ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ក្រុម​គ្រូពេទ្យ​របស់​អាវុធហត្ថ​ខេត្ត ដែល​ចូលរួម​យក​សំណាក​ប្រជាពលរដ្ឋ​

​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ក្រុម​គ្រូពេទ្យ​របស់​អាវុធហត្ថ​ខេត្ត ដែល​ចូលរួម​យក​សំណាក​ប្រជាពលរដ្ឋ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២១​នេះ លោក​ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ និង​លោក​ឧត្តមសេនីយ៍ត្រី ជឹម ប៊ុន​អាន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង បន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក ង៉ោ ម៉េង​ជ្រួន អភិបាលរង​ខេត្ត បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ក្រុមគ្រូពេទ្យ​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​ជួរមុខ​របស់​ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ និង​ក្រុមគ្រូពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែត ដែល​កំពុង​បំពេញបេសកកម្ម ចុះ​យក​សំណាក​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់ និង​តំបន់​ក្រហម ស្ថិតក្នុង​ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ក្នុងឱកាស​នោះ​ដែរ លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិន បាន​ប្រគល់​ប្រាក់​ឧបត្ថម្ភ​ជូន​ដល់​ក្រុមគ្រូពេទ្យ​ទាំង​៣​អង្គភាព​ចំនួន​៣១​នាក់ ក្នុង​ម្នាក់ៗ​ទទួល​បាន​ចំនួន​១០,០០០០​រៀល​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ