ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ប្រគល់​រថយន្ដ​ធុន​ធំ​ចំនួន​២០​គ្រឿង ជូន​ទីបញ្ជាការ​ទិស​ភូមិភាគ​៤ ខេត្ត​ព្រះវិហារ ដើម្បី​បម្រើ​ការងារ​ជូន​អង្គភាព​

​នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន ប្រគល់​រថយន្ដ​ធុន​ធំ​ចំនួន​២០​គ្រឿង ជូន​ទីបញ្ជាការ​ទិស​ភូមិភាគ​៤ ខេត្ត​ព្រះវិហារ ដើម្បី​បម្រើ​ការងារ​ជូន​អង្គភាព​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះវិហារ​)៖ នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានប្រគល់​រថយន្ដ​ធុន​ធំ ចំនួន​២០​គ្រឿង ជូន​ទីបញ្ជាការ​ទិស​ភូមិភាគ​៤ ខេត្ត​ព្រះវិហារ ដើម្បី​បម្រើ​ការងារ​ជូន​អង្គភាព​។​

​រថយន្ដ​នេះ ត្រូវបាន​លោក​ឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំដែន​គោក តំណាង​នាយ​ឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការ​រង និង​ជា​មេ​បញ្ជា​ទិស​ទី​៤ និង​ទី​៥ បាន​អញ្ជើញ​ចូលរួម​ពិធី​ប្រគល់​-​ទទួល ពី​ស្នងការដ្ឋាន​ហិរញ្ញកិច្ច និង​ភស្តុភារ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២១​នេះ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក លៀង ភារម្យ បាន​ផ្ដាំផ្ញើ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់ នាយ​ឧត្តមសេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្តមសេនីយ៍ ខេង សុមេធ ជូន​មន្ដ្រីនគរបាល​ទាំងអស់​ផងដែរ ពិសេស​ក្រើនរំលឹ​កឲ្យយកចិត្ត​ទុកដាក់ ថែរក្សា​សុខភាព និង​រក្សា​អនាម័យ ដើម្បី​ជៀស​ឆ្ងាយ​ពី​ជំងឺ​កូវី​ដ​១៩​។​

​លោក​ឧត្តមសេនីយ៍ឯក លៀង ភារម្យ ក៏​បាន​យកសារ​ក្រើនរំលឹក​បន្ថែម​របស់ នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ ជម្រាបជូន​មន្ដ្រីនគរបាល នៅតាម​បន្ទាត់​ព្រំដែន​ទាំងអស់​ផងដែរ ធ្វើយ៉ាងណា​ខិតខំ​ប្រឹងប្រែង​បំពេញ​កិច្ច​ការងារ ដែល​អង្គភាព ឬ​ថ្នាក់ដឹកនាំ​ប្រគល់ជូន សហការ​ជាមួយ​កងយោធពល​ខេរ​ម​ភូមិន្ទ អាជ្ញាធរ​មូលដ្ឋាន និង​អង្គភាព​ពាក់ព័ន្ធ សំដៅ​ការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី​របស់​កម្ពុជា និង​ធ្វើឲ្យ​ខ្សែ​បន្ទាត់​ព្រំដែន​ក្លាយជា​ព្រំដែន​សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​។​

​ដោយសារ​តែ​បច្ចុប្បន្ន​កម្ពុជា កំពុង​ប្រឈម​ជាមួយ​ជំងឺ​កូវី​ដ​១៩ លោក​ឧត្តមសេនីយ៍ឯក លៀង ភារម្យ បាន​ណែនាំ​ឲ្យ​មន្ដ្រីនគរបាល ត្រូវ​ចូលរួម​សហការ​ជាមួយ​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ​គ្រប់ពេលវេលា ដើម្បី​ធ្វើ​យ៉ាងណា​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​១៩៕

Filed in: ព័ត៌មានជាតិ