្វើឡើង​នា​ល្ងាច​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២១​នេះ ក្នុង​កិច្ចប្រជុំ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សម្លេង (Video Conference) ជាមួយ​ក្រសួង​សុខាភិបាល​, ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សមាគមន៍​រោងចក្រ​កាត់ដេរ​ដេរ នៅ​កម្ពុជា (GMAC) និង​អាជ្ញាធរ​ខណ្ឌ​មួយចំនួន​ដែល​មាន​រោងចក្រ​ឆ្លង​ជំងឺ​កូវី​ដ​១៩​។​

​លោក ឃួ​ង ស្រេង បាន​លើកឡើង​ថា​៖ «​ការបើក​ឱ្យ​មាន​កិច្ចប្រជុំ​ជាមួយ​ក្រសួង​សុខាភិបាល​, ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សមាគមន៍​រោងចក្រ​កាត់ដេរ​ដេរ នៅ​កម្ពុជា (GMAC) នេះ គឺ​ក្នុង​បំណង់​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ នៅក្នុង​រោងចក្រ សហគ្រាស​នានា​នៅក្នុង​រាជធានី​ភ្នំពេញ​»​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រឹងប្រែង​រែកពុន​ខ្លាំងណាស់​។ ដូច្នេះ លោក​អភិបាល​ចង់ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ជួយ​រែកពុន តាមរយៈ​ការបង្កើតឱ្យមាន​យន្តការ​រួមមួយ ដើម្បី​យើង​បាន​ធ្វើការ​ជាមួយគ្នា​ដោយ​ការទទួលខុសត្រូវ ក្នុង​ការលុបបំបាត់ ឬ​កាត់​ផ្តាច់​ឱ្យបាន​ជំងឺ​កូវី​ដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​នេះ​»​។​

​ជាមួយគ្នានេះដែរ លោក ឃួ​ង ស្រេង បាន​បន្ថែ​ថា កន្លងមកនេះ ពេល​ដែល​រាជធានី​ភ្នំពេញ ត្រូវ​បាន​បិទ​ខ្ទប់ រោងចក្រ សហគ្រាស ក៏​បាន​បិទ​ផងដែរ​។ ក្រោយមក​នៅ​ពេល​ដែល បើក​ឱ្យ​ដំណើរការ​ឡើងវិញ រោងចក្រ​បានឱ្យ​កម្មករ​ចូលធ្វើ​ការងារ​វិញ​១០០​ភាគរយ ខុស​ពី​សេចក្តីណែនាំ​ដែល​ចុះហត្ថលេខា​រួម​ដោយ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​រដ្ឋមន្ត្រី​ក្រសួង​ការងារ​។ ដោយ​ក្នុង​សេចក្តីណែនាំ ពាក់ព័ន្ធ​នឹង​ការទប់ស្កាត់​កូវី​ដ​១៩​នេះ កម្មករ​តែ ៥០​ភាគរយ​ប៉ុណ្ណោះ ដែល​អាច​ចូល​ធ្វើការ​វិញ បាន​តាមរយៈ​ការប្តូរ​វេន​គ្នា​។ តែ​មិន​ដូច្នោះ​ទេ ខាង​រោងចក្រ​បាន​អនុញ្ញាត​ឱ្យ​កម្មករ​ចូលធ្វើការ​វិញ​រហូត​១០០​ភាគរយ ដែល​ធ្វើឱ្យ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ដែល​ជា​កង្វល់​ដ៏​ធំ​មួយ​របស់​រាជរដ្ឋាភិបាល​។​

​លោក​បាន​បញ្ជាក់ទៀតថា​៖ «​ដូច្នេះហើយ​ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ បង្កើត​ឱ្យ​មាន​កិច្ចប្រជុំ​ពិភាក្សា​នេះ​ឡើង ក្នុង​បំណង​បង្កើតឱ្យមាន​យន្តការ​រួមមួយ ដើម្បី​ចេញ​សេចក្តីណែនាំ​រួម​នាំ​គ្នា​អនុវត្ត​ឈាន​ទៅ​កាត់ផ្តាច់​ឱ្យបាន​ជំងឺ​កូវី​ដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ​នេះ​»៕

Filed in: ព័ត៌មានជាតិ