ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

​កម្លាំង​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ ជួយសង្គ្រោះ​ពលករ​ខ្មែរ ១៩​នាក់ ដែល​ត្រូវ​មេខ្យល់​បោកប្រាស​បម្រុង​នាំ​ឆ្លងដែន​ខុសច្បាប់

​កម្លាំង​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ ជួយសង្គ្រោះ​ពលករ​ខ្មែរ ១៩​នាក់ ដែល​ត្រូវ​មេខ្យល់​បោកប្រាស​បម្រុង​នាំ​ឆ្លងដែន​ខុសច្បាប់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ កម្លាំង​សមត្ថកិច្ច​នៅ​ខេត្ត​បន្ទាយមានជ័យ បាន​សហការ​គ្នា​ជួយ​សង្គ្រោះ​ពលករ​ខ្មែរ ១៩​នាក់ ដែល​ត្រូវ​មេខ្យល់ ២​នាក់ នាំ​ឆ្លងដែន​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដោយ​ធានា​ថា​នឹង​ជួយ​នាំ​ឆ្លងដែន​ទៅ​ថៃ​ដោយ​សុវត្ថិភាព​។​

សមត្ថកិច្ច​បាន​ប្រទះឃើញ​ពលករ និង​មេខ្យល់​កំពុង​ឆ្លងដែន​ខុសច្បាប់​ខាងលើ នា​វេលា​ម៉ោង ២ រសៀល ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២១ ក្នុងព្រៃ​ឫស្សី​មួយ​ក្នុង​ភូមិសាស្ត្រ ភូមិ​ប្រាសាទ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដោយ​ពលករ​ទាំងនោះ​មាន​គ្នា ១៩​នាក់ (​ស្រី ៨​នាក់​) ចំណែក​មេខ្យល់​មាន​គ្នា ២​នាក់​។​

តាម​ការស្រាវជ្រាវ​របស់​សមត្ថកិច្ច បាន​រកឃើញថា មេខ្យល់​ទាំង​ពីរ​នាក់​នេះ ម្នាក់​មាន​ឈ្មោះ ម៉ៅ ដែ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ប្រសាទ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ និង​ម្នាក់​ទៀត​ឈ្មោះ ពៅ បូរី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។ មេខ្យល់​ទាំងនេះ​ត្រូវ​បញ្ជូន​មក​ស្នងការ​ខេត្ត​បន្ទាយមានជ័យ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ដាក់ទោស​ទៅតាម​ច្បាប់​។​

ចំណែក​ពលក​រទាំង ១៩​នាក់ ត្រូវបាន​បញ្ជូន​ឲ្យ​ក្រុម​ការងារ​ចម្រុះ​មណ្ឌល​សុំ​ចត​ប្រចាំការ​នៅ​ច្រក​អូរ​បី​ជាន់ ដើម្បី​ត្រួតពិនិត្យ និង​ធ្វើ​ចត្តា​ឡី​ស័ក​ឲ្យបាន​គ្រប់ ១៤​ថ្ងៃ ទើប​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​។​

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​ត្រូវ​ប្រុងប្រយ័ត្ន កុំ​ចាញ់បោក​មេខ្យល់​បោក​យក​ទៅ​លក់​ក្នុង​ប្រទេស​ថៃ ដោយ​សន្យាថា​នឹង​រក​ការងារ​ឲ្យធ្វើ តាមរយៈ​មេខ្យល់ ខណៈ​ពេល​បច្ចុប្បន្ន​នេះ សមត្ថកិច្ច​កម្ពុជា និង​ថៃ កំពុងតែ​រឹតបន្តឹង​តាម​ច្រករបៀង​យ៉ាង​តឹងតែង ពុំ​ឱ្យ​ពលករ​ណា​ម្នាក់​ចេញ​ចូល​ក្នុ​ទឹកដី​ថៃ ដោយ​ខុសច្បាប់​បាន​នោះ​ទេ ម្យ៉ាង​ទៀត​ក៏​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​មេ​រោគកូ​វីដ​-១៩ ផងដែរ​៕

Filed in: ព័ត៌មានជាតិ