ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​ថ្មី​កំណត់​បន្ថែម​តំបន់​មួយចំនួន​ជា «​តំបន់​លឿងទុំ​» ក្រោយ​អ្នក​ឆ្លង​កើន​ឡើង​វិញ​

​រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​ថ្មី​កំណត់​បន្ថែម​តំបន់​មួយចំនួន​ជា «​តំបន់​លឿងទុំ​» ក្រោយ​អ្នក​ឆ្លង​កើន​ឡើង​វិញ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដីសម្រេច​ថ្មី​បន្ថែម​ទៀត នៅ​យប់​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២១​នេះ ដោយ​កំណត់​ផ្នែក​ខ្លះ​នៃ​ភូមិ​ផ្សារ​តូច នៃ​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សីកែវ និង​ផ្នែក​ខ្លះ នៃ​ភូមិ​ព្រៃទា​១ នៃ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​មាន​អត្រា​ការឆ្លង​កើនឡើង​ថ្មី ជា «​តំបន់​លឿងទុំ​»​។ នេះ​បើ​តាម​សេចក្ដីសម្រេច​ដែល​បណ្ដាញ​ព័ត៌មាន ទទួលបាន​។​

​ប្រការ​១ នៃ​សេចក្ដីសម្រេច​នេះ បាន​កំណត់​យ៉ាង​ដូច្នេះ​ថា «​ត្រូវបាន​កំណត់​ផ្នែក​ខ្លះ នៃ​ភូមិ​ផ្សារ​តូច នៃ​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឫស្សីកែវ និង​ផ្នែក​ខ្លះ នៃ​ភូមិ​ព្រៃទា​១ នៃ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​មាន​អត្រា​ការឆ្លង​កើនឡើង​ថ្មី​ជា តំបន់​លឿងទុំ សម្រាប់​រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូវី​ដ​១៩»​។​

​ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​បង្ហាញ​ផែនទី​នៃ​ការកំណត់​ភូមិសាស្ដ្រ​ខាងលើ​ជា «​តំបន់​លឿងទុំ​» ដែល​ភ្ជាប់​ជាមួយ​សេចក្ដីសម្រេច​នេះ​ផងដែរ​។​

​សូមជម្រាបថា ការសម្រេច​ដាក់​បន្ថែម​តំបន់​លឿងទុំ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នេះ ធ្វើឡើង​បន្ទាប់ពី​រកឃើញ​ថា អត្រា​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩ ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ហាក់​មាន​ការកើនឡើង​វិញ​៕

Filed in: ព័ត៌មានជាតិ