ទាន់ហេតុការណ៍
ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

​រដ្ឋមន្ត្រី លឹម គានហោ ឧបត្ថម្ភ​ថវិកា និង​សម្ភារ​បរិក្ខា​ពេទ្យ​មួយ​ចំនួន​ដល់​ក្រុម​គ្រូពេទ្យ​នៅ​ស្រុក​ពញាឮ សម្រាប់​ប្រើប្រាស់​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩

​រដ្ឋមន្ត្រី លឹម គានហោ ឧបត្ថម្ភ​ថវិកា និង​សម្ភារ​បរិក្ខា​ពេទ្យ​មួយ​ចំនួន​ដល់​ក្រុម​គ្រូពេទ្យ​នៅ​ស្រុក​ពញាឮ សម្រាប់​ប្រើប្រាស់​ក្នុង​ការទប់ស្កាត់​ជំងឺ​កូវី​ដ​-១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កណ្ដាល​)៖ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ពញាឮ នៃ​ខេត្ត​កណ្ដាល បាន​ឧបត្ថម្ភ​ថវិកា និង​សម្ភារ​បរិក្ខា​ពេទ្យ​មួយ​ចំនួន ដល់​ក្រុម​គ្រូពេទ្យ​ប្រចាំ​ការិយាល័យ​សុខាភិបាល​ស្រុក​ពញាឮ សម្រាប់​ប្រើប្រាស់​ក្នុង​ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ ពិសេស​គឺ​ប្រើប្រាស់​ក្នុង​ពេល​យក​សំណាក​ទៅ​ធ្វើ​តេស្ត​។​

​ថវិកា និង​សម្ភារ​បរិក្ខា​ពេទ្យ​ខាងលើនេះ ត្រូវបាន​នាំយកទៅ​ប្រគល់ជូន​ក្រុមគ្រូពេទ្យ​នៅ​ការិយាល័យ​សុខាភិបាល​ស្រុក​ពញាឮ នា​រសៀល​ថ្ងៃ​ទី​២៣ ខែ​ឧសភា ឆ្នាំ​២០២១ តាមរយៈ​តំណាង​របស់​លោក លឹម គានហោ ដែល​ក្នុងនោះ​មានដូចជា ឧបករណ៍​តេស្ត​រហ័ស Panbio Covid-19 Ag Rapid Test Device, អាល់​កុល​, ម៉ាស់ N95, ស្រោមដៃ​, របាំង​មុខ​, វ៉ែនតា​, មួក​, ស្រោម​ជើង និង​ខោ​អាវ​យក​សំណាក​សម្រាប់​ចុះ​យក​សំណាក​។​

គួរ​ជម្រាប​ថា ចាប់តាំងពី​មានការ​ប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩ ដែល​បង្កឡើង​ដោយ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ប្រជាពលរដ្ឋ​ដែល​មកពី​បណ្តា​ខេត្ត​ផ្សេងៗ និង​នៅក្នុង​ស្រុក​ពញាឮ សរុប​ប្រមាណ​ជាង ៥ ពាន់​នាក់ ត្រូវបាន​ធ្វើតេស្ត និង​ដាក់ឲ្យ​ធ្វើ​ចត្តា​ឡីស័​កនៅ​មណ្ឌល​ចត្តា​ឡីស័​ក​វិទ្យាល័យ​ទេព​ប្រណម និង​អគារ​វប្បធម៌​ស៊ុយ​សុផាន និង​មួយចំនួន​ត្រូវ​ដាក់ឲ្យ​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​ផ្ទះ​។​

ជាមួយគ្នានេះ ទីតាំង​សាលាបឋមសិក្សា​អដ្ឋរស្ស ស្ថិតក្នុង​ឃុំ​ផ្សារ​ដែក ដែល​ជា​កន្លែង​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវី​ត​-១៩ កម្រិត​ស្រាល បច្ចុប្បន្ន​បាននិងកំពុង​ទទួល​ព្យាបាល​អ្នកជំងឺ​ចំនួន ៧២​នាក់ (​ជាសះស្បើយ​ចំនួន ១៤​នាក់​)​។​

ដោយ​ឃើញ​នូវ​កំណើន​នៃ​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ក្នុង​ស្រុក​ពញាឮ នៅតែ​បន្ត​មាន​ការកើនឡើង និង​ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​កាត់​ផ្តាច់ការ​ចម្លង​ក្នុង​សហគមន៍​ឲ្យបាន​ឆាប់រហ័ស លោក​រដ្ឋមន្ត្រី លឹម គានហោ បាន​ចាត់​ឲ្យ​លោក​អភិបាល​ស្រុក​ពញាឮ រៀបចំ​គ្រូពេទ្យ​មួយក្រុម​បន្ថែមទៀត ដែល​សព្វថ្ងៃ​កំពុង​បម្រើ​ការងារ​នៅ​ការិយាល័យ​សុខាភិបាល​ស្រុក​ស្រាប់ ហើយ​មាន​ការយល់ដឹង​ពី​បញ្ហា​កូវី​ដ​-១៩ ចុះ​យក​សំណាក​ធ្វើតេស្ត​អ្នកពាក់ព័ន្ធ​ទាំងអស់ តាមរយៈ​ឧបករណ៍​តេស្ត​រហ័ស ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង និង​កាត់ផ្តាច់​ការចម្លង​ក្នុង​សហគមន៍​ដែល​កំពុង​រីក​រាលដាល​កាន់តែច្រើន​។​

លោក​រដ្ឋមន្ត្រី​នឹង​បន្ត​ឧបត្ថម្ភ​ទាំង​ថវិកា និង​សម្ភារ​បរិក្ខា​ពេទ្យ​ជា​រៀងរាល់ខែ ដល់​ក្រុម​គ្រូពេទ្យ​ដែល​មាន​ការយល់ដឹង​ពី​បញ្ហា​កូវី​ដ​-១៩ ប្រចាំ​ស្រុក​ពញាឮ រហូតដល់​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ត្រូវ​បាន​បិទ​បញ្ចប់​៕

Filed in: ព័ត៌មានជាតិ