ទាន់ហេតុការណ៍
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម

ឯកឧត្តម ងួន រតនៈ អញ្ជើញ​ទទួល​សម្ភារៈ និង​ស្បៀងអាហារ​មួយចំនួន ពី​សហភាព​សហព័ន្ធ​ត​យុវជន​កម្ពុជា​ខេត្ត សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវី​ដ​-១៩

ឯកឧត្តម ងួន រតនៈ អញ្ជើញ​ទទួល​សម្ភារៈ និង​ស្បៀងអាហារ​មួយចំនួន ពី​សហភាព​សហព័ន្ធ​ត​យុវជន​កម្ពុជា​ខេត្ត សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវី​ដ​-១៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នៅ​ព្រឹក​ថ្ងៃអាទិត្យ ១២​កើត ខែ​ជេស្ឋ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ទទួល​ជា​សម្ភារៈ និង​ស្បៀងអាហារ​មួយចំនួន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ទទួលបន្ទុក​ខេត្តបាត់ដំបង ព្រៃវែង និង​បន្ទាយមានជ័យ និង​លោកជំទាវ ព្រមទាំង ឯកឧត្តម ស រដ្ឋា ប្រធាន​សភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​បាត់ដំបង និង​លោកជំទាវ ដែល​បាន​ប្រគល់​ជូន​រដ្ឋបាល​ខេត្ត​បាត់ដំបង ដើម្បី​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​រង​ផលប៉ះពាល់​ដោយសា​រវិ​ប​ត្តជំ​ងឺ​កូ​វីដ​-១៩ ។

​អំណោយ​ដែល​ទទួលបាន​នៅពេល​នេះ​រួមមាន អង្ករ ៥​តោន ត្រីខ​៥០​កេស​(៥០០​យួរ​) មី​២០០​កេស ទឹក​ស៊ី​អ៉ីវ និង​ទឹកត្រី​៣៥០​យួរ អាល់​កុល​៥​កាន ទឹកបរិសុទ្ធ​៥០​កេស ។

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​តំណាង​ឲ្យ​រដ្ឋបាល​ខេត្ត​ទាំងមូល បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ ឯកឧត្តម ស សុខា អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ទទួលបន្ទុក​ខេត្តបាត់ដំបង ព្រៃវែង និង​បន្ទាយមានជ័យ និង​លោកជំទាវ ព្រំ​ទាំង ឯកឧត្តម ស រដ្ឋា ប្រធាន​សហភាព​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​បាត់ដំបង និង​លោកជំទាវ ដែល​បាន​ឧបត្ថម្ភ​ជា​សម្ភារៈ និង​គ្រឿងឧបភោគ​បរិភោគ សម្រាប់​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ នៅតាម​ស្រុក​ក្រុង​ទាំង​១៤ ក្នុង​ខេត្ត​បាត់ដំបង ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវី​ដ​-១៩ ដែល​នេះ​ស​បញ្ជាក់​ពី​ទឹកចិត្ត ស្រឡាញ់ និង​ជួយ​យកអាសារ​គ្នា​ទៅវិញទៅមក ក្នុងនាម​ជា​ប្រជាជន​រួម​ជាតិ​ជាមួយគ្នា ដែល​មិន​អាច​ខ្វះ​គ្នា​បានឡើយ ហើយ​នេះ​គឺជា​ទឹក​ចិត្តសប្បុរស ក្នុង​កិច្ច​ការងារ​សង្គម ចំពោះមុខ​ដែល​ប្រជាពលរដ្ឋ​ក្រីក្រ​កំពុង​រង​ផលប៉ះពាល់​បញ្ហា​ជីវភាព និង​ការប្រកប​របរ កំឡុង​ពេល​ប្រទេស​ជាតិ​តែ​ជួប​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ ៕

Filed in: ព័ត៌មានជាតិ