ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ អញ្ជើញ​ទទួល​អំណោយ​មនុស្សធម៌​ពី​សប្បុរសជន ដែល​បាន​ឧបត្ថម្ភ​ អបអរសាទរ​ខួប​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨​ ឧសភា ឆ្នាំ​២០២១

ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ អញ្ជើញ​ទទួល​អំណោយ​មនុស្សធម៌​ពី​សប្បុរសជន ដែល​បាន​ឧបត្ថម្ភ​ អបអរសាទរ​ខួប​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨​ ឧសភា ឆ្នាំ​២០២១
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ព្រឹក​ថ្ងៃ​អង្គារ ១៤​កើត ខែ​ជេស្ឋ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ អញ្ជើញ​ទទួល​អំណោយ​មនុស្សធម៌​ពី​សប្បុរសជន ដែល​បាន​នាំយក​សម្ភារ​: និង​ថវិកា​មួយចំនួន ឧបត្ថម្ភ​ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​ទី​១៥៨ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ឆ្នាំ​២០២១ ក្រោម​ប្រធានបទ “​ទាំងអស់​គ្នា​រួម​ជាមួយ​កាកបាទក្រហមកម្ពុជា ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ និង​កសាង​ធនធាន​របស់​សង្គម​” ។ ដើម្បី​យកមក​ប្រើប្រាស់​បម្រើ​សកម្មភាព​មនុស្សធម៌​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ ដែល​ជួប​ការលំបាក​ដោយ​គ្រោះធម្មជាតិ និង​គ្រោះមហន្តរាយ​ផ្សេងៗ នៅ​ស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ស្ថិតនៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។

​អំណោយ​ដែល​ប្រគល់​ជូន​មក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​មាន​ដូចជា​៖
១.​ឯកឧត្តម សុខ កល្យាណ ប្រធាន​សាលាឧទ្ធរណ៍​ព្រះសីហនុ និង​លោកជំទាវ ឧបត្ថម្ភ​ថវិកា​ចំនួន ១០.០០០​ដុល្លារ​អាមេរិក
២.​អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន ROYAL GROUP KOH RONG DEVELOPMENT COMPANY LTD និង​លោកជំទាវ ឧបត្ថម្ភ​ថវិកា​ចំនួន ៣០.០០០​ដុល្លារ​អាមេរិក
៣.DV INTERNATIONAL GROUP ឧបត្ថម្ភ​ថវិកា​ចំនួន ១០.០០០​ដុល្លារ​អាមេរិក ម៉ាស​ចំនួន ៥០.០០០ ម៉ាស​ថ្នាំ​ឪ​សថ​បុរាណ​ចិន ២.០០០ ប្រអប់ ថ្នាំ​ទីប​ចិន​២០០ ប្រអប់ វីតាមីន​ស៊ី ១.៦០០ ទី​ប និង​ទឹកបរិសុទ្ធ ២០០ កេស
៤.​លោក​ឧកញ៉ា តែ តាំង​ប៉ និង​លោកជំទាវ ឧបត្ថម្ភ​ថវិកា​ចំនួន ១០.០០០​ដុល្លារ​អាមេរិក
៥.​លោក​ឧកញ៉ា លឹម ហ៊ុយ​ឡេង អនុប្រធាន​កិត្តិយស​សាខា និង​លោកជំទាវ ឧបត្ថម្ភ​ថវិកា​ចំនួន ២០.០០០​ដុល្លារ​អាមេរិក
៦.​កាស៊ីណូ យ៉ាប៉ ឧបត្ថម្ភ​ថវិកា​ចំនួន ១០.០០០​ដុល្លារ​អាមេរិក
៧.​លោក ញ៉ាញ់ ស៊ីថន ម្ចាស់​ក្រុមហ៊ុន​ហ្គោល​ឌិន​ឡាយ​អិន​បេតុង​លាយ​ស្រេច
(GLSC) ឧបត្ថម្ភ​ថវិកា​ចំនួន ២.០០០ ដុល្លារ​អាមេរិក ។​

​ឯកឧត្ដម គួច ចំរើន ប្រធាន​គណ​:​កម្មា​ធិ​ការ​សាខា​កាកបាទក្រហមក​ម្ពុ​ជា​ខេត្តព្រះសីហនុ មានប្រសាសន៍​ថ្លែង​អំណរគុណ​ចំពោះ​ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក​ឧកញ៉ា​អស់លោក លោកស្រី​ជា​ម្ចាស់​សណ្ឋាគារ កាស៊ីណូ ក្រុមហ៊ុន និង​បងប្អូន​សប្បុរសជន​ដែល​បាន​នាំយក​សម្ភារ​:​និង​ថវិកា​ឧបត្ថម្ភ​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ដើម្បី​ឱ្យ​សាខា​មាន​សម្ភារ​: ថវិកា និង​ធនធាន​ដើម្បី​យក​មក​បម្រើ​សកម្មភាព​មនុស្សធម៌​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក​ដោយ​គ្រោះធម្មជាតិ និង​គ្រោះមហន្តរាយ​ផ្សេងៗ ពិសេស​ប្រជាពលរដ្ឋ​នៅក្នុង​បំប​ន់​បិទ​ខ្ទប់​ដែល​កំពុង​ខ្វះខាត​ស្បៀង​ក្នុងអំឡុង​ជំងឺ​រាតត្បាត​កូវី​ដ​-១៩ ក្នុង​ខេត្ត​ព្រះសីហនុ ៕

Filed in: ព័ត៌មានជាតិ