ប្អូនប្រុសម្នាក់បានកម្មង់ទិញខោអាវគីបពី ឃ្លាំង(15-19)ចំនួន2គីប បញ្ជាក់=ការទិញនោះគឺ (ខោសាច់ក្រណាត់មីល )ប៉ុន្តែម្ចាស់ហាងបានផ្ញើ(ខោសាច់ក្រណាត់ឡែន )ដែលមិនមែនដូចក្នុងការកម្មង់ទិញ ។
ប្អូនប្រុសគាត់បានបញ្ជាក់ថា គាត់សុំដូរអីវ៉ាន់វិញ ព្រមទទួលខាតទាំងថ្លៃដឹក នឹង ថ្លៃជ្រេរចូលប្រទេសថៃអស់ជាង100$ប៉ុន្តែម្ចាស់ហាងមិនព្រមតបឆាតទេ។
ប្អូនប្រុសបានអោយប្រពន្ធខ្លួនទៅដល់ហាងនោះដើម្បីរកដំណោះស្រាយ ប៉ុន្តែម្ចាស់ហាងនោះមិនមានដំណោះស្រាយ ថែមទាំងប្រើកាយវិការមិនសមរម្យទៀតមកលើប្រពន្ធរបស់ខ្លួនទៀត។ តើអ្នកណារកស៊ីបោកប្រាស់អ្នកណា ?៕