ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

​លោក ឃួ​ង ស្រេង ផ្ញើ​លិខិត​ថ្លែងអំណរគុណ​ជូន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ដែល​បញ្ជូន​កងទ័ព ជួយ​ដឹក​ជញ្ជូន​ស្បៀង​ជូន​ពលរដ្ឋ អំឡុង​ពេល​បិទ​ខ្ទប់​

​លោក ឃួ​ង ស្រេង ផ្ញើ​លិខិត​ថ្លែងអំណរគុណ​ជូន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ដែល​បញ្ជូន​កងទ័ព ជួយ​ដឹក​ជញ្ជូន​ស្បៀង​ជូន​ពលរដ្ឋ អំឡុង​ពេល​បិទ​ខ្ទប់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ផ្ញើលិខិត​ថ្លែងអំណរគុណ​ជូន លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ដែល​បាន​បញ្ជូន​កងទ័ព និង​រថយន្ដ សម្រាប់​ជួយ​ដឹកជញ្ជូន​ស្បៀងអាហារ ចែកជូន​ប្រជាពលរដ្ឋ អំឡុង​ពេល​បិទ​ខ្ទប់ តាម​បណ្ដា​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ​។​

​លិខិត​ថ្លែងអំណរគុណ​ដែល​បណ្ដាញ​ព័ត៌មាន ទទួលបាន​នៅ​រសៀល​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២១​នេះ លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា ការលះបង់​ពេលវេលា កម្លាំងកាយ និង​កម្លាំងចិត្ត​ទាំងនេះ ស្ដែង​ឲ្យឃើញ​ពី​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​បំផុត ស្នេហា​ជាតិ មាតុភូមិ ដែល​កន្លងមក លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត តែងតែ​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ដោយ​ឈរ​លើ​បុព្វហេតុ​ជាតិ នៅ​ក្នុង​កាលៈទេសៈ ដែល​ប្រទេសជាតិ​បាន​និង​កំពុង​ជួបប្រទះ​គ្រោះ​ភ័យ នៃ​ការ​រាតត្បាត​ពី​ជំងឺ​កូវី​ដ​១៩​។​

​ខាងក្រោម​នេះ ជា​លិខិត​ថ្លែងអំណរគុណ​របស់​អភិបាល​រាជធានី​ភ្នំពេញ​៖

Filed in: ព័ត៌មានជាតិ