ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​០៤​នាក់​

​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​០៤​នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​មាន​ការចង្អុលបង្ហាញ​ផ្ទាល់ ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ការណែនាំ​ពី ឯកឧត្តម ប៉ែន កុសល្យ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ឧត្តរមានជ័យ និង​មាន​ការសម្របសម្រួល​ពី ឯកឧត្តម ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​!

?​នៅ​យប់​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​ដឹកនាំ កម្លាំង​ផែន​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​មាន​ការចូលរួម​ពី​កំលាំង​ប៉ុស្ដិនគរបាល​រដ្ឋបាល​អូរ​ស្មាច់ ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​០១ ករណី នៅ​ភូមិ​ដើម​ជ្រៃ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០៣ នាក់ (​ប្រុស​)÷

១-​ឈ្មោះ អឹម រតនា ភេទ​ប្រុស អាយុ ២៧ ឆ្នាំ រស់នៅ​ភូមិ​គិរី​មង្គល សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង

២-​ឈ្មោះ​ង៉ែត រិទ្ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​ចំការចេក សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ។​

៣-​ឈ្មោះ ត្រាក់ ពិសី ភេទ ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅ​បុស្ស ស​/​ក កូន​គ្រៀល ក្រុង សំរោង ។

?​ដកហូត​វត្ថុតាង​: ម៉ា​ទឹកកក​ចំនួន​០៣ កញ្ចប់ ស្មើនឹង ១២,៧២ ក្រាម រថយន្ត​ចំនួន​០១ គ្រឿង ឧបករណ៍​ជក់​គ្រឿងញៀន​មួយចំនួន ។​

​ករណី​នេះ​បាន​បន្ត​ស្រាវជ្រាវ រហូតដល់​វេលា​ម៉ោង ១៨ : ៣០​នាទី បាន​បន្ត​ឃាត់ខ្លួន បក្ខពួក​ម្នាក់​ទៀត ឈ្មោះ កៀង វ័ន ហៅ ឃ្លី ភេទ ប្រុស អាយុ​៣៣ ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អូរ​ជញ្ជៀន ឃុំ​-​ស្រុក​អន្លង់វែង (​អនុវត្តន៍​តាម​ដីកា​) និង​ជា​មុខសញ្ញា​ចាស់​ចេញពី​ពន្ធនាគារ ពាក់ព័ន្ធ​ប្រព្រឹត្តល្មើស​ជាច្រើន​ករណី​ដូច​ជា​នៅ​ឆ្នាំ​២០១៤ ធ្លាប់​ជា​ប់​ពន្ឋនាគារ​ពី​បទ កាច់​សោរ​ម៉ូតូ​យ៉ាង​សកម្ម និង ជួញដូរ គ្រឿងញៀន និង ឆ្នាំ​២០១៧ បានជា​ប់​ពន្ឋនាគារ​ម្ដងទៀត ករណី ជួញដូរ​គ្រឿងញៀន​។ ហើយ​បន្ទាប់មក នៅ​យប់ ថ្ងៃទី​១៨ ខែវិច្ឆិកា​ឆ្នាំ​២០២០ បានធ្វើ​សកម្មភាព បាញ់ប្រហារ មក​លើ​សមត្ថកិច្ច​ធ្វើអោយ​របួស​នគរបាល ០១ នាក់ ហើយ​មាន​ដីកា​អោយ​នាំខ្លួន ពីបទ​.​ប៉ុនប៉ង​ឃាតកម្ម ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​ជួញដូរ​គ្រឿងញៀន ប្រព្រឹត្ត​នៅ​ភូមិ​ច្រោក ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ។​

? ជនសង្ស័យ​ទាំង​០៤ នាក់​បាន​ឆ្លើយ​សារភាពថា ៖ ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​ខាងលើ​ពិតប្រាកដ​មែន បច្ចុប្បន្ន ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។​

Filed in: ព័ត៌មានជាតិ