ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

​ឯកឧត្តម​ជាវ តា​យ អភិបាល​ខេត្ត​កំពត និង​ឯកឧត្តម ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពត ចុះសួរសុខទុក្ខ​និង​នាំ​អំណោយ​ជូន​ប្រជាពលរដ្ឋ រងគ្រោះ​ករណី​សង្ស័យ​ពុល​ស្រា​ស្លាប់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុងស្រុក​កំពង់ត្រាច​

​ឯកឧត្តម​ជាវ តា​យ អភិបាល​ខេត្ត​កំពត និង​ឯកឧត្តម ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពត ចុះសួរសុខទុក្ខ​និង​នាំ​អំណោយ​ជូន​ប្រជាពលរដ្ឋ រងគ្រោះ​ករណី​សង្ស័យ​ពុល​ស្រា​ស្លាប់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុងស្រុក​កំពង់ត្រាច​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៥ ខែ​ឧសភា ឆ្នាំ ២០២១ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន របស់​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ ករណី​ប្រជាពលរដ្ឋ​រងគ្រោះ​ពុល ស្រាស ស្លាប់ និង​មួយចំនួន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ឯកឧត្តម ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អមដំណើរ​ដោយ អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​រួមមាន​អង្ករ ទឹក​សុទ្ធ ភេសជ្ជៈ និង​ថវិកា ដើម្បី​ឧបត្ថម្ភ​ដល់​អ្នករងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រាច និង​គ្រួសារ​សព​ជនរងគ្រោះ​នៅក្នុង​ភូមិ​ធ្នង់ ឃុំ​ឬ​ស្សី​ស្រុក​ខាងកើត ស្រុក​កំពង់ត្រាច​ខេត្ត​កំពត​។​

​ក្នុងឱកាស​នោះ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត​បាន ពាំនាំ​នូវ​ការសួរសុខទុក្ខ​ចំពោះ ប្រជាពលរដ្ឋ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ការចូលរួម​រំលែក​ទុក្ខ​សោកស្ដាយ ចំពោះ​ការបាត់បង់​ជីវិត ជនរងគ្រោះ ជាមួយ​គ្រួសារ​សព ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា រួម​និង​ថ្នាក់ដឹកនាំ​មួយចំនួន​ទៀត មាន ឯកឧត្តម​បណ្ឌិត ប៉ែន ស៊ីម៉ន ប្រធាន​គណៈកម្មការ​ទី​១០ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត​ចម ប្រសិទ្ធ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​កំពត ជានិច្ចកាល​សម្ដេច​តេជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត រួម​និង​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត តែងតែ​ជួយ​រំលែក​ទុក្ខលំបាក​ដល់​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ​ដោយ​មិន​រើសអើង គ្រប់​កាលៈទេសៈ​។

​ជាមួយគ្នានេះ ក្នុង​នាម​រដ្ឋបាល​ខេត្ត និង​ក្នុងនាម​សាខា​កាកបាទក្រហម​ខេត្ត ឯកឧត្តម ជាវ តា​យ ក៏​បាន​ចូលរួម​រំលែក​ទុក្ខ​និង​សោកស្តាយ​ជាមួយ​គ្រួសារ​សព ចំពោះ​នៃ​ការបាត់បង់​ជីវិត ប្ដី​ឬ​ប្រពន្ធ ឪពុកម្ដាយ កូនចៅ និង​សាច់ញាតិ​ទាំងអស់​។ ឯកឧត្តម​អភិបាលខេត្ត​ក៏បាន សំណូមពរ​ផ្ដាំផ្ញើ ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ត្រូវ​រួមគ្នា​បញ្ឈប់ ឬ​កាត់​បន្ថយ​ការ​ពិសារ​ស្រា និង​ការផលិត​ស្រា ដែល​មិន​មាន​ប្រភព និង​ច្បាប់​អនុញ្ញាត​ទទួលស្គាល់​ពី​សមត្ថកិច្ច​ជំនាញ​ច្បាស់លាស់ ដើម្បី​បញ្ចៀស​ឲ្យបាន​នូវ​បញ្ហា​កើតឡើង​ដោយ​ភាព​អកុសល​ដូច​ក្នុង​ករណី​ពេលនេះ​។

​ទន្ទឹមនឹងនោះ សូម​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​អនុវត្ត​អនាម័យ​ឱ្យបាន​ល្អ ពិសេស​វិធានការ ៣​កុំ ៣​ការពារ តាម​ការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​តេជោ ហ៊ុន សែន និង​ក្រសួង​សុខាភិបាល ឲ្យបាន​ខ្ជាប់ខ្ជួន​ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩​។​

​ចំពោះ​អំណោយ​ដែល​ផ្ដល់ជូន​ដោយ​ឯកឧត្តម​បណ្ឌិត ប៉ែន ស៊ីម៉ន សម្រាប់​អ្នកជំងឺ ៤៧​នាក់ ក្នុង​ម្នាក់ ១០​ម៉ឺន​រៀល និង​គ្រួសារ​សព​ចំនួន ១០​គ្រួសារ​ទៀត ក្នុង​មួយ​គ្រួសារ​៥០​ម៉ឺន​រៀល សរុប​ថវិកា​អស់​ចំនួន​៩​លាន ៧០​ម៉ឺន​រៀល និង​ក្នុង​នោះ​ដែរ​ឯកឧត្តម​ជាវ តា​យ ក៏​បាន​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​សព​ទាំង​១០ គ្រួសារ​បន្ថែមទៀត ដោយ​ក្នុង​មួយ​គ្រួសារ​២០​ម៉ឺន​រៀល សរុប​ថវិកា​ចំនួន ២​លាន​រៀល​។ ដោយឡែក​អំណោយ​មនុស្ស​ធម៌​កាកបាទក្រហមកម្ពុជា​ក៏​បាន​ជូន​គ្រួសារ​សព​ទាំង​១០​គ្រួសារ ក្នុង​មួយ​គ្រួសារ មាន​អង្ករ​ចំនួន​៥០​គីឡូក្រាម ទឹកក្រូច​២​កេះ​ទឹក​សុទ្ធ​២​កេះ ។​

​សូមបញ្ជាក់​ថា ករណី​ប្រជាពលរដ្ឋ​ពុល​ស្រា​.​ស ខាងលើ​នេះ​បាន​កើតឡើង​នៅ​ភូមិ​ធ្នង់ ឃុំ​ឬ​ស្សី​ស្រុក​ខាងកើត និង​ភូមិ​កោះ​តា​ចាន់​ក្នុង​ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ដោយ​បាន​ចាប់ផ្ដើម​ឡើង​តាំងពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២១​។ ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​រងគ្រោះ​សរុប​ចំនួន​៤៧ នាក់ ហើយ​បច្ចុប្បន្ន​បាន​ស្លាប់​សរុប​ចំនួន​១០​នាក់ ស្រី​៣​នាក់ នឹង​មាន​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ចំនួន​២៦​នាក់ ព្រមទាំង​មួយចំនួន​ទៀត​បាន​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​ហើយ​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ